en     km
en     km

ទឹកជំនន់​នៅ​ប្រទេស​ចិន​សម្លាប់​មនុស្ស​យ៉ាងតិច​ ៧៥​ នាក់​ហើយ​ជា​ច្រើន​នាក់​បាន​បាត់​ខ្លួន​

Share

ក្រុងប៉េកាំង៖ ​ក្រសួង​កិច្ចការ​ស៊ី​វិល​ចិន​បាន​ប្រកាស​ថា​ យ៉ាងតិច​ណាស់​មនុស្ស​ ៧៥​បាន​ស្លាប់​ និង​ ជា​ច្រើន​ទៀត​នៅ​បន្ត​បាត់​ខ្លួន​ តាំងពី​ថ្ងៃ​ចន្ទ​ក្នុង​ហេតុការណ៍​គ្រោះ​ទឹកជំនន់​ដ៏​អាក្រក់​ នៅ​ភាគ​ខាងជើង​ប្រទេស​ចិន​ដែល​ប្រទេស​ធំ​មួយ​នេះ​បាន​ជួប​ប្រទះ​នៅ​ឆ្នាំ​នេះ​។​

china-floot-tuhm-02
ប្រជាជនដើរកាត់ភ្លៀងធំដើម្បីទៅទិញសម្ភាសន៍ប្រើប្រាស់។រូបភាពBBC


​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ក្នុង​រដូវប្រាំង​ បាន​បង្ខំ​ជម្លៀស​ប្រជាជន​ចេញពីផ្ទះ​សម្បែង​របស់​ពួក​គេ​រាប់​ពាន់​នាក់​ចេញពី​ទីក្រុង​ប៉េ​កាំ​ង​។​
​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ជើងហោះហើរ​យន្តហោះ​ និង​ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង​រាប់រយ​ ត្រូវ​បាន​លុប​ចោល​ បន្ទាប់​ពី​រាជធានី​ប៉េ​កាំ​ង​ត្រូវ​បាន​វាយប្រហារ​ដោយ​ភ្លៀង​ធ្លាក់​ឥត​ឈប់​ឈរ​។​

​កំណត់​ត្រា​មួយ​បាន​រក​ឃើញ​ថា​ មាន​មនុស្ស​ ៥៧៦​ នាក់​បាន​ស្លាប់​ និង​មនុស្ស​ជា​ច្រើន​នាក់​ទៀត​បាន​បាត់​ខ្លួន​ ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ​នេះ​។​

​ក្រុម​អាជ្ញាធរ​បាន​ចល័ត​កងទ័ព​ និង​សម្ភារៈ​ធុន​ធ្ងន់​ទូ​ទាំង​ប្រទេស​ចិន​ បន្ទាប់​ពី​ទំនប់​ការពារ​នៅ​តាម​បណ្តោយ​ទន្លេ​នៅ​ភាគ​កណ្តាល​នៃ​ប្រទេស​ចិន​រង​ការ​គំរាម​គំ​ហែង​។​

china-floot-tuhm-03

​ប្រធានាធិបតី​ Xi​ Jinping​ បាន​និយាយ​ ថា​ប្រទេស​ត្រូវ​រៀបចំ​នូវ​ទប់ទល់​ការ​លំបាក​ជា​ច្រើន​ ប៉ុន្តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ​ លោក​ព្រមាន​ថា​ ប្រសិនបើ​ក្រុម​មន្ត្រី​ត្រូវ​ណា​ត្រូវ​បាន​រក​ឃើញ​ថា​ មានការ​ធ្វេសប្រហែស​ក្នុង​ភារកិច្ច​របស់​ខ្លួន​ ពួក​គេ​នឹង​ត្រូវ​ទទួលទោស​យ៉ាង​ធ្ងន់​។​

​អាជ្ញាធរ​បាន​ត្រៀម​រួចរាល់​ហើយ​ នូវ​វិធានការ​សង្គ្រោះ​បន្ទាន់​មួយ​ចំនួន​ ដូច​ជា​ការ​បញ្ចេញ​ទឹក​ពី​ទំនប់​ធំៗ​ទួង​៣​នៅ​ក្នុង​ទន្លេ​យ៉ង់​ស្សេ​។​

​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​បាន​ប្រកាស​អាសន្ន​មួយ​កាលពី​ថ្ងៃ​ពុធ​ ឱ្យ​ប្រជា​ពល​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត​ ព្រោះ​គ្រោះ​ធម្មជាតិ​នឹង​កើត​មាន​ម្តងទៀត​នៅ​ក្នុង​ប្រទេស​។​

​កម្រិត​ទឹក​នៅ​ក្នុង​ទន្លេធំ​របស់​ចិន​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ បាន​កើនឡើង​លើស​គ្រោះ​ទឹកជំនន់​កាលពី​ឆ្នាំ​ ១៩៩៨​ ទៅ​ទៀត​ ដែល​កាលនោះ​មនុស្ស​ជាង​ ៤១៥០​ នាក់​ត្រូវ​បាន​រក​ឃើញ​ថា​ បាន​ស្លាប់​ហើយ​ភាគច្រើន​នៃ​ជន​រង​គ្រោះ​គឺជា​ពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​យ៉ាង​ស្សេ​៕​

china-floot-tuhm-01

​ប្រភព​៖BBC

Share

ព័ត៌មានទាក់ទង

Image
Image
Image