en     km
en     km

កម្ម​ការ​រី​នី​រោងចក្រ​ជុង​ហ្វៃ​ ទាមទារ​ឱ្យ​តុលាការ​ចេញ​ដីកា​ ការ​ការពារ​ទ្រព្យសម្បត្តិ​រោងចក្រ​🔊

Share

ភ្នំពេញ៖ ​កម្ម​ការ​រី​នី​រោងចក្រ​ប្រមាណ​ជា​ ១០០​នាក់​ បាន​ស្រែក​ទាមទារ​ឱ្យ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​ ការពារ​ទ្រព្យសម្បត្តិ​រោងចក្រ​មួយ​ដែល​មានឈ្មោះ​ថា​ ជុង​ហ្វៃ​ នី​តវៀរ​អេ​ហ្វ​ធី​វ៉ា​យ​អិ​ល​ធី​ឌី​ (CHUNG​ FAI​ KNITWEA​ FTY,​ LTD)​។​ ​ការ​ទាមទារ​នេះ​បន្ទាប់​ពី​ថៅកែ​រោងចក្រ​របស់​ពួក​គេ​រត់​ចោល​កម្មករនិយោជិត​ ទាំង​មិន​បាន​បើក​ប្រាក់ខែ​ជូន​ពួក​គាត់​។​ ការ​ស្រែក​ទាមទារ​នេះ​ ធ្វើ​ទ្បើ​ង​នៅ​ថ្ងៃ​សុក្រ​ទី​ ២២​ខែកក្កដា​ ឆ្នាំ​២០១៦​ នេះ​នៅ​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​៖

 

កម្ម​ការ​រី​នី​រោងចក្រ​ប្រមាណ​ជា​ ១០០​នាក់​ បាន​ស្រែក​ទាមទារ​ឱ្យ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​ ការពារ​ទ្រព្យសម្បត្តិ​រោងចក្រ​មួយ​ដែល​មានឈ្មោះ​ថា​ ជុង​ហ្វៃ​ នី​តវៀរ​អេ​ហ្វ​ធី​វ៉ា​យ​អិ​ល​ធី​ឌី​ (CHUNG​ FAI​ KNITWEA​ FTY,​ LTD)​។
កម្ម​ការ​រី​នី​រោងចក្រ​ប្រមាណ​ជា​ ១០០​នាក់​ បាន​ស្រែក​ទាមទារ​ឱ្យ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​ ការពារ​ទ្រព្យសម្បត្តិ​រោងចក្រ​មួយ​ដែល​មានឈ្មោះ​ថា (CHUNG​ FAI​ KNITWEA​ FTY,​ LTD)​។

​សម្រែក​ទាមទារ​មួយ​បានឮ​ចេញពី​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ គឺជា​សម្រែក​របស់​ក្រុម​កម្ម​ការ​រី​នី​រោងចក្រ​ ជុង​ ហ្វៃ​ នី​តវៀរ​អេ​ហ្វ​ធី​វ៉ា​យ​អិ​ល​ធី​ឌី​ ទាមទារ​ឱ្យ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ឆាប់​ចេញ​ដីកា​ ការ​ការពារ​ទ្រព្យសម្បត្តិ​រោងចក្រ​ដែល​ថៅកែ​របស់​ពួក​គេ​បាន​រត់​ចោល​ដោយ​មិន​បាន​ទូទាត់​ប្រាក់ខែ​ជូន​ពួក​គេ​។

​តំណាង​កម្ម​ការ​រី​នីមួយ​រូប​ក្នុង​ចំណោម​កម្ម​ការ​រី​នី​ប្រមាណ​ ១០០​នាក់​ ដែល​ទ្បើ​ង​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​ គឺ​កញ្ញា​ អ៊ុ​ក​ សម្បត្តិ​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ គោលបំណង​សំខាន់​ដែល​ក្រុម​កម្ម​ការ​រី​នី​ ទ្បើ​ង​មក​តុលាការ​នេះ​ ដើម្បី​ស្នើ​ឱ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ព​ន្លឿ​ន​ ការ​ចេញ​ដីកា​ ការ​ការពារ​រោងចក្រ​ ជុង​ ហ្វៃ​។​កញ្ញា​អះអាង​ថា​ ថៅកែ​រោងចក្រ​មួយ​នេះ​ បាន​រត់​ចោល​កម្ម​ការ​រី​នី​រោងចក្រ​ដោយ​មិន​បាន​ប្រាប់​ពី​មូលហេតុ​នោះ​ទេ​។​

​កញ្ញា​បន្ថែម​ថា​ ការ​ទាមទារ​ឱ្យ​តុលាការ​ភ្នំពេញ​ចេញ​ដីកា​ ការ​ការពារ​រោងចក្រ​នោះ​ព្រោះ​កម្ម​ការ​រី​នី​មានការ​ព្រួយបារម្ភ​ខ្លាច​ថៅកែ​រោងចក្រ​លួច​ដឹក​សម្ភារៈ​ ក្នុង​រោងចក្រ​ចេញ​អស់ទាំង​មិន​ទាន់​មាន​សំណង​ជូន​ក្រុម​កម្មករ​នៅ​ទ្បើ​យ​។

​កញ្ញា​ អ៊ុ​ក​ សម្បត្តិ​ ៖«​ឥលូវ​ពួក​ខ្ញុំ​ហ្នឹង​មក​កន្លែង​តុលាការ​ដើម្បី​ត​ឱ្យ​តុលាការ​ចេញ​ដីកា​ ការ​ការពារ​ព្រោះ​ពួក​ខ្ញុំ​នៅ​ក្នុង​រោងចក្រ​ទាំង​យប់​ទាំង​ថ្ងៃ​រហូត​ អត់​មានបាន​ទៅរ​កអី​ផ្សេងៗ​ ណាមួយ​ថ្លៃ​ផ្ទះ​ជួល​ក៏​អត់​ទាន់​ឱ្យ​គេ​ទាំងអស់​ ពិបាក​ខ្លាំង​ពេក​ទើប​ពួក​ខ្ញុំ​មក​កន្លែង​តុលាការ​ឱ្យ​តុលាការ​ចេញ​ដីកា​ជួយ​ហ្នឹង​ បើសិន​តុលាការ​មិន​ចេញ​ដីកា​ទៀត​ខ្ញុំ​នឹង​មករ​ហូត​…​ »​។​

​ចំណែក​កម្ម​ការ​រី​នីមួយ​រូប​ទៀត​ គឺ​អ្នកស្រី​ ប៊ិ​ន​ លាង​ហួត​ បាន​និយាយ​ថា​អ្វី​ដែល​សំខាន់​ដែល​ក្រុម​កម្ម​ការ​រី​នី​មក​សាលាដំបូង​នៅ​ថ្ងៃនេះ​គឺ​ ដើម្បី​ឱ្យ​តុលាការ​ឆាប់​ចេញ​ដីកា​ ការ​ការពារ​រោងចក្រ​ទៅ​ឱ្យ​ពួក​គេ​ដោយ​អ្នកស្រី​ថា​ រាល់ថ្ងៃ​អ្នក​ដែល​យាម​នៅ​ក្នុង​រោងចក្រ​សុទ្ធតែ​ជា​ស្ត្រី​។​

​បើ​តាម​អ្នកស្រី​ រោងចក្រ​នេះ​មាន​កម្មករ​២០៨​នាក់​ ហើយ​មាន​បុរស​ តែ​១០​នាក់​ប៉ុណ្ណោះ​ ដែល​អ្នកស្រី​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​នៅ​ពេល​យាម​ពេល​យប់​ គឺ​ខ្លាច​ក្រុម​ឆក់​ឧកាស​ណាមួយ​មក​លុកលុយ​នៅ​ក្នុង​រោងចក្រ​នោះ​។​ ​អ្នកស្រី​  លាង​ហួត​ថា​ក្រុម​កម្ម​ការ​រី​នី​រោងចក្រ​ ជុង​ហ្វៃ​ សុទ្ធតែ​មិនដឹង​ថា​មាន​ហេតុ​អ្វី​បានជា​ថៅកែ​រោងចក្រ​នេះ​សម្រេចចិត្ត​រត់​ចោល​កម្មករ​នោះ​ទេ​ ដូច្នេះ​កម្ម​ការ​រី​នី​រោងចក្រ​នេះ​ក៏​ស្នើ​ឱ្យ​ថៅកែ​រោងចក្រ​នេះ​ចេញ​មក​ទទួលខុសត្រូវ​ផង​ដែរ​។​

​អ្នកស្រី​ លាង​ ហួត​ ៖«​ពួក​ខ្ញុំ​រាល់ថ្ងៃ​ហ្នឹង​ដេក​យាម​នៅ​រោងចក្រ​ វា​មាន​ផល​លំបាក​វា​អត់​ទឹក​ អត់​ភ្លើង​ អ្វី​ដែល​ខ្ញុំ​ចង់បាន​ហ្នឹង​គឺ​ចង់ឱ្យ​ខាង​តុលាការ​ហ្នឹង​ គាត់​ជួយ​ចេញ​ដីកា​ពារ​ហ្នឹង​ឱ្យ​លឿន​បំផុត​…»​។​

​ជុំវិញ​បញ្ហា​នេះ​ដែរ​វិទ្យុ​ស្ត្រី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ ពី​ខាង​តំណាង​រោងចក្រ​បាន​នៅ​ទ្បើ​យ​នោះ​ទេ​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ លោក​ ប៉ាវ​ ស៊ី​ណា​ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​បាន​ផ្តល់​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ថា​ ក្នុង​នាម​លោក​ជា​សហជីព​មួយ​តែងតែ​សង្កេត​ឃើញ​ថា​ករណី​ថៅកែ​រោងចក្រ​រត់​ចោល​កម្មករ​នេះ​ មាន​ច្រើន​មក​ហើយ​ ហើយ​លោក​សង្កេត​ឃើញ​ថា​ស្ថាប័ន​ពាក់ព័ន្ធ​ហាក់បីដូចជា​មិនសូវ​យកចិត្តទុកដាក់​ក្នុង​ការ​ដោះស្រាយ​នោះ​ទេ​។​

កម្ម​ការ​រី​នី​រោងចក្រ​ប្រមាណ​ជា​ ១០០​នាក់​ បាន​ស្រែក​ទាមទារ​ឱ្យ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​ ការពារ​ទ្រព្យសម្បត្តិ​រោងចក្រ​មួយ​ដែល​មានឈ្មោះ​ថា​ ជុង​ហ្វៃ​ នី​តវៀរ​អេ​ហ្វ​ធី​វ៉ា​យ​អិ​ល​ធី​ឌី​ (CHUNG​ FAI​ KNITWEA​ FTY,​ LTD)​។
កម្ម​ការ​រី​នី​រោងចក្រ​ប្រមាណ​ជា​ ១០០​នាក់​ បាន​ស្រែក​ទាមទារ​ឱ្យ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​ ការពារ​ទ្រព្យសម្បត្តិ​រោងចក្រ​មួយ​ដែល​មានឈ្មោះ​ថា (CHUNG​ FAI​ KNITWEA​ FTY,​ LTD)​។

​លោក​ ប៉ាវ​ ស៊ី​ណា​ ស្នើ​ឱ្យ​រដ្ឋាភិបាល​ និង​អ្នក​វិនិយោគ​ត្រូវ​បង្ហាញ​តួរ​លេខ​ឱ្យ​បាន​ច្បាស់​ពី​ចំនួន​ថវិកា​ដែល​តម្កល់​នៅ​ក្នុង​ធនាគារជាតិ​កម្ពុជា​ ដើម្បី​ឱ្យ​កម្មករ​បានដឹង​ ក្រែង​ពេល​ណាមួយ​ថៅកែ​រត់​ចោល​កម្មករ​អាច​ទាមទារ​សំណង​នៃ​ប្រាក់​ដែល​បាន​តម្កល់​នោះ​។​

​លោក​ ប៉ាវ​ ស៊ី​ណា​៖«​សូម​ឱ្យ​អ្នក​វិនិយោគ​ទាំងអស់​ដែល​មក​រកស៊ី​នៅ​ស្រុក​ខ្មែរ​ហ្នឹង​ គាត់​បង្ហាញ​អំពី​ការ​តម្កល់​លុយ​របស់​គាត់​នៅ​ក្នុង​ធនាគារជាតិ​ ហើយ​រដ្ឋ​ត្រូវ​បង្ហាញ​ថា​ នៅ​ពេល​ដែល​និយោជក​បិទទ្វារ​រោងចក្រ​ ត្រូវ​តែ​បង្ហាញ​ពី​តួរ​លេខ​នៃ​លុយ​តម្កល់​នោះ​ឱ្យ​កម្មករ​បានដឹង​…​ »​។​

​ជុំវិញ​សំណុំរឿង​នេះ​ដែរ​ មេធាវី​តំណាង​ឱ្យ​ក្រុម​កម្ម​ការ​រី​នី​រោងចក្រ​ ជុង​ហ្វៃ​ នី​តវៀរ​អេ​ហ្វ​ ធី​វ៉ា​យ​អិ​ល​ធី​ឌី​ គឺ​លោក​ ហុង​ សម្បត្តិ​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​តាម​រយៈ​ខ្សែ​ទូរស័ព្ទ​ថា​ ចៅក្រម​ដែល​កាន់​សំណុំរឿង​នេះ​ គឺ​លោកស្រី​ ស៊​ លី​ណា​ កំពុង​ចាត់ការ​ពី​រឿង​នេះ​។​ លោក​ ហុង​ សម្បត្តិ​ បន្ថែម​ថា​ក្រុម​កម្ម​ការ​រី​នី​ដែល​សុំ​ដីកា​ ការ​ការពារ​នេះ​គឺ​ដើម្បី​ការពារ​កុំឱ្យ​មានការ​ដឹក​ទំនិញ​ចេញ​ ព្រោះ​ដើម្បី​ទុក​ទំនិញ​ទាំងនោះ​ដើម្បី​ទូទាត់​សំណង​ឱ្យ​ពួក​គេ​។​

​លោក​ ហុង​ សម្បត្តិ​ ៖«​ការ​សុំ​រក្សា​ការពារ​គឺ​ជាក់ស្តែង​បាន​ន័យ​ថា​គោលដៅ​ ដើម្បី​សំ​រក្សា​សំបក​រា​ង្គ​កាយ​ម៉ាស៊ីន​កាត់ដេរ​ នឹង​ទ្រព្យសម្បត្តិ​ដូច​ជា​ម៉ាស៊ីន​ផ្សេង​នៅ​ក្នុង​រោងចក្រ​ហ្នឹង​កុំឱ្យ​មានការ​ដឹក​ជញ្ជូន​ចេញ​ ព្រោះ​អី​ជាក់ស្តែង​ទំនិញ​ឥ​វ៉ា​ន់​ដែល​ផលិត​បាន​គាត់​ដឹក​ចេញ​អស់ហើយ​ ដើម្បី​ទុក​របស់​ទាំង​អស់ហ្នឹង​ទុក​ទូទាត់​បំណុល​ ទូរ​ទាត់​ប្រាក់​ឈ្នួល​របស់​កម្មករ​ដែល​ថៅកែ​មិន​ទូទាត់​ឱ្យ​…»​។​

​យោង​តាម​លិខិត​របស់​ក្រុម​កម្ម​ការ​រី​នី​ ដែល​បាន​ដាក់​ជូន​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចុះ​ថ្ងៃ​ទី​ ១៨​ខែកក្កដា​ ឆ្នាំ​២០១៦​ បាន​ដាក់​ពាក្យសុំ​ឱ្យ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​ការ​ការពារ​ ហាមឃាត់​ជា​បណ្តោះអាសន្ន​ ការ​លក់​ ការ​ផ្ទេរ​ ការ​ដឹក​ជញ្ជូន​ ការ​ជួល​ ការ​បញ្ចាំ​ ឬ​ការ​ធ្វើ​អំណោយ​ នូវ​សំភារៈ​ជា​ចលនវត្ថុ​ អចលនទ្រព្យ​ទាំងអស់​របស់​ក្រុមហ៊ុន​ ជុង​ហ្វៃ​ នី​តវៀរ​អេ​ហ្វ​ធី​វ៉ា​យ​អិ​ល​ធី​ឌី​ ដើម្បី​ទុក​ទូទាត់​សំណង​ប្រាក់​បំណាច់​ផ្សេងៗ​ដល់​កម្មករនិយោជិត​តាម​ច្បាប់​៕

Share

ព័ត៌មានទាក់ទង

Image