en     km
en     km

បទ​យកការណ៍​៖ ​ប្រជាពលរដ្ឋ​ជា​ច្រើន​ទ្រហោយំ​ស្តាយ​ស្រណោះ​បណ្ឌិត ​កែម​ ឡី​??

Share

ភ្នំពេញ៖ ​លោក​បណ្ឌិត​ កែម​ ឡី​ ជា​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​  ត្រូវ​បាន​គេ​ផ្ដល់​រហស្សនាម​ថា​ ជា​អ្នកវិភាគ​នយោ បាយ​ឯករាជ្យ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​បាន​គេ​បាញ់ប្រហារ​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​នៅ​កន្លែង​កើតហេតុ​នៅ​ព្រឹក​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០១៦​នេះ​។​

​ការ​បាត់បង់​ជីវិត​របស់​លោក​ កែម​ ឡី​ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​មានការ​ស្តាយស្រណោះ​ ដោយ​ សារ​លោក​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​អ្នកវិភាគ​សង្គម​មួយ​ដែល​ក្លាហាន​រិះគន់​បញ្ហា​សង្គម​ចំៗ​។​ 

​ចង់​ដឹង​ហេតុការណ៍នេះ ​លម្អិត​យ៉ាងណា​នោះ​ សូម​អញ្ជើញ​ស្តាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​កញ្ញា​ ឆេ​ង​ ណា​តា​ ដូច​តទៅ​៖

 

kem-ley-10-thum
លោក កែម ឡី អ្នកវិភាគបញ្ហាសង្គម​ និងនយោបាយ ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅស្តាម៉ាត ក្នុងក្រុងភ្នំពេញ។

ជីវប្រវត្តិសង្ខេបលោក កែម ឡី

​តាម​គេហទំព័រ​ One​ world​ one​ Education​ បាន​រៀបរាប់​ពី​ប្រវត្តិ​អ្នកវិភាគ​នយោបាយ​អ្នក​រាជ្យ​រូប​នេះ​ថា​ លោក​ កែម​ ឡី​ គឺជា​កូន​ស្ត្រី​មេម៉ាយ​ក្រីក្រ​ម្នាក់​នៅ​ខេត្តតាកែវ​។​ លោក​បាន​ចាក​ចេញពី​ខេត្តតាកែវ​ មក​សុំ​ស្នាក់​អាស្រ័យ​នៅ​វត្ត​បទុម​ ក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​។​ ​លោក​បាន​ស្នាក់​នៅ​វត្ត​រហូត​ដល់​រៀន​ចប់​មហាវិទ្យាល័យ​ ហើយ​បាន​ចូល​ធ្វើការ​នៅ​ក្រសួងសុខាភិបាល​ កាន់​ខាង​ផ្នែក​ជំងឺឆ្លង​។​

​បើ​ទោះបី​ម្តាយ​ជា​ស្ត្រី​មេម៉ាយ​មានមុខ​របរ​ត្រឹម​ជា​អ្នកលក់​នំ​បញ្ចុក​ ក៏​ដោយ​លោក​ កែម​ ឡី​ បាន​ខិតខំ​ព្យាយាម​តស៊ូ​រៀនសូត្រ​រហូត​ដល់​ទទួល​បាន​សញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ឯ​បរទេស​។​

​លោក​ កែម​ ឡី​ ទទួល​បាន​សញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​ចុ​ឡា​លុង​កន​ ប្រទេស​ថៃ​ ផ្នែក​ជំនាញ​សិក្សា​ស្រាវជ្រាវ​លើ​ផ្នែក​សុខភាព​សាធារណៈ​ និង​ទទួល​បាន​សញ្ញាបត្រ​ពី​សាកលវិទ្យាល័យ​ ម៉ា​ឡៃ​យ៉ា​ ប្រទេស​ម៉ា​ឡេ​ស៊ី​ លើ​ផ្នែក​វិទ្យាសាស្ត្រ​សង្គម​។​
​លោក​ កែម​ ឡី​ បាន​ឈប់​ធ្វើ​ការងារ​រដ្ឋ​នៅ​ក្នុង​អំឡុង​ឆ្នាំ​ ២០០០​ ហើយ​បាន​ទៅ​ធ្វើការ​នៅ​កាកបាទក្រហមកម្ពុជា​។​ ​បន្ទាប់​មក​លោក​បាន​ចេញ​ទៅ​ធ្វើការ​នៅ​អង្គការក្រៅរដ្ឋាភិបាល​ និង​ទៅ​ធ្វើ​ជា​អ្នក​ប្រឹក្សា​ឲ្យ​អង្គការ​ UNDP​ អស់​រយៈពេល​ ៤​ឆ្នាំ​។​

​ក្រោយ​ពី​បញ្ចប់​ការងារ​នៅ​ UNDP​ លោក​បាន​ទៅ​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​មួយ​នៅ​ ថៃ​ ដែល​ក្រុមហ៊ុន​នោះ​ធ្វើ​ការងារ​ជួយ​សង្គម​ច្រើន​ ជា​ពិសេស​ជួយ​ដល់​ជន​ក្រីក្រ​នៅ​ ថៃ​ នៅ​កម្ពុជា​ នៅ​ចិន​ និង​នៅ​ឥណ្ឌា​ ហើយ​បន្ទាប់​ពី​នោះ​ លោក​បាន​ទៅ​ធ្វើ​ជាទី​ប្រឹក្សា​ឲ្យ​ក្រសួងសុខាភិបាល​ ខាង​មូលនិធិ​សកល​។​

ក្រោយមក​ទៅ​កាន់​ការងារ​ខាង​បណ្តាញ​អង្គការក្រៅរដ្ឋាភិបាល​ហៅ​ HACC​ បាន​មួយ​រយៈ​។​ លោក​ កែម​ ឡី​ បាន​រៀប​អាពាហ៍ ពិពាហ៍​នៅ​ឆ្នាំ​ ២០០១​ ជា​ស្ត្រី​អាជីវករ​លក់​ខោ​ជជុះ​នៅផ្ទះ​ល្វែង​មួយ​ន្លែ​ង​ នៅ​ផ្សា​របឹង​កេងកង​ ក្នុង​រាជធានី​ភ្នំពេញ​។​ បច្ចុប្បន្ន​លោក​និង​មាន​ភិ​រ​យាមា​ន​កូនប្រុស​ ៤​នាក់​ ហើយ​ប្រពន្ធ​របស់​លោក​ក៏​កំពុង​ពពោះ​ម្នាក់​ទៀត​ក្នុង​ផ្ទៃ​ផង​ដែរ​។​

​លោក​ កែម​ ឡី​ ចាប់ផ្តើម​ល្បីឈ្មោះ​នៅ​ក្នុង​សង្គម​ បន្ទាប់​ពី​លោក​ត្រូវ​បាន​គេ​ដាក់​ងារ​ថា​ ជា​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​ និង​ហ៊ាន​រិះគន់​ចំៗ​នូវ​ចំណុច​អវិជ្ជមាន​នៅ​ក្នុង​សង្គម​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​

​សព​លោក​ កែម​ ឡី​ ត្រូវ​បាន​ដឹក​ចេញពី​កន្លែង​ដែល​លោក​ត្រូវ​បាញ់​សម្លាប់​ នៅ​ប្រមាណ​ ៣​ រសៀល​ទៅ​កាន់​វត្ត​ចាស់​ ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ​។​

​ភ្លេង​ខ្ល​ង​ខែ​កបាន​កំដរ​លោក​បណ្ឌិត​ កែម​ ឡី​ ទៅ​កាន់​សុខ​គតិ​ភព​ហើយ​។​

kem-ley-thum.10-07jpg
​រថយន្តដឹកសាកសពលោក កែម​ ឡី ឆ្ពោះទៅកាន់វត្តចាស់ក្រុងភ្នំពេញ។

Share

ព័ត៌មានទាក់ទង

Image