en     km
en     km

តុលាការ​ចោទ​ បុរស​ម្នាក់​អះអាង​ថា​ បាន​បាញ់​សម្លាប់​លោក​ កែម​ ឡី​ ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន

Share

​ភ្នំពេញ៖ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​១៣​កក្កដា​នេះ​បាន​ចោទ​ បុរស​ម្នាក់​ដែល​មាន​រហស្សនាម​ថា​ ជួប​ សំលាប់​ ហើយ​បាន​អះអាង​ថា​ បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ ចំនួន​២​បទ​ចោទ​ គឺ​ឃាតកម្ម​គិត​ទុកជា​មុន​ និង​ការ​ប្រើប្រាស់​អាវុធ​ខុសច្បាប់​។​

killer
បុរស​ដែល​អះអាង​ថា​ បាន​បាញ់​សម្លាប់​លោក​ កែម​ ឡី​

​ក្រោយ​ពី​ការ​សួរ​ចម្លើយ​ ការ​ពិនិត្យ​ឯកសារ​ និង​ភស្តុ​តាង​នៃ​សំណុំរឿង​ឃាតកម្ម​ទៅ​លើ​លោក​បណ្ឌិត​ កែម​ ឡី​ តំណាង​អយ្យការ​បាន​សម្រេច​ចោទប្រកាន់​ជនល្មើស​នេះ​ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន​ និង​ពី​បទ​កាន់កាប់​អាវុធ​គ្មាន​ការ​អនុញ្ញាត​ តាម​មាត្រា​២០០​និង​៤៩០​នៃ​ក្រមព្រហ្មទណ្ឌ​។​

​ក្រៅពី​នេះ​តុលាការ​ក៏​បាន​ចោទប្រកាន់​ លើ​បុគ្គល​ម្នាក់​ដែល​បាន​លក់​អាវុធ​អោយ​ជនល្មើស​ពី​បទ​ លក់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​ តាម​មាត្រា​ ២០​ នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ​និង​គ្រាប់រំសេវ​។​

​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ លី​ សុ​ផា​ណា​ ប្រាប់​អ្នក​សារព័ត៌មាន​តាម​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម​ថា​ ការ​ឆ្លើយ​សារភាព​របស់​ជនល្មើស​បាញ់​សម្លាប់​ លោក​បណ្ឌិត​ កែម​ ឡី​ កាលពី​ថ្ងៃ​ទី​ ១០​ កក្កដា​ ឆ្នាំ​ ២០១៦​កន្លង​ទៅ​គឺជា​ប្រយោជន៍​ និង​តម្រុយ​សម្រាប់​ធ្វើការ​ស៊ើបអង្កេត​ក្នុង​ការ​ចោទប្រកាន់​នៅ​ក្នុង​រឿង​ក្តី​នេះ​។​

​លោក​ លី​ សុ​ផា​ណា​ ៖«​អយ្យការ​សួរ​ចម្លើយ​នេះ​បាន​ផ្តល់​ប្រយោជន៍​និង​តម្រុយ​ជា​ច្រើន​សម្រាប់​កា​រសើប​អង្កេត​និង​ការ​ចោទប្រកាន់​នៅ​ក្នុង​រឿង​ក្តី​នេះ​»​។​

​លោក​បណ្ឌិត​ កែម​ ឡី​ អ្នកវិភាគ​ឯករាជ្យ​ ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​នៅ​ក្នុង​ស្តា​ម៉ាត​ ជាប់​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​កាល​តិច​ ក្បែរ​ស្តុ​ប​បូកគោ​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​ ១០​ កក្កដា​ ឆ្នាំ​ ២០១៦​។​

​មរណភាព​ លោក​ បណ្ឌិត​ កែម​ ឡី​ ធ្វើ​ឱ្យ​រំជួលចិត្ត​ ដល់​មជ្ឈដ្ឋាន​ អ្នក​យោ​បាយ​ សកម្មជន​ សង្គម​ ពលរដ្ឋ​ខែ្ម​រ​ជា​ច្រើន​ ទាំង​ក្នុង​ប្រទេស​និង​ ក្រៅប្រទេស​ រួម​នឹង​សហគមន៍​អន្តរជាតិ​ផង​ដែរ​៕​

Share

ព័ត៌មានទាក់ទង

Image