en     km
en     km

​ Myanmar​ Times៖​ កម្ពុជា​ជា​រដ្ឋធានី​នៃ​ឃាតកម្ម​ នៅ​អាស៊ី​ តែ​បក្ស​កាន់​អំណាច​ បដិសេធ​

Share

​កាសែត​ប្រទេស​ភូមា​ បោះ​ពុ​ម្ភ​ជា​ភាសា​អង់គ្លេស​ ឈ្មោះ​ថា​ Myanmar​ Times​ បាន​ធ្វើ​អធិប្បាយ​មួយ​ និយាយ​អំពី​ស្ថានភាព​ សិទ្ធិ​មនុស្ស​ នៅ​ប្រទេស​កម្ពុជា​ ដោយ​ដាក់​ចំណង​ថា​«​កម្ពុជា​ជា​រដ្ឋធានី​នៃ​ឃាតកម្ម​ នៃ​អាស៊ី​។​ កាសែត​បរទេស​នេះ​ បាន​រៀបរាប់​យ៉ាង​វែង​តាំងពី​ឃាតកម្ម​ លើ​តារាភាពយន្ត​ អ្នកស្រី​ ពិសិដ្ឋ​ ពី​លិ​កា​ វាយប្រហារ​ដោយ​គ្រាប់បែក​ នៅ​ថ្ងៃ​ទី​៣០​មីនា​១៩៩៧​ និង​ ចុង​ក្រោយ​ឃាតកម្ម​លើ​លោក​បណ្ឌិត​ កែម​ ឡី​។​

សពលោក​បណ្ឌិត​ កែម​ ឡី​​ បានដឹកតាមឡានទៅកាន់វត្តចាស់
សពលោក​បណ្ឌិត​ កែម​ ឡី​​ បានដឹកតាមឡានទៅកាន់វត្តចាស់

​អ្នកវិភាគ​ យល់​ស្រប​នឹង​ការ​យល់​ឃើញ​របស់​ កាសែត​បរទេស​មួយ​នេះ​។​ តែ​បែប​នេះ​ក្ដី​ អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ ទទូច​ឱ្យ​កាសែត​ប្រទេស​ភូមា​មួយ​នេះ​ ពិនិត្យ​មើល​ប្រទេស​ខ្លួនឯង​វិញ​ ជា​ជាង​និយាយ​អាក្រក់​តែ​ប្រទេស​គេ​។​ កញ្ញា​ ច្រឹង​ ស្រី​អូន​ រាយការណ៍​៖

 

​កាសែត​បរទេស​នេះ​បាន​ ដាក់​រូបភាព​ នៃ​ហ្វូង​មនុស្ស​ ជា​ច្រើន​ពាន់​នាក់​ចោមរោម​មើល​សព​លោក​បណ្ឌិត​ កែម​ ឡី​ ដែល​ស្ថិត​ក្នុង​រថយន្ត​របស់​លោក​ នៅ​ស្តុ​បបូ​គោ​ នៅ​រាជធានី​ភ្នំពេញ​ កាល​ ពី​ថ្ងៃ​ទី​១០​កក្កដា​។​ រថយន្ត​នេះ​ ដឹក​សព​លោក​ កែម​ ឡី​ មក​តំកល់​នៅ​វត្ត​ពោធិ​យា​រាម​ ហៅ​វត្ត​ចាស់​ សង្កាត់​ជ្រោយចង្វា​រាជធានី​ភ្នំពេញ​។​

​ចំណែក​នៅ​ ផ្ទៃក្នុង​រឿង​នៃ​អត្ថបទ​របស់​កាសែត​នេះ​ បាន​ចាប់ផ្ដើម​ រៀបរាប់​ថា​រយៈពេល​២​ទសវត្ស​ដែល​ប្រទេស​កម្ពុជា​ មានកេរ្តិ៍ឈ្មោះ​អា​សោច​ ដ៏​ខ្លាំង​នៅ​លើ​ពិ​ព​ភ​លោក​ នៃ​ករណី​ឃាតកម្ម​ លើ​បុគ្គល​លិចធ្លោ​។​

Myanmar​ Times​ បាន​បន្ត​ថា​ ឃាតកម្ម​ជា​ច្រើន​ បាន​កើត​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​  គឺ​ភាគច្រើន​កើតឡើង​ ទាំង​កណ្ដាល​ថ្ងៃ​ ដូច​ជា​ករណី​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ អ្នកវិភាគ​ បញ្ហា​សង្គម​ ការ​វាយប្រហារ​ដោយ​គ្រាប់បែក​ លើ​បាតុករ​ ដឹកនាំ​ដោយ​បក្ស​ប្រឆាំង​ នៅ​ឆ្នាំ​ ១៩៩៧​ អ្នកស្រី​ ពិសិដ្ឋ​ ពី​លិ​កា​ ឆ្នាំ​១៩៩៩​ លោក​ ជា​ វិជ្ជា​ នៅ​ឆ្នាំ​ ២០០៤​ លោក​ ឈុត​ វុ​ទ្ធី​ ឆ្នាំ​ ២០១២​។

Myanmar​ Times​ ក៏​បាន​ប្រៀបធៀប​ការ​ដឹកនាំ​ របស់​សម្ដេច​ ហ៊ុន​ សែន​ ទៅ​នឹង​មេដឹកនាំ​ ផ្ដាច់​ការ​ នៃ​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​អា​គ្នេ​យ៌​ ដូច​ជា​អតីត​ឧត្តមសេនីយ៍​ សូ​ហារ​ តូ​ប្រទេសឥណ្ឌូនេសីុ ឧត្តមសេនីយ៍​ថា​ន់​ ស្វេប្រទេសភូមា​ និង​អតីត​មេដឹកនាំ​ប្រទេស​ហ្វី​លី​ពី​ន​ ហ្វឺ​ឌី​ណ​ង់​ ម៉ា​កូ​ស​។​

​ប៉ុន្តែ​ Myanmar​ Times​ រៀបរាប់​ថា​ បើ​និយាយ​ពី​ភាព​ទំនើប​រថយន្ត​ គេហដ្ឋាន​ និង​គ្រឿង​បរិក្ខា​ ផ្សេងៗ​ គឺ​កម្ពុជា​មាន​ភាព​សំបូរ​បែប​។​ ទោះជា​យ៉ាងណា​ កាសែត​ថា​ សម្ដេច​ ហ៊ុន​ សែន​ តែងតែ​បដិសេធ​ការ​មើលឃើញ​ កម្ពុជា​ផ្លូវ​អាក្រក់​។​

​តើ​អ្នកវិភាគ​យល់​ឃើញ​ដូច​ម្ដេច​ ដែរ​ចំពោះ​ អធិប្បាយ​របស់​ កាសែត​ភូមា​ Myanmar​ Times​  ដែល​ហៅ​ប្រទេស​ កម្ពុជា​ជា​រដ្ឋធានី​នៃ​ឃាតកម្ម​ នៅ​អាស៊ី​?​

​លោក​ សូ​ ច​ន្ថា​ សាស្ត្រាចារ្យ​ វិទ្យាសាស្ត្រ​នយោបាយ​ ដែល​បាន​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ដ្រី​ លោក​បាន​ពិនិត្យ​ឃើញ​ថា​កម្ពុជា​ ដែល​កាសែត​ភូមា​បាន​ហៅ​កម្ពុជា​ដូចនេះ​ គឺ​មិន​ខុស​អ្វី​ទេ​ ។​ លោក​ថា​ ប្រទេស​នៅ​អាស៊ី​មួយ​ចំនួន​ គេ​បាន​បោះបង់​ចោល​នូវ​ការ​ធ្វើទុក្ខបុកម្នេញ​ ក្រុមប្រឆាំង​ទៅ​ហើយ​ គឺ​ដូច​ប្រទេស​ភូមា​បាន​សម្រេច​បោះបង់​ចោល​អំណាច​យោធា​និយម​ ហើយ​ ធ្វើ​ឲ្យ​មានការ​បោះ​ឆ្នោត​មួយ​ដោយ​សេរី​ និង​ត្រឹមត្រូវ​ កាលពី​ចុងឆ្នាំ​ 2015​ ដែល​គណបក្សប្រឆាំង​របស់​លោក​ ស្រី​ អ៊ុ​ង​ សាន​ស៊ូ​ជី​ បាន​ឈ្នះ​ឆ្នោត​។

​លោក​ សូ​ ច​ន្ថា​៖«​កាលណា​និយាយ​ពី​ប្រជាធិបតេយ្យ​ កម្ពុជា​ត្រូវ​ធានា​ឲ្យ​បានការ​គោរព​សិទ្ធ​មនុស្ស​ជា​មូលដ្ឋាន​ ដែល​មនុស្ស​ត្រូវ​តែ​នៅ​ក្រោម​ច្បាប់​ជា​ពិសេស​ សិទ្ធិ​នៃ​ការ​បញ្ចេញមតិ​មិន​ត្រូវ​បាន​បិទ​មាត់​ដោយ​មធ្យោបាយ​ផ្សេងៗ​។​ សម្រាប់​ភូមា​ជា​ប្រទេស​មួយ​គ្រប់គ្រង​ដោយ​យោធា​យើង​ឃើញ​ថា​មក​ទាល់​ពេល​បោះ​ឆ្នោត​ថ្មី​ ទើប​ភូមា​ស្គាល់​ប្រជាធិបតេយ្យ​ពិត​ប្រា​ដក​តាម​រយៈ​ការ​បោះ​ឆ្នោត​ របស់​លោកស្រី​ អ៊ុ​ង​ សាន​ស៊ូ​ជី​ បើ​យើង​ប្រៀបធៀប​ទៅ​កម្ពុជា​ ជា​ប្រទេស​ប្រជាធិបតេយ្យ​គួរតែ​មាន​លក្ខណៈ​ ប្រសើរ​ជាង​ភូមា​ទើប​វា​ជា​រឿង​ល្អ​មួយ​បាទ​»​។​

​យ៉ាងនេះ​ក្ដី​ លោក​សាស្ត្រាចារ្យ​ បាន​សរសើរ​កម្ពុជា​ ត្រង់​ការ​អភិវឌ្ឍ​ប្រទេស​មាន​ភាព​ប្រសើរ​ជាង​ប្រទេស​ភូមា​។​

​ចំណែកឯ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​កំពុង​គ្រប់គ្រង​អំណាច​ លោក​ សុខ​ ឥ​សាន្ត​ បាន​ច្រាន​ចោលការ​ដាក់​ចំណងជើង​ របស់​ការ​សែត​ភូមា​ដូចនេះ​។​ លោក​អះអាង​ថា​ ប្រទេស​ភូមា​និង​ប្រទេស​ដទៃ​ទៀត​ដូច​ជា​សហរដ្ឋអាមេរិក​ជាដើម​ គឺ​មាន​អំពើ​ឃាតកម្ម​ច្រើន​ជាង​កម្ពុជា​ឆ្ងាយ​ណាស់​។​ លោក​បាន​ជំរុញ​កាសែត​ The​ Myanmar​ Times​ ឲ្យ​ពិនិត្យ​មើល​អំពើ​រំលោភសិទ្ធិ​មនុស្ស​ និង​ឃាតកម្ម​របស់​ប្រទេស​ខ្លួនឯង​ឡើង​វិញ​។​

​លោក​ សុខ​ ឥ​សាន្ត​៖«​ករណី​ទាំង​អស់នោះ​វា​បាន​រំលង​ទៅ​១០​ទៅ​២០​ឆ្នាំទៅ​ហើយ​ បើ​អ្នកការ​សែត​មី​យ៉ា​ន់​ម៉ា​គាត់​យល់​ដូច្នោះ​ គាត់​លើក​នៅ​ពេល​ប្រទេស​មី​យ៉ា​ន់​ម៉ា​ស្ថិត​នៅ​ក្នុង​របរ​គ្រប់គ្រង​របស់​របប​យោធា​ដែល​មា​នប​ដិ​វាទ​កម្ម​ ធ្ងន់ធ្ងរ​ជាង​កម្ពុជា​១០០​ដង​ទៀត​ក្នុង​ចំនោម​ប្រទេស​ក្នុង​តំបន់​ទៅ​ទៀត​ ក្នុង​ចំនោម​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ប្រទេស​មី​យ៉ា​ន​ម៉ា​ មាន​ជាតិ​សាសន៍​មាន​ជនជាតិភាគតិច​ច្រើន​ណាស់​ ហើយ​មាន​សង្គ្រាមស៊ីវិល​រហូត​ដល់​តំបន់ត្រីកោណមាស​ឃើញ​ហើយ​ថា​ មី​យ៉ា​ន​ម៉ា​ស្លាប់​ប៉ុន្មាន​ហើយ​អ​ញ្ចឹ​ង​យើង​មិន​អាច​រើស​យក​ឆ្នាំ​៩៧​មាន​២​ឬ​៣​នាក់​២០០០​ ២​ឬ​៣​ នាក់​មក​ធ្វើ​ជា​ខ្សែ​សង្វា​ក់​កម្ម​នោះ​ទេវា​មិន​ត្រូវ​ទេ​»​។​

​យ៉ាងណា​ក៏​ដោយ​ Myanmar​ Times​  បាន​ហៅ​ប្រទេស​ក​ម្ព​ជា​ ជា​រដ្ឋ​និទណ្ឌភាព​៕​

Share

ព័ត៌មានទាក់ទង

Image