en     km
en     km

​លោក​ សុ​ន​ ឆ័​យ​ ៖​អនុរក្ស​ពន្ធនាគារ​រឹត​ត្បឹ​ត​សេរីភាព​លោក​ អ៊ុំ​ សំ​អាន​ និង​លោក​ ហុង​ សុខ​ហួរ​🔊

Share

ភ្នំពេញ៖ ​អ្នកតំណាង​រាស្ត្រ​ និង​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ កំពុង​ជាប់​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ បាន​ថ្លែងប្រាប់​អ្នកតំណាង​រាស្ត្រ​ចូល​សួរសុខទុក្ខ​ នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ អនុរក្ស​ពន្ធនាគារ​បាន​ដាក់​ លោក​នៅ​ក្នុង​បន្ទប់​ជាមួយ​អ្នកទោស​រួម​គ្នា​ច្រើន​នាក់​ ដែល​ប៉ះពាល់​សិទ្ធិ​របស់​លោក​ជា​អ្នកនយោបាយ​។​ មន្ត្រី​ពន្ធនាគារ​បញ្ជាក់​ថា​ មូលហេតុ​ឃុំខ្លួន​អ្នកតំណាង​រាស្ត្រ​ និង​មា​ជិ​ក​ព្រឹទ្ធសភា​រួម​គ្នា​ ដោយសារ​ពន្ធនាគារ​មាន​លក្ខណៈ​តូច​ច​ង្អ្រៀ​ង។

son-chay-07-08-thum
ក្រុមតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិចុះទៅសួរសុខទុក្ខលោក ហុង សុខហួរ និងលោក អ៊ុំ សំអាន។

​បន្ទាប់​ដើរ​ចេញពី​ពន្ធនាគារ​ព្រៃ​ស​ អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សុ​ន​ ឆ័​យ​ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា​ លោក​  អ៊ុំ​ សំ​អាន​ និង​ លោក​ ហុង​ សុខ​ហួរ​ ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​ឃុំខ្លួន​នៅ​ក្នុង​បន្ទប់​រួម​គ្នា​ជាមួយ​អ្នកទោស​ប្រមាណ​ ២០​ ទៅ​ ៣០​នាក់​។​ លោក​ សុ​ន​ ឆ័​យ​ បន្ត​ថា​ អនុរក្ស​ពន្ធនាគារ​មិន​គួរ​ឃុំ​ក្នុង​បន្ទប់​រួម​គ្នា​ទេ​។​

​លោក​ សុ​ន​ ឆ័​យ​ បន្ថែម​ថា​លោក​ អ៊ុំ​សំ​អាន​ និង​លោក​ ហុង​ សុខ​ហួរ​ ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​មិន​ឲ្យ​ជួប​ពិភាក្សា​គ្នា​ឡើយ​។​ លោក​ សុ​ន​ ឆ័​យ​៖«​ការ​ឃុំខ្លួន​រង​ចាំ​ការ​កាត់សេចក្តី​មិន​ត្រូវ​មាន​លក្ខណៈ​ដូច​មានទោស​ទេ​….​ហើយ​ជាប់គុក​នៅ​ក្នុង​បន្ទប់​ពី​ ២០​ ទៅ​ ៣០​ នាក់​ ហើយ​ឲ្យ​ចេញ​១​ថ្ងៃ​បាន​១​ម៉ោង​ នេះ​ជា​ការ​រំលោភ​លើ​សិទ្ធិ​ជន​រង​គ្រោះ​ ឬ​ជនជាប់ចោទ​»​។​

​ការ​បញ្ជាក់​របស់​លោក​ សុ​ន​ ឆ័​យ​ ដូចនេះ​ គឺ​បន្ទាប់​ពី​លោក​បាន​ចូល​ជួប​លោក​ អ៊ុំ​ អាន​ និង​លោក​ ហុង​ សុខ​ ហួរ​ កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី​ ៨​កក្កដា​នេះ​។​ ពួក​គាត់​ទាំង​ ២​នាក់​នេះ​ កំពុង​ជាប់​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​។​

​ជុំវិញ​បញ្ហា​នេះ​លោក​ នុ​ត​ សាវ​នា​ អ្នកនាំពាក្យ​ពន្ធនាគារ​ព្រៃ​សបាន​បញ្ជាក់​ថា​ ការ​ឃុំខ្លួន​អ្នកតំណាង​រាស្ត្រ​ និង​សមាជិក​ព្រឹទ្ធ សភា​រួម​គ្នា​ជាមួយ​អ្នកទោស​ដទៃ​ទៀត​ គឺ​ដោយសារ​ពន្ធនាគារ​លក្ខណៈ​តូច​ចង្អៀត​។​

​លោក​បន្ត​ថា​ អនុរក្ស​ពន្ធនាគារ​មិន​បាន​ឲ្យ​លោក​ អ៊ុំ​ សំ​អាន​ និង​ លោក​ ហុង​ សុខ​ហួរ​  ជួប​ជជែក​គ្នា​ គឺ​ដោយសារ​ពង្រឹង​សុវត្ថិភាព​អ្នក​ជាប់​ឃុំ​ទាំង​ ២​រូប​។​ លោក​ នុ​ត​ សាវ​នា​៖«​បញ្ហា​រាលថ្ងៃ​ដែល​យើង​ជួប​ប្រទះ​គឺ​ ភាព​ចង្អៀត​ណែន​ ត្រូវ​យល់​បញ្ហា​និង​។​ ពន្ធនាគារ​គ្មាន​គោលការណ៍​ឃុំ​គាត់​ខុស​ពី​គេ​ពី​ឯក​ទេ​ អ្នក​ដទៃ​គឺ​ដូច​គ្នា​»​។​

​បើ​តាម​អ្នកនាំពាក្យ​ពន្ធនាគារ​ព្រៃ​ស​  អ្នកទោស​អាច​ចេញពី​បន្ទប់​ឃុំឃាំង​ដើម្បី​លំហែរ​កាយ​ចំនួន​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​គឺ​ ពេល​ព្រឹក​ និង​ ពេល​រសៀល​។​ លោក​បន្ត​ថា​ អ្នកទោស​នៅ​មណ្ឌល​កែប្រែ​ ម​២​ មាន​ចំនួន​ប្រមាណ​ ៥​ពាន់​នាក់​ នា​ពេល​បច្ចុប្បន្ន​នេះ​។​
​យោង​តាម​របាយការណ៍​របស់​អង្គការ​លី​កាដូ​ ឆ្នាំ​២០១៥​ ចំនួន​អ្នកទោស​ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ ១៥១៨២​ នាក់​ ដែល​ចំនួន​នេះ​ ធ្វើ​ឱ្យ​អ្នកទោស​រស់នៅ​ក្នុង​បន្ទប់​មាន​ភាព​ចង្អៀត​យ៉ាង​ខ្លាំង​។​

​កម្ពុជា​មាន​ពន្ធនាគារ​ថ្នាក់​ជាតិ​ចំនួន​ ៤​ និង​ពន្ធនាគារ​តាម​ខេត្ត​ចំនួន​ ២៣​ ហើយ​ពន្ធនាគារ​យោធា​មាន​ ចំនួន​មួយ​៕​

Share

ព័ត៌មានទាក់ទង

Image