en     km
en     km

សិង្ហ​បុរី​រឹបអូស​ទ្រព្យ​មន្ត្រី​និង​ពួក​ឈ្មួញ​ពុក​រលួយ​ម៉ា​ឡេ​ស៊ី​ នូវ​ទឹកប្រាក់​២៤០​លាន​ដុល្លារ​

Share

​អគ្គ​រដ្ឋ​អាជ្ញា​នៃ​ប្រទេស​សិង្ហ​បុរី​ បាន​ប្រកាស​ថា​គេ​បាន​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ពួក​មន្ត្រី​និង​ឈ្មួញ​ជនជាតិ​ម៉ា​ឡេ​ស៊ី​មាន​តម្លៃ​២៤០​លាន​ដុល្លារ​សិង្ហ​បុរី​ បន្ទាប់​ពី​ធ្វើការ​ស៊ើបអង្កេត​ តាំង​ខែមីនា​ ឆ្នាំ​២០១៥​។ ​យោង​តាម​ ការ​ប្រកាស​របស់​អគ្គ​រដ្ឋ​អាជ្ញា​សិង្ហ​បុរី​ ទ្រព្យសម្បត្តិ​ទាំងនេះ​កើត​មាន​ឡើង​ដោយ​ការ​លាង​លុយ​កង្វក់​ និង​អំពើ​ពុក​រលួយ​។​

រូបភាពពី៖ AFP
រូបភាពពី៖ AFP

​តាម​ បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​ យ៉ាងតិច​ក្រុមហ៊ុន​ប្រទេស​ម៉ា​ឡេ​ស៊ី​ ចំនួន​ ៤​ ជាប់​ទាក់ទិន​និង​ទ្រព្យសម្បត្តិ​ដែល​រឹបអូស​នេះ​។​

​ជាមួយ​គ្នា​នេះ​ក្រសួងយុត្តិធម៌​សហរដ្ឋអាមេរិក​ កំពុង​រៀបចំ​សំណុំរឿង​ដើម្បី​រឹបអូស​ទ្រព្យសម្បត្តិ​មន្ដ្រីជាន់ខ្ពស់​ម៉ា​ឡេ​ស៊ី​ ដែល​មាន​ចំនួន​ជាង​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ករណី​លាង​លុយ​កង្វក់​ និង​ពុក​រលួយ​។​

​ក្រសួងយុត្តិធម៌​សហរដ្ឋអាមេរិក​បាន​បញ្ចេញ​ឈ្មោះ​ មន្ដ្រីជាន់ខ្ពស់​របស់​នាយក​រដ្ឋមន្ត្រី​ ណា​ជីព​ រ៉ា​សាក់​ មួយ​ចំនួន​ដែល​ក្នុង​នោះ​មាន​សាច់ញាតិ​របស់​លោក​ផង​ដែរ​ ពាក់ព័ន្ធ​ក្នុង​ការ​ផ្ទេរ​លុយ​ ពី​មូលនិធិ​របស់​រដ្ឋ​ 1​ MDB​ កាលពី​ឆ្នាំ​២០០៩​។​

​ពួក​មន្ដ្រី​ក្រសួងយុត្តិធម៌​សហរដ្ឋអាមេរិក​ដែល​ស្រង់​មក​ចុះ​ផ្សាយ​ ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ បាន​និយាយ​ថា​ ទ្រព្យ​ស្ប​ត្តិ​មួយ​ចំនួន​របស់​មន្ដ្រី​លោក​ ណា​ជីព​ រ៉ា​សាក់​ ដែល​មាន​ នៅ​សហរដ្ឋអាមេរិក​ ភាគច្រើន​បាន​មក​ពី​ការ​ប្រព្រឹត្ត​ អំពើ​ពុក​រលួយ​។

​កាលពី​ឆ្នាំ​មុន​កាសែត​ The​ Wall​ Street​ Journal​ បាន​បង្ហាញ​របាយការណ៍​ស៊ើបអង្កេត​របស់​ខ្លួន​ដោយ​រក​ឃើញ​លុយ​ ជាង​៧​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​ ត្រូវ​បាន​គេ​លួច​ផ្ទេរ​ ពី​ធនាគារ​ 1MDB​  ដាក់​ចូល​ក្នុង​គណនី​ផ្ទាល់​របស់​លោកនាយក​រដ្ឋមន្ដ្រី​ ណា​ជីព​។​ ​ប៉ុន្ដែ​យ៉ាងនេះ​ក្ដី​ លោក​ ណា​ជីព​ បដិសេធ​ហើយ​បាន​គំរាម​ប្ដឹង​កាសែត​អន្ដរជាតិ​នេះ​វិញ​។​

​នៅ​ពេល​លោកនាយក​រដ្ឋមន្ត្រី​ ណា​ជិ​ព​ ប្រ​ឈ​មុខ​នឹង​រឿងអាស្រូវ​នេះ​ ក្រុម​គណបក្សប្រឆាំង​នៅ​ម៉ា​ឡេ​ស៊ី​ បាន​អំពាវនាវ​ឱ្យ​លោក​លាលែង​ពី​តំណែង​។​

​លោកស្រី​ Wan​ Azizah​ ប្រធាន​គណបក្សប្រឆាំង​របស់​លោក​ អាន​វ៉ា​អ៊ី​ ប្រា​ហ៊ិ​ម​ និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា​៖«​ខ្ញុំ​ជឿ​ថា​ប្រជាជន​ម៉ា​ឡេ​ស៊ី​ ពិតជា​លែង​ត្រូវការ​លោក​ ណា​ជិ​ព​ ទៀត​ហើយ​ ព្រោះ​លោក​បាន​បំពាន​អំណាច​រដ្ឋ​ និង​រឿងអាស្រូវ​ធ្ងន់ធ្ងរ​»៕​  ប្រភព​:CNA

Share

ព័ត៌មានទាក់ទង

Image