en     km
en     km

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ ហៅ​លោក​បណ្ឌិត​ កែម​ ឡី​ មនុស្ស​ក្លាហាន​ដើម្បី​ប្រទេស​📹

Share

​ភ្នំពេញ៖ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ លោក​ ច​ច​ អេ​ដ​ហ្គា​ ដែល​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត​ កែម​ ឡី​ នៅ​ព្រឹក​មិ​ញ​នេះ​បាន​ ហៅ​អ្នកវិភាគ​បញ្ហា​សង្គម​រូប​នេះ​ថា​ ជា​មនុស្ស​ក្លាហាន​ ដើម្បី​ អភិវឌ្ឍន៍​ប្រទេស​ជាតិ​។​

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ លោក​ ច​ច​ អេ​ដ​ហ្គា​ ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត​ កែម​ ឡី​ នៅ​ព្រឹក​មិ​ញ​នេះ។
ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ លោក​ ច​ច​ អេ​ដ​ហ្គា​ ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត​ កែម​ ឡី​ នៅ​ព្រឹក​មិ​ញ​នេះ។

​លោក​ ច​ច​ អេ​ដ​ហ្គា​ បាន​ដឹកនាំ​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ មក​កាន់​កន្លែង​បុណ្យសព​លោក​បណ្ឌិត​ កែម​ ឡី​ នៅ​វត្ត​ពោធិ​យា​រាម​ វត្ដ​ហៅ​វត្ត​ចាស់​ នៅ​សង្កាត់​ជ្រោយចង្វារ​ កាលពី​ម៉ោង​៩​ព្រឹក​ ដោយ​បាន​ចូល​ទៅ​អុច​ធូប​ ដាក់​កម្រងផ្កា​លើ​ មឈូស​និង​គោរព​វិញ្ញ​ណ​ក្ខ​ន្ធ​ ចំពោះ​មុខ​សព​ លោក​ កែម​ ឡី​។

​ដោយ​ទឹកមុខ​ក្រៀមក្រំ​ លោក​ ច​ច​ អេ​ដ​ហ្គា​ បាន​ទាញ​ប៊ិ​ច​ ចារ​លើ​កំណត់ហេតុ​ នៃ​សៀវភៅ​ មរណៈទុក្ខ​សព​ លោក​បណ្ឌិត​ កែម​ ឡី​។

​លោក​បាន​ចារ​ដូចនេះ​ថា​៖«​តាង​នាម​ឱ្យ​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ ប្រចាំ​នៅ​កម្ពុជា​យើង​ សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ ចំពោះ​គ្រួសារ​របស់​លោក​ កែម​ ឡី​ ដែល​បាន​បាត់បង់​ ស្វាមី​ និង​ឪពុក​ជាទី​ស្រឡាញ់​។​ក្នុង​ន័យ​នេះ​ ខ្ញុំ​សូម​សម្ដែង​ក្ដី​រន្ធត់​ ឃាតកម្ម​លើ​បុរស​ម្នាក់​ ដែល​ជា​មនុស្ស​ក្លាហាន​ សុច្ច​រឹត​ ស្វែងរក​ការ​គាំទ្រ​ ដើម្បី​អភិវឌ្ឍន៍​ប្រទេស​។​ ជាមួយ​គ្នា​នេះ​ ទឹកចិត្ត​យើង​ គឺ​នៅ​ជាមួយ​គ្រួសារ​ និង​មិត្ត​ភ័​ក្ដ​របស់​លោក​ ក្នុងអំឡុងពេល​វេលា​ដ៏​សោកសៅ​នេះ​»​។​

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ លោក​ ច​ច​ អេ​ដ​ហ្គា​ ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត​ កែម​ ឡី​ នៅ​ព្រឹក​មិ​ញ​នេះ។
ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ លោក​ ច​ច​ អេ​ដ​ហ្គា​ ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត​ កែម​ ឡី​ នៅ​ព្រឹក​មិ​ញ​នេះ។

​លោក​ ច​ច​ អេ​ដ​ហ្គា​ ដែល​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​នៅ​កម្ពុជា​ លោក​តែងតែ​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ សិទ្ធិ​សេរីភាព​សម្ដែង​មតិ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដែល​អ្នក​សង្កេតការណ៍​ថា​បាន​ធ្លាក់​ចុះ​គួរ​ឱ្យ​ព្រួយបារម្ភ​។​ សហភាព​អឺរ៉ុប​បច្ចុប្បន្ន​មាន​ប្រទេស​២៧​ជា​សមាជិក​ហើយ​បើ​រាប់​ទាំង​ប្រទេស​អង់គ្លេស​ទៀត​មាន​ ២៨​ប្រទេស​។​

​លោក​ កែម​ ឡី​ ត្រូវ​បាន​បាញ់​សម្លាប់​នៅ​កណ្ដាល​ថ្ងៃ​កាលពី​ថ្ងៃ​ទី​ ១០​កក្កដា​ ២០១៦​ ដោយ​ ក្មា​ន់​កាំភ្លើង​ ម្នាក់​ដែល​សារភាព​ថា​ ខ្លួន​ឈ្មោះ​ ជួប​ សម្លាប់​។​ សព​ លោក​ កែម​ ឡី​ នឹង​ត្រូវ​ហែរ​ទៅ​បញ្ចុះ​នៅ​ស្រុក​កំណើត​របស់​គាត់​ នៅ​ស្រុក​ត្រាំកក់​ ខេត្តតាកែវ​ ថ្ងៃអាទិត្យ​ទី​២៤​ កក្កដា​ចុង​ស​ប្ដា​ហ៍​នេះ​៕

Share

ព័ត៌មានទាក់ទង

Image