en     km
en     km

យុវជន​ គង់​ រ៉ៃ​យ៉ា​ សម្ដែង​ការ​ខកចិត្ត​កាលដែល​សាលាឧទ្ធរណ៍​មិន​ដក​បទ​ចោទ​

Share

ភ្នំពេញ៖ ​យុវជន​ គង់​ រ៉ៃ​យ៉ា​ ដែល​ជា​អតីត​និស្សិត​នៅ​សាកលវិទ្យាល័យ​ខេមរៈ​ ខកចិត្ត​ចំពោះ​ការ​សម្រេច​របស់​ចៅក្រម​សាលាឧទ្ធរណ៍​ដែល​សម្រេច​តម្កល់​ សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុកជា​បានការ​ដដែល​។​ ការ​ខកចិត្ត​ បន្ទាប់​ពី​យុវជន​រូ​ន​នេះ​មិន​សុខចិត្ត​នឹង​ការ​សម្រេច​សាលា​ក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​សម្រេច​ផ្តន្ទាទោស​ទៅ​លើ​រូបគេ​ ដាក់​ក្នុង​ពន្ធនាគារ​ ១​ឆ្នាំ​៦​ខែ​ ក្រោម​បទ​ចោទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​ តាម​មាត្រា​៤៩៤​ និង​ ៤៩៥​ នៃ​ក្រមព្រហ្មទណ្ឌ​។​ ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​ដូចនេះ​ធ្វើ​ ទ្បើ​ង​នៅ​ថ្ងៃ​ទី​ ២១​ខែកក្កដា​ ឆ្នាំ​២០១៦​នេះ​។​ លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​៖

 

យុវជន​គង់​រៃ​យ៉ា​ ដែល​ដៃ​ជាប់​ខ្នោះ​ ហើយ​កោស​ក់​ក្បាល​ បាន​ស្រែក​ប្រាប់​ អ្នក​សារព័ត៌មាន​ថា​ គេ​ដាក់ទោស​ខ្ញុំ​គ្រាន់តែ​ខ្ញុំ​ បង្ហោះ​រឿង​នយោបាយ​ លើ​ហ្វេ​ស​ប៊ុ​ក​។​
យុវជន​គង់​រៃ​យ៉ា​ ដែល​ដៃ​ជាប់​ខ្នោះ​ ហើយ​កោស​ក់​ក្បាល​ បាន​ស្រែក​ប្រាប់​ អ្នក​សារព័ត៌មាន​ថា​ គេ​ដាក់ទោស​ខ្ញុំ​គ្រាន់តែ​ខ្ញុំ​ បង្ហោះ​រឿង​នយោបាយ​ លើ​ហ្វេ​ស​ប៊ុ​ក​។​

ស្ថិត​ក្នុង​សម្លៀក​បំពាក់​ពណ៌​ស្លា​ទុំ​ យុវជន​គង់​រៃ​យ៉ា​ ដែល​ដៃ​ជាប់​ខ្នោះ​ ហើយ​កោស​ក់​ក្បាល​ បាន​ស្រែក​ប្រាប់​ អ្នក​សារព័ត៌មាន​ថា​ គេ​ដាក់ទោស​ខ្ញុំ​គ្រាន់តែ​ខ្ញុំ​ បង្ហោះ​រឿង​នយោបាយ​ លើ​ហ្វេ​ស​ប៊ុ​ក​។

​យុវជន​គង់​រ៉ៃ​យ៉ា​៖«​ភាព​អយុត្តិធម៌​តែងតែ​មាននៅ​សង្គម​ខ្មែរ​ ជន​ដែល​វាយ​តំណាងរាស្ត្រ​ ចង់​សម្លាប់​តំណាងរាស្ត្រ​ជាប់​តែ​មួយ​ឆ្នាំ​នោះ​ទេ​ ហើយ​ខ្ញុំ​គ្រាន់តែ​សរសេរ​ពាក្យ​បដិវត្ដន៍​ពណ៌​ដោយ​ស្របច្បាប់​គេ​កាត់​ឱ្យ​ខ្ញុំ​១​ឆ្នាំ​កន្លះ​វា​អយុត្តិធម៌​ខ្លាំង​ណាស់​ហើយ​ខ្ញុំ​នឹង​ប្តឹង​ទៅ​តុលាការ​កំពូល​បន្ត​ទៀត​»​។​

​ស្ថិត​ក្នុង​ស្ថានភាព​អស់សង្ឃឹម​នេះ​ យុវជន​គង់​រ៉ៃ​យ៉ា​ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន​ឡើង​ឡាន​ទៅ​កាន់​ ពន្ធនាគារ​ព្រៃ​ស​វិញ​ បន្ទាប់​ពី​សាលាឧទ្ធរណ៍​ សម្រេច​មិន​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​ លោក​នោះ​ទេ​។​

​ជុំវិញ​ សាលដីកា​របស់​ចៅក្រម​សាលាឧទ្ធរណ៍​នេះ​ យុវជន​គង់​ រ៉ៃ​យ៉ា​លើក​ទ្បើ​ង​ថា​ជា​រឿង​អយុត្តិធម៌​ដែល​សាលាឧទ្ធរណ៍​មិន​លើកលែង​ការ​ចោទប្រកាន់​ទៅ​លើ​រូបគេ​។​

​យុវជន​ គង់​ រ៉ៃ​យ៉ា​ ទទួលស្គាល់​ថា​រូបគេ​ពិតជា​មាន​កំហុស​មែន​ ដែល​បាន​សរសេរ​ប្រកាស​ ធ្វើ​បដិវត្តន៍​ពណ៌​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ប៉ុន្តែ​យុវជន​រូប​នេះ​ថា​ ការ​សរសេរ​នោះ​មិន​មាន​បំណង​ផ្តួលរំលំ​រដ្ឋាភិបាល​នោះ​ទេ​។​ ហើយ​រូបគេ​ក៏​ពុំ​មាន​ចេតនា​ណាមួយ​ចង់​បង្កើត​ឱ្យ​មាន​ភាព​ចលាចល​នៅ​ក្នុង​សង្គម​ដែរ​។​

​ចំណែក​លោក​ កាំ​ង​ គង់​ ដែល​ជា​ឪពុក​របស់​ គង់​ រ៉ៃ​យ៉ា​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ ក្រោយ​ពី​ចៅក្រម​សាលាឧទ្ធរណ៍​សម្រេច​តម្កល់​សាលា​ក្រម​សាលាដំបូង​ទុកជា​បានការ​ដដែល​ថា​ ជា​រឿង​អយុត្តិធម៌​សម្រាប់​កូន​របស់​លោក​។​

​លោក​ កាំ​ង​ គង់​ ឪពុក​របស់​ យុវជន គង់​ រ៉ៃ​យ៉ា​
​លោក​ កាំ​ង​ គង់​ ឪពុក​របស់​ យុវជន គង់​ រ៉ៃ​យ៉ា​

លោក​ កាំ​ង​ គង់​ បន្ត​ថា​ការ​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​កូនលោក​ គ្រាន់តែ​ជា​ការ​បញ្ចេញមតិ​ប៉ុណ្ណោះ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​សង្គម​នោះ​ទេ​។​ លោក​ កាំ​ង​ គង់​ ក៏​បញ្ជាក់​ផង​ដែរ​ថា​ ក្រុម​គ្រួសារ​របស់​លោក​នឹង​រួម​ទាំង​យុវជន​ គង់​ រ៉ៃ​យ៉ា​នឹង​ប្តឹង​ទៅ​តុលាការ​កំពូល​បន្ត​ទៀត​ ប៉ុន្តែ​លោក​មិន​មាន​សង្ឃឹមថា​កូន​របស់​លោក​នឹង​អាច​ រួច​ផុត​ពី​ការ​ចោទប្រកាន់​នោះ​ទេ​។​

​លោក​ កាំ​ង​ គង់​៖​ «​អានេះ​ជា​រឿង​អយុត្តិធម៌​ចំពោះ​ការ​បញ្ចេញមតិ​ គ្មាន​រឿង​អី​ដែល​ឃើញ​អី​ពិបាក​ដល់​សង្គម​ផង​ គ្រាន់តែ​ជា​និស្សិត​មួយ​រូប​ ដែល​បញ្ចេញមតិ​សោះ​រួច​ចាប់​ដាក់​ពន្ធនាគារ​ តាម​ដែល​អ៊ុំ​នោះ​ឥលូវ​បងប្អូន​របស់​គាត់​មិន​សុខចិត្ត​ ឥលូវ​នឹង​ប្តឹង​បន្ត​ទៀត​តែ​អ៊ុំ​គ្មាន​សង្ឃឹម​ទេ​ ប្តឹង​អោយ​អស់ចិត្ត​…​ »​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ លោក​ សំ​ សុ​គង់​ ដែល​ជា​មេធាវី​ របស់​យុវជន​ គង់​ រ៉ៃ​យ៉ា​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ លោក​មិន​អាច​ទទួលយក​បាន​នោះ​ទេ​ជុំវិញ​ការ​ចេញ​សាលដីការ​របស់​សាលាឧទ្ធរណ៍​ដែល​ សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​ទុកជា​បានការ​នោះ​។​

​លោក​មិន​អាច​ទទួលយក​បាន​ដោយសារ​តែ​លោក​ យល់​ឃើញ​ថា​កម្រិត​នៃ​ការ​ផ្តន្ទាទោស​ដែល​បាន​ដាក់​ទៅ​លើ​កូនក្តី​របស់​លោក​ មាន​កម្រិត​អតិប្បរមា​ដែល​មិន​សម​នឹង​បទ​ល្មើ​ដែល​កូនក្តី​របស់​លោក​បាន​ប្រព្រឹត្តិ​នោះ​ទេ​។​

​លោក​ សំ​ សុ​គង់​៖​ «​ខ្ញុំ​យល់​ឃើញ​ថា​ការ​សម្រេច​នេះ​មិន​ទាន់​មាន​លក្ខណៈ​មួយ​ទទួល​បាន​នោះ​ទេ​ មិន​ទាន់​បាន​ផ្តល់​យុត្តិធម៌​ចំពោះ​ជនជាប់ចោទ​ដែល​ជា​យុវជន​ គង់​ រ៉ៃ​យ៉ា​ ហ្នឹង​ដោយសារ​ការ​តម្កល់​នេះ​ ហើយនឹង​កម្រិត​នៃ​ការ​ផ្តន្ទាទោស​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ពេក​ បើ​គិត​ទៅ​១៨​ខែ​វា​ស្ទើ​តែ​អតិប្បរមា​ហើយ​ »​។​

​មេធាវី​រូប​នេះ​បន្ត​ថា​ បើ​ពិនិត្យ​មើលទៅ​លើ​ទ​ង្វើ​របស់​កូនក្តី​របស់​លោក​ មិន​មាន​ធាតុ​ផ្សំ​ណាមួយ​ដែល​អាច​ចោទប្រកាន់​ពី​បទ​ញុះញង់​នោះ​ទេ​ ព្រោះ​ការ​បង្ហោះ​សារ​របស់​កូនក្តី​របស់​លោក​មិន​មាន​ព្យៈសនកម្ម​ណាមួយ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​នៅ​ក្នុង​សង្គម​នោះ​ទេ​។​

​លោក​បន្ថែម​ទៀត​ថា​ លោក​នឹង​ទៅ​ជួប​កូនក្តី​របស់​លោក​ដើម្បី​ពន្យល់​ពី​សិទ្ធ​របស់​គាត់​ថា​ អាច​ធ្វើ​អ្វី​បាន​បន្ត​ទៀត​ ដោយ​លោក​បញ្ជាក់​ថា​ចំពោះ​កូនក្តី​ របស់​លោក​ដែល​ចង់​ប្តឹង​ទៅ​តុលាការ​កំពូល​បន្ត​នោះ​ វា​ជា​សិទ្ធិ​របស់​កូនក្តី​លោក​ ប៉ុន្តែ​លោក​ហាក់បីដូចជា​មិនសូវ​មាន​សង្ឃឹមថានឹង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​នោះ​ទ្បើ​យ​ ចំពោះ​ការ​ប្តឹង​ទៅ​តុលាការ​កំពូល​ប៉ុន្តែ​លោក​នឹង​តស៊ូ​បន្ត​ទៀត​បើ​កូនក្តី​លោក​ពិតជា​ចង់​ប្តឹង​សារទុក្ខ​នោះ​។​

​លោក​ សំ​ សុ​គង់​៖«​ខ្ញុំ​គិត​ថា​ដោយសារ​យើង​អត់​បាន​ធ្វើ​ អត់​បាន​ប្រព្រឹត្តិ​ខុស​ ទោះបីជា​យើង​មិនសូវ​ជា​មាន​សង្ឃឹម​ប៉ុន្តែ​យើង​នឹង​នៅ​តែ​តស៊ូ​មតិ​ ដើម្បី​ធ្វើ​ម៉េច​ឱ្យ​គេ​ដឹង​ថា​យុត្តិធម៌​នឹង​កើត​មាននៅ​ពេល​ណាមួយ​…»​។​

​សូម​ជំរាប​ថា​ សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​សាលា​ក្រម​ ឱ្យ​យុវជន​ គង់​ រ៉ៃ​យ៉ា​ ដែល​មានឈ្មោះ​ ក្នុង​បណ្តាញ​ទំនាក់ទំនង​ សង្គម​ហ្វេ​ស​ប៊ុ​កថា​ Soriya​ KoKo​ បាន​ទទួលស្គាល់​កំហុស​ ដែល​បាន​សរសេរ​ អំពី​ធ្វើ​បដិវត្តន៍​ពណ៌​ ប្រឆាំង​រាជរដ្ឋាភិបាល​ នៅ​លើ​បណ្តាញ​ ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​។

​ជនជាប់ចោទ​រូប​នេះ​ ត្រូវ​បាន​ចៅក្រម​ សាលាដំបូង​រាជធានី​ភ្នំពេញ​ ដឹកនាំ​ដោយ​លោក​ ហេង​ សុខ​ណា​ ប្រកាស​សាលក្រម​ កាលពី​ ថ្ងៃ​ទី​១៥​ខែមីនា​ ឆ្នាំ​២០១៦​ ដោយ​ផ្តន្ទាទោស​យុវជន​គង់​ រ៉ៃ​យ៉ា​ ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ១​ឆ្នាំ​៦​ខែ​ ដោយ​គ្មាន​ពិន័យ​ ជា​ប្រាក់​ឬ​ព្យួរ​ ទោស​ឡើយ​។​

​យុវជន​ គង់​ រ៉ៃ​យ៉ា​ ត្រូវ​បាន​តុលាការ​ ឃុំខ្លួន​ដាក់​ក្នុង​ពន្ធនាគារ​ កាលពី​ថ្ងៃ​ទី​២២​ ខែសីហា​ ឆ្នាំ​២០១៥​  ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​ តាម​មាត្រា​៤៩៤​ និង​ ៤៩៥​ នៃ​ក្រមព្រហ្មទណ្ឌ​។​ ការ​សម្រេច​សាលក្រម​នេះ​បន្ទាប់​ពី​ គង់​ រ៉ៃ​យ៉ា​ បាន​សរសេរ​លើ​បណ្ដាញ​ សង្គម​ហ្វេ​ស​ប៊ុ​កថា​៖​ «​តើ​មាន​អ្នក​ណា​ហ៊ាន​ ធ្វើ​បដិវត្ត​ពណ៌​ ជាមួយ​ខ្ញុំ​ទេ​?​ ថ្ងៃ​ណាមួយ​នៅ​ ពេល​ខាង​មុខ​នេះ​ ខ្ញុំ​នឹង​ធ្វើ​បដិវត្ត​ពណ៌​ ដើម្បី​ផ្លាស់​ប្តូរ​របប​មួយ​នេះ​ ចេញពី​សង្គម​ខ្មែរ​ ទោះបីជា​ត្រូវ​ជាប់គុក​ ឬ​ស្លាប់​ ក៏​ដោយ​ ក៏​ខ្ញុំ​ត្រូវ​តែ​ធ្វើ​ដែរ​»​

Share

ព័ត៌មានទាក់ទង

Image