en     km
en     km

សេត​វិមាន​សហរដ្ឋអាមេរិក​បាន​ទទូច​ឲ្យ​អាជ្ញាធរ​កម្ពុជា​ធ្វើការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​ករណី​ លោក​ កែម​ ឡី​

Share

ភ្នំពេញ៖ ​សេត​វិមាន​សហរដ្ឋអាមេរិក​បាន​ទទូច​ឲ្យ​អាជ្ញាធរ​កម្ពុជា​ធានា​ចំពោះ​ជំនុំ​ជម្រះក្តី​ឥត​លម្អៀង​ទៅ​លើ​រឿង​ក្តី​ឃាតកម្ម​លើ​អ្នកវិភាគ​នយោបាយ​លិចធ្លោ​ លោក​បណ្ឌិត​ កែម​ ឡី​ ខណៈ​ដែល​ស្ថានទូត​អា​មេ​រិ​ក​នៃ​ប្រទេស​មហាអំណាច​មួយ​នេះ​ សន្យា​ឈរ​ជាមួយ​ប្រជាជន​កម្ពុជា​ ដើម្បី​យុត្តិធម៌​។​ 
​សេចក្តី​​ថ្លែងការណ៍​របស់​សេត​វិមាន​សហរដ្ឋអាមេរិក​ធ្វើ​ឡើង​តាម​រយៈ​ឧបការី​ និង​ជា​អ្នកនាំពាក្យ​លោក​ ​John​ Kirby​  ។​

kem-ley-11--07-thum
ប្រជាពលរដ្ឋបានយកផ្កាឈូក និងអុជធូប សពលោកបណ្ឌិត កែម ឡី តម្កល់ទុកនៅវត្តពោធិយារាម ហៅវត្តចាស់

​នៅ​ក្នុង​សេចក្តី​ការណ៍​សេត​វិមាន​បាន​បញ្ជាក់​ថា​«​យើង​សូម​សម្តែង​ការ​ចូលរួម​ចំពោះ​មរណភាព​លោក​ បណ្ឌិត​ កែម​ ឡី​ ហើយ​យើង​សូម​ចូលរួម​លំ​លែង​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជូន​ក្រុម​គ្រួសារ​ មិត្ត​ភ័​ក្រ​ និង​សហការី​របស់​លោក​បណ្ឌិត​»​។​ ​ជាមួយ​គ្នា​នេះ​ មេ​បក្ស​ប្រឆាំង​ លោក​ សម​ រ​ង្ស៊ី​ បាន​សរសេរ​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ ចូលរួម​រំ​លែង​ទុក្ខ​ និង​ គោរព​វិញ្ញាណក្ខន្ធ​លោក​ កែម​ ឡី​ផង​ដែរ​ ។​

​លោក​ សម​ រ​ង្ស៊ី​ បាន​ថ្លែង​ថា​ លោក​ កែម​ ឡី​ ជា​កូន​ខ្មែរ​ដ៏​ឆ្នើម​មួយ​រូប​ ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ ក្នុង​ការ​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​ និង​យុត្តិធម៌​ ជូន​ប្រជារាស្ត្រ​ខ្មែរ​។​ លោក​បន្ត​ថា​ លោក​បណ្ឌិត​កែម​ ឡី​ មានចំណេះ​វិជ្ជា​ខ្ពង់ខ្ពស់​ មាន​ទេព​កោសល្យ​ និង​សក្តានុពល​នយោបាយ​ គួរ​ឲ្យ​កត់សម្គាល់​។​ 

​ជាមួយ​គ្នា​នេះ​ ក្លឹ​ម​អ្នកកាសែត​កម្ពុជា​នៅ​បរទេស​ក៏​បាន​ចេញ​ថ្លែងការណ៍​ ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​មួយ​ដោយ​ឯករាជ្យ​ និង​បាន​ហៅ​ឃាតកម្ម​នេះ​ថា​ ជា​រឿង​នយោបាយ​ដែល​ជា​គំរាម​គំ​ហែង​មុន​ការ​បោះ​ឆ្នោត​។​

នៅព្រឹកថ្ងៃទី ១១ កក្កដានេះ អង្គការសង្គមស៊ីវិលក្នុងស្រុកចំនួន ៧០ បានចេញសេចក្តីថ្លែង​ការណ៍​ថ្កោល​ទោស និងទទូចឲ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើ​ការស៊ើបអង្កេតដោយឯករាជ្យ និងឆាប់រហ័ស ដើម្បីរកយុត្តិធម៌ ជូន​ក្រុមគ្រួសារលោកបណ្ឌិត កែម ឡី។

​កាលពី​ម្សិលមិញ​ គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ចេញ​សេចក្តី​ថ្កែ​ង​ការណ៍​ដោយ​បាន​ចូលរួម​រំ​លែង​ទុក្ខ​ និង​ថ្កោល​ទោល​ការ​បាញ់​សម្លាប់​ លោក​ បណ្ឌិត​ កែម​ ឡី​។​ សេចក្តី​ការណ៍​នេះ​ក៏​បាន​ ទទូច​ឲ្យ​អាជ្ញាធរ​ធ្វើការ​ស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ ដើម្បី​ស្វែង​យុត្តិធម៌​ជូន​គ្រួសារ​លោក​ បណ្ឌិត​ កែម​ ឡី​។​

ហើយ​ជាមួយ​នោះ​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ចូលរួម​រំ​លែង​ទុក្ខ​ជាមួយ​ គ្រូ​សារ​សព​លោក​ កែម​ ឡី​ ដែរ​។​
​នៅ​ព្រឹក​ថ្ងៃ​ទី​ ១១​ កក្កដា​នេះ​ អង្គការ​សង្គម​ស៊ី​វិល​ក្នុងស្រុក​ចំនួន​ ៧០​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ និង​ទទូច​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ធ្វើការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​ និង​ឆាប់រហ័ស​ ដើម្បី​រក​យុត្តិធម៌​ ជូន​ក្រុម​គ្រួសារ​លោក​បណ្ឌិត​ កែម​ ឡី​។​

​បុរស​ដែល​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ មាន​រហស្សនាម​ថា​ «​ជួប​សម្លាប់​»​ បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា​ លោក​បាន​បាញ់​សម្លាប់​ជន​រង​គ្រោះ​ដោយសារ​តែ​លោក​ព្យាយាម​ទារប្រាក់​ពី​អ្នកវិភាគ​ រូប​នេះ​មិន​បាន​ ដែល​បាន​ជំពាក់​លោក​មួយ​ឆ្នាំ​មក​ហើយ​ គឺ​ទឹកប្រាក់​ ៣០០០​ដុល្លារ​។​​

ទោះជា​យ៉ាងណា​លោក​ ជួន​ សុវណ្ណ​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ពុំ​ទាន់​ជឿ​ថា​ ជន​ដៃដល់​មានឈ្មោះ​ ទិ​ត​ សំ​អុល​ ហៅ​ «​ជួប​សម្លាប់​»​ ដូច​ការ​សារភាព​របស់​គេ​ឡើយ​។​ លោក​ថា​ សមត្ថកិច្ច​កំពុង​មាន​តម្រុយ​ច្រើន​ ដែល​មាន​ប្រយោជន៍​ដល់​ការ​ស៊ើបអង្កេត​បន្ត​ទៀត​។​​

សូម​ជំរាប​ថា​ លោក​បណ្ឌិត​ កែម​ ឡី​ ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​នៅ​ក្នុង​ Star​ Mart​ ស្តុ​ប​បូកគោ​ ខណ្ឌចំការមន​ នៅ​ម៉ោង​ ៨​និង​ ៤៥​នាទី​ព្រឹក​ ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​ ២០១៦​នេះ​ ហើយ​ខ្មាន់កាំភ្លើង​ម្នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ដេញចាប់​បាន​ភ្លាមៗ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​៕

Share

ព័ត៌មានទាក់ទង

Image