en     km
en     km

ព្រះសង្ឃ​ ប៊ុត​ ប៊ុ​ន​តិ​ញ​៖​សព​លោក​បណ្ឌិត​ កែម​ ឡី​ នឹង​រក្សា​ទុកជា​រៀង​រហូត​

Share

​ភ្នំពេញ៖ ប្រជាពលរដ្ឋ​ភាគច្រើន​ ទោះជា​អ្នក​មិន​បាន​ចូលរួម​ក្នុង​កម្មវិធី​ បុណ្យសព​លោក​ បណ្ឌិត​ កែម​   ឡី​ ឬ​ អ្នក​ដែល​បាន​ចូលរួម​ ក៏​ដោយ​គឺ​ពួក​គេ​មាន​ទស្សនៈ​ដូច​គ្នាៗ​ ថា​ចង់​ឲ្យ​រក្សា​សព​ លោក​កែម​ ឡី​ ទុក​រហូត​ ដើម្បី​បង្ហាញ​ពី​វីរៈភាព​លោក​បណ្ឌិត​ ដល់​កូន​ខ្មែរ​បានដឹង​។​

monk-kemley
ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ​ដើម្បី​យុត្តិធម៌​សង្គម

គណៈកម្មការ​រៀបចំ​បុណ្យសព​ លោក​បណ្ឌិត​ កែម​ ឡី​ ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ​ដើម្បី​យុត្តិធម៌​សង្គម​ មាន​សង្ឃដីកា​រថា​គណៈកម្មការ​ និង​ព្យាយាម​រក្សា​សព​លោក​បណ្ឌិត​ កែម​ ឡី​ តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន​។​ តែ​មិន​រំលាយសព​ទេ​។​

​ពិធី​បុណ្យសព​ លោក​ កែម​ឡី​ កាន់តែ​មនុស្ស​ ចូលរួម​ច្រើន​ឡើងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ គឺ​មាន​ទាំង​ តំណាង​ស្ថានទូត​ និង​អង្គការ​ជាតិ​ អន្តរជាតិ​ បក្សនយោបាយ​។​ ពួក​គាត់​ ចាត់​ទុក​ឃាតកម្ម​លើ​លោក​ បណ្ឌិត​ កែម​ ឡី​ ជា​ការ​បំបិទ​សំឡេង​ អ្នក​រិះគន់​។​

​ដើម្បី​ជ្រាប​ច្បាស់​ សូម​ស្ដាប់​បទ​សម្ភាសន៍​រវាង​ កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ និង​ ព្រះ​តេជគុណ​ ប៊ុត​ ប៊ុត​តិ​ញ​  ដូច​តទៅ​៖

 

Share

ព័ត៌មានទាក់ទង

Image