en     km
en     km

​ស្ថានទូត​អា​មេ​រិ​ក​៖​ ប្រកាស​ឱ្យ​ពលរដ្ឋ​អា​មេ​រិ​ក​បញ្ចៀស​ផ្លូវ​ធ្វើ​ដំណើរ​នៅ​ថ្ងៃ​ដង្ហែ​សព​បណ្ឌិត​ កែម​ ឡី​

Share

ភ្នំពេញ៖ ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​ បាន​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​អា​មេ​រិ​ក​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ឲ្យ​បញ្ចៀស​ការ​ធ្វើ​ដំណើរ​នៅ​តាម​ផ្លូវត្រូវ​ដង្ហែ​សព​លោក​បណ្ឌិត​ កែម​ ឡី​ ខណៈ​ដែល​សព​លោក​បណ្ឌិត​នឹង​ដង្ហែ​ចេញពី​វត្ត​ពោធិ៍​យា​រាម​ ហៅ​វត្ត​ចាស់​ ឆ្ពោះទៅ​ស្រុក​តាំង​កក់​ ខេត្តតាកែវ​ នៅ​ថ្ងៃអាទិត្យ​ទី​២៤​ ក​ក្ដ​ដា​ ស្អែក​នេះ​។​

usa-23-07-thum

​ស្ថានទូត​សហរដ្ឋអាមេរិក​ចេញ​សេចក្តីជូនដំណឹង​ដូចនេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​សព​លោក​បណ្ឌិត​ កែម​ ឡី​ នឹង​ត្រូវ​ដង្ហែ​ នៅ​ថ្ងៃ​ទី​ ២៤​ ខែ​ កក្កដា​ វេលា​ម៉ោង​ ៧​ ព្រឹកស្អែក​នេះ​  ដោយ​ត្រូវ​ឆ្លងកាត់​ស្ពាន​មិត្តភាព​  ជប៉ុន​ ឆ្ពោះទៅ​មហាវិថី​ព្រះ​មុនី​វង្ស​ មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ រហូត​ដល់​រង្វង់​មូល​ចោម​ចៅជិត​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ហើយ​ត្រូវ​បន្តដំណើរ​ទៅ​លើ​ផ្លូវជាតិ​លេខ​ ៣​ ឆ្ពោះ​ខេត្តតាកែវ​។​ ការ​ដង្ហែ​សព​អ្នកវិភាគ​ឯករាជ្យ​រូប​នេះ​ គេ​រំពឹង​ថា​ នឹង​មាន​អ្នកចូលរួម​រាប់​ម៉ឺន​នាក់​។​

​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​ ២៤​ ខែ​ កក្កដា​ ដោយ​ប្រាប់​ពលរដ្ឋ​ខ្លួន​កុំ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​តំបន់​ផ្លូវ​ ហែរ​ក្បួន​សព​លោក​បណ្ឌិត​ កែម​ ឡី​ ព្រោះ​អាច​នឹង​កក់​ស្ទះចរាចរណ៍​ខ្លាំង​។​ ស្ថានទូត​អា​មេ​រិ​កបាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​អា​មេ​រិ​ក​ទាំងអស់​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​អំពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ផង​ដែរ​៕

Share

ព័ត៌មានទាក់ទង

Image