en     km
en     km

ក្រសួងបរិស្ថាន​ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ជួយ​ការពារ​ជីវៈចម្រុះ​ធនធានធម្មជាតិ​

Share

ភ្នំពេញ៖ ​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ លោក​ សៅ​ សុភាព​ មាន​ប្រសាសន៍​ថា​ ក្រសួងបរិស្ថាន​គ្រោង​នឹង​បញ្ចប់សេចក្តី​ព្រាង​យុទ្ធសាស្ត្រ​ និង​ផែនការ​សកម្មភាព​បរិស្ថាន​នៅ​ចុងខែ​ធ្នូ​ខាង​មុខ​នេះ​។​ ការ​បង្កើត​សេចក្តី​ព្រាង​នេះ​ក្នុង​គោលបំណង​ ដើម្បី​ចូលរួម​គាំពារ​បរិស្ថាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​ការ​ថ្លែង​ដូចនេះ​ធ្វើ​ទ្បើ​ង​នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី​០៤​  របស់​ក្រុមការងារ​ចំពោះ​កិច្ច​អន្តរក្រសួង​ស្តី​ពី​ការ​រៀបចំ​ឯកសារ​ «​យុទ្ធសាស្ត្រ​ និង​ផែនការ​សកម្មភាព​ បរិស្ថាន​ជាតិ​ ២០១៦-២០២៣»​ ព្រឹក​ថ្ងៃ​ទី​ ១៩​ ខែកក្កដា​ ឆ្នាំ​២០១៦​ នៅ​សណ្ឋាគារ​ កាំ​បូ​ឌី​យ៉ា​ណា​ រាជធានី​ភ្នំពេញ​។​ លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​៖

​កិច្ចប្រជុំ​លើក​ទី​០៤​  របស់​ក្រុមការងារ​ចំពោះ​កិច្ច​អន្តរក្រសួង​ស្តី​ពី​ការ​រៀបចំ​ឯកសារ​ «​យុទ្ធសាស្ត្រ​ និង​ផែនការ​សកម្មភាព​ បរិស្ថាន​ជាតិ​ ២០១៦-២០២៣»​ ព្រឹក​ថ្ងៃ​ទី​ ១៩​ ខែកក្កដា​ ឆ្នាំ​២០១៦​

កិច្ចប្រជុំ​លើក​ទី​០៤​ របស់​ក្រុមការងារ​ចំពោះ​កិច្ច​អន្តរក្រសួង​ស្តី​ពី​ការ​រៀបចំ​ឯកសារ​ «​យុទ្ធសាស្ត្រ​ និង​ផែនការ​សកម្មភាព​ បរិស្ថាន​ជាតិ​ ២០១៦-២០២៣»​ ព្រឹក​ថ្ងៃ​ទី​ ១៩​ ខែកក្កដា​ ឆ្នាំ​២០១៦​

​កា​រៀបចំសេចក្តី​ព្រាង​យុទ្ធសាស្ត្រ​ និង​ផែនការ​សកម្មភាព​បរិស្ថាន​ជាតិ​ឆ្នាំ​២០១៦-២០២៣​ គឺ​ដើម្បី​ធ្វើ​យ៉ាង​ស្រប​តាម​គោលនយោបាយ​យុទ្ធសាស្ត្រ​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ការពារ​បរិស្ថាន​ ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ អភិរក្ស​ជីវៈចម្រុះ​នឹង​ជំរុញ​ការ​អនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​ស្តី​ពី​ ការ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ លោក​ សៅ​ សុភាព​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌​មាននៅ​ថ្ងៃនេះ​ថា​ ការ​ការពារ​បរិស្ថាន​ ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ ជីវៈចម្រុះ​បាន​ល្អ​ប្រសើរ​នោះ​ វា​នឹង​ជួយ​ សេដ្ឋកិច្ច​សង្គម​ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​សហគមន៍​ជាដើម​។​

​លោក​ សៅ​ សុភាព​ បាន​បញ្ជាក់​ថា​ការ​អនុវត្តន៍​ផែនការ​យុទ្ធសាស្ត្រ​នេះ​ ផ្តោត​សំខាន់​ទៅ​លើ​កិច្ច​គាំពារ​  បរិស្ថាន​គឺ​ការ​គ្រប់គ្រង​បញ្ហា​បំពុលបរិស្ថាន​ ដូច​ជា​បញ្ហា​សំណល់​រឹង​រាវ​ ការ​បំពុល​ទឹក​ បំពុល​ដី​ បំពុល​ខ្យល់​ និង​បំពុល​សំ​ទ្បេ​ង​ជាដើម​ ហើយ​ធ្វើ​យ៉ាងណា​ធានា​ការ​កាត់​បន្ថយ​អំពី​ផល​ប៉ះពាល់​នានា​ដល់​បរិស្ថាន​។​

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ លោក​ សៅ​ សុភាព​

អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ លោក​ សៅ​ សុភាព​

អ្នកនាំពាក្យ​រូប​នេះ​បញ្ជាក់​ផង​ដែរ​ ការ​គាំពារ​បរិស្ថាន​នេះ​គឺ​ត្រូវ​មាន​កិច្ចសហការ​ពី​ប្រជាពលរដ្ឋ​គ្រប់​គ្នា​ទាំងអស់​ ប៉ុន្តែ​លោក​ថា​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ គឺ​មិន​ទាន់​មានការ​យល់​ដឹង​ច្បាស់​ពី​សារៈសំខាន់​នៃ​ការ​គាំពារ​បរិស្ថាន​នៅ​ទ្បើ​យ​។​

​លោក​ សៅ​ សុភាព​៖​ «​ការ​លើកកម្ពស់​ការ​យល់​ដឹង​ជា​សា​រណៈ​អំពី​បញ្ហា​បរិស្ថាន​ បើ​គ្មាន​ការ​យល់​ដឹង​ជា​សាធារណៈ​ ហើយ​គ្មាន​ការ​ចូលរួម​ឱ្យ​បាន​ទូលំទូលាយ​ជា​សា​រណៈ​ នៅ​ក្នុង​កិច្ច​គាំពារ​បិ​រ​ស្ថាន​ គ្រប់គ្រង​ធនធានធម្មជាតិ​ អភិរក្ស​ជីវៈចម្រុះ​ ក្រសួង​សព្វ​ថ្ងៃនេះ​គឺ​បាន​ធ្វើ​កិច្ច​ការងារ​ច្រើន​ពាក់ព័ន្ធ​ទៅ​នឹង​ការងារ​អប់រំ​បរិស្ថាន​ ចែករំលែក​ព័ត៌មាន​នឹង​ទិន្នន័យ​បរិស្ថាន​ជា​សាធារណៈ​ សព្វ​ថ្ងៃនេះ​គឺ​មានការ​កើន​ទ្បើ​ង​នៃ​ការ​ផ្សព្វផ្សាយ​តាម​រយៈ​បណ្តាញ​ស​ង្គ​ តាម​រយៈ​វិទ្យុ​…»​។​

​ទាក់ទង​នឹង​សេចក្តី​ព្រាង​នេះ​ដែរ​ ប្រធាន​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ស្តី​ពី​កម្ពុជា​ ដែល​មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា​ NGO​ Forum​ លោក​ តឹក​ វ​ណ្ណា​រ៉ា​ សាទរ​សេចក្តី​ព្រាង​នេះ​ ប៉ុន្តែ​លោក​ថា​ក្រសួង​សាមី​ និង​ដៃគូរ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ត្រូវ​ពង្រឹង​ពី​ការ​អនុវត្ត​សេចក្តី​ព្រាង​នេះ​ឱ្យ​បាន​ល្អ​ប្រសើរ​។​

​លោក​ តឹក​ វ​ណ្ណា​រ៉ា​ បន្ថែម​ទៀត​ថា​ បច្ចុប្បន្ន​នេះ​កម្ពុជា​កំពុង​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​មាន​ដូច​ជា​ការ​បាត់បង់​ធនធាន​ព្រៃឈើ​ បាត់បង់​ការ​ប្រើប្រាស់​ដីធ្លី​ ការ​គ្រប់គ្រង​កាក​សំណល់​រឹង​រាវ​នៅ​មាន​កម្រិត​នៅ​ទ្បើ​យ​។​

​លោក​ តឹក​ វ​ណ្ណា​ គូសបញ្ជាក់​ថា​ដើម្បី​ឱ្យ​សេចក្តី​ព្រាង​មួយ​នេះ​ទទួល​បាន​ជោគជ័យ​នោះ​ក្រសួង​សាមី​ត្រូវ​មាន​ផែនការ​យុទ្ធសាស្ត្រ​ដូចនេះ​៖

«​ទី​០១​គឺ​ការ​អនុវត្ត​ច្បាប់​គេ​ហៅ​ថា​ការ​អនុវត្ត​ប្រកបដោយ​ប្រជាជន​ទាំងអស់​ ស្មើមុខស្មើមាត់​ប្រកបដោយ​ប្រសិទ្ធភាព​បាន​ត្រឹមត្រូវ​ ទី​០២​ត្រូវ​តែ​បែងចែក​ថា​ធនធាន​ថវិកា​ មាន​ន័យ​ថាបើ​គាត់​មាន​តែ​ផែនការមេ​ គាត់​មាន​តែ​សកម្មភាព​ ប៉ុន្តែ​ប្រសិនបើ​គាត់​អត់​មាន​ធនធាន​ថវិការ​គ្រប់គ្រាន់​ ធនធានមនុស្ស​គ្រប់គ្រាន់​នោះ​ការ​អនុវត្ត​នោះ​ នឹង​មិន​បាន​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ​…»​។​

​សូម​ជំរាប​ថា​ សេចក្តី​ព្រាង​យុទ្ធសាស្ត្រ​ និង​ផែនការ​សកម្មភាព​បរិស្ថាន​ជាតិ​ ឆ្នាំ​២០១៦-២០២៣​ នេះ​ធ្វើ​ទ្បើ​ង​នៅ​ក្នុង​ឆ្នាំ​២០១៥​ ហើយ​គ្រោង​នឹង​បញ្ចប់​យុទ្ធសាស្ត្រ​ផែនការ​សកម្មភាព​នេះ​នៅ​ចុងឆ្នាំ​២០១៦​នេះ​ ហើយ​បច្ចុប្បន្ន​ឯកសារ​នេះ​សម្រេច​បាន​ប្រហែល​ ៧០​ភាគរយ​។​ ក្រសួង​នឹង​មាន​រៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ​បន្ត​ទៀត​ នៅ​ខែសីហា​ខាង​មុខ​នេះ​ដើម្បី​ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ពិនិត្យ​៕

Share

ព័ត៌មានទាក់ទង

Image