en     km
en     km

សម្តេច​ ហ៊ុន​ សែន​៖​ កម្ពុជា​នឹង​មាន​ជើងហោះហើរ​ត្រង់​ពី​ជប៉ុន​ មក​ កម្ពុជា​ នៅ​ខែកញ្ញា​ ២០១៦​ខាង​មុខ​

Share

សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ ស៊ី​ន​ហ្សូ​អា​បេ​ នៅ​ថ្ងៃ​ ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០១៦​នេះ​ ដោយ​ផ្តោត​លើ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​-​ជប៉ុន​។​ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្តេច​ ហ៊ុន​ សែន​ ដែល​បាន​សរសេរ​នៅ​ថ្ងៃ​ទី​១៦​ ក​ក្ត​ដា​នេះ​។​

hun-sen-Abe-
សម្តេច ហ៊ុន សែន និងលោកអាបេ នៅប្រទេសម៉ុងហ្គូលី។

​នៅ​ក្នុង​ជំនួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ ស៊ី​ន​ស៊ូ​ អា​បេ​ សម្តេច​ ហ៊ុន​ សែន​ បញ្ជាក់​ឲ្យ​ដឹង​ថា​ នៅ​ខែកញ្ញា​ ២០១៦​ ខាង​មុខ​នេះ​ កម្ពុជា​នឹង​មានការ​ហោះហើរ​ត្រង់​ពី​ជប៉ុន​ មក​ ប្រទេស​កម្ពុជា​។​  ក្រៅពី​បើក​ដំណើរការ​ជើងហោះហើរ​កម្ពុជា​-​ជប៉ុន​ សម្តេច​ ហ៊ុន​ សែន​  ក៏​បាន​បញ្ជាក់​ទៀត​ថា​ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២​  បាន​កើនឡើង​ជាង​ ១​ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ​២០១៥​ កន្លង​ទៅ​។​សម្តេច​ថា​ ទំហំ​នេះ​នឹង​បន្ត​កើនឡើង​ជាមួយ​ការ​វិនិយោគ​ និង​ទេសចរណ៍​កំពុង​មាន​កំណើន​ផង​ដែរ​។​

​សម្តេច​ ហ៊ុន​ សែន​ បាន​សរសេរ​លើ​ទំព័រ​ Facebook​ Page​ ផ្លូវការ​របស់​សម្តេច​យ៉ាង​ដូច្នេះ​ថា​ ៖«​ព្រឹក​នេះ​ខ្ញុំ​បាន​ពិភាក្សា​ការ ងារ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ ស៊ី​ន​ហ្សូ​ អា​បេ​ ដោយ​ផ្តោត​សំខាន់​លើ​ ទំនាក់​ទំ​ង​ សហប្រតិបត្តិការ​ ទ្វេភាគី​កម្ពុជា​ជប៉ុន​។​ ខែកញ្ញា​ ២០១៦​ ខាង​មុខ​នេះ​នឹង​មានការ​ហោះហើរ​ត្រង់​ពី​ជប៉ុន​មក​កម្ពុជា​ ព្រម​ពេល​ដែល​ទំហំ​ពាណិជ្ជកម្ម​ រវាង​ប្រទេស​ទាំង​២​បាន​កើនឡើង​ដល់​ជាង​១០០០​ លាន​ដុល្លារ​ កាលពី​ឆ្នាំ​២០១៥​កន្លង​ទៅ​ និង​បន្ត​កើនឡើង​ជាមួយ​ការ​វិនិយោគ​ និង​ទេស ចរណ៍​កំពុង​មាន​កំណើន​។​ ខ្ញុំ​ក៏​បាន​ពិភាក្សា​ជាមួយ​ នាយក​រដ្ឋមន្ត្រី​ ជប៉ុន​អា​បេ​ លើ​កិច្ចសហការ​ជួយ​គ្នា​ក្នុង​កងកម្លាំង​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​»​។​

​ជាង​នេះ​ទៅ​ទៀត​ សម្តេច​ ហ៊ុន​ សែន​ ក៏​បាន​ពិភាក្សា​ជាមួយ​លោក​ អា​បេ​ លើ​កិច្ចសហការ​ជួយ​គ្នា​ក្នុង​កងកម្លាំង​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​។​ សម្តេច​បន្ថែម​ថា​ នាយក​រដ្ឋមន្ត្រី​ជប៉ុន​ ក៏​បាន​អញ្ជើញ​ លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ដែល​ជា​អ្នកដឹកនាំ​វ័យក្មេង​ទៅ​ទស្សនៈកិច្ច​នៅ​ជប៉ុន​ផង​ដែល​។​

​គួរ​កត់​សម្គាល់ថា​ ការ​បង្កើន​ទុន​វិនិយោគ​រវាង​កម្ពុជា​ និង​ជប៉ុន​ នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ដាច់​ដោយឡែក​នា​ឪ​កាស​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​អាស៊ី​ និង​អឺរ៉ុប​នេះ​ គឺ​ស្រប​ពេល​ដែល​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ Shinzo​ Abe​ បានឱ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​ទី​ ១៥​ ក​ក្ត​ដា​ម្សិលមិញ​ថា​ កិច្ចប្រជុំ​កំពូល​មេដឹកនាំ​អាស៊ី​ និង​អឺរ៉ុប​ ត្រូវ​តែ​លើកយក​បញ្ហា​កូរ៉េ​ខាងជើង​ និង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​មក​ធ្វើការ​ដោះស្រាយ​នៅ​ក្នុង​ចំណោម​បញ្ហា​ដទៃ​ផ្សេង​ទៀត​។​

​យ៉ាងណា​កម្ពុជា​ត្រូវ​បាន​គេ​មើលឃើញ​ថា​ មាន​ជំហរ​ទៅ​រក​ចិន​ក្នុង​បញ្ហា​ជំ​លោះ​សមុទ្រ​ចិន​ខាងត្បូង​នេះ​។​ តែ​យ៉ាងណា​សម្តេច​ ហ៊ុន​ សែន​ ធ្លាប់​បាន​ប្រកាស​ថា​ កម្ពុជា​មិន​កាន់ជើង​ខាង​ណា​នោះ​ទេ​ បើ​ទោះបីជា​ចិន​ ឈ្នះក្តី​នៅ​តុលាការក្រុង​ឡា​អេ​ក៏​ដោយ​។​ ហើយ​សម្តេច​ថា​ ជំ​លោះ​សមុទ្រ​ចិន​ខាង​ត្បួ​ងរ​វាង​រដ្ឋ​អាស៊ាន​ និង​ចិន​ គួរតែ​ត្រូវ​បាន​ដោះស្រាយ​ដោយ​ទ្វេភាគី​៕

Share

ព័ត៌មានទាក់ទង

Image