en     km
en     km

អ្នកវិភាគ​សន្យា​បន្ត​វិភាគ​បញ្ហា​សង្គម ​ទោះជា​លោក ​កែម ​ឡី ​រង​ការ​បាញ់​សម្លាប់​ក៏​ដោយ​🔊

Share

ភ្នំពេញ៖ ​ហេតុការណ៍​ដ៏​តក់ស្លុត​ដែល​ខ្មាន់កាំភ្លើង​បាន​បាញ់​សម្លាប់​អ្នកវិភាគ​ខ្មែរ​រូប​នេះ​ជា​លើ​ដំបូង​ហើយ​នៅ​កម្ពុជា​។ អ្នក វិភាគ​ និង​អ្នក​សង្កេតការណ៍​ ដែល​វិទ្យុ​ស្ត្រី​បាន​សម្ភាសន៍​ពួក​គាត់​ មាន​ទស្សនៈ​ ប្រហាក់ប្រហែល​គ្នា​ ប៉ុន្តែ​ពួក​គាត់​សន្យា​បន្ត​ធ្វើ​វិភាគ​ ទោះជា​ មិត្ត​រួម​អាជីព​ម្នាក់​ របស់​ពួក​គាត់​ ត្រូវ​បាន​បាញ់​សម្លាប់​ក៏​ដោយ​ ។

analyser01-text

​លោក​ សូ​ ច​ន្ថា​ សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ បាន​មាន​ប្រសាសន៍​ថា​ ក្នុង​នាម​លោក​ជា​ប្រជា​ ពលរដ្ឋ​ខ្មែរ​មួយ​រូប​លោក​នៅ​តែ​បន្ត​ក្នុង​ការ​វិភាគ​ដើម្បី​ជា​ការ​ផ្ដល់​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​។​

 

​ដូច​គ្នា​នេះ​ដែល​លោក​លោក​ សួន​ ប៊ុ​ន​សាក់​ លេខា​ប្រ​តិ​ប​តិ្ត​ នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ នៃ​អង្គការ​ សមាគម​ការពារ​សិ​ទិ្ធ​មនុស្ស​កម្ពុជា​ ឬ​ហៅ​កាត់​ថា​អង្គការ​ច្រាក​ មាន​ប្រសាសន៍​ថា​ លោក​នៅ​តែ​បន្ត​ វិភាគ​ព្រោះ​លោក​ជា​អ្នកធ្វើការ​ការពារ​សិទ្ធ​មនុស្ស​។

 

​ចំណែក​លោក​បណ្ឌិត ​មាស ​នី​ អ្នក​ស្រាវជ្រាវ​បញ្ហា​សង្គម​ បាន​បង្ហាញ​ទស្សនៈ​ដូចនេះ​ថា​៖​

ស្តាប់សំឡេង៖

 

​សព​លោក​ បណ្ឌិត​ កែម​ ឡី​ ត្រូវ​បាន​ដង្ហែ​ទៅ​កាន់​វត្ត​ ចាស់​សង្កាត់​ជ្រោយចង្វា​ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

Share

ព័ត៌មានទាក់ទង

Image