en     km
en     km

​ឯកអគ្គរដ្ឋទូត​សហភាព​អ៊ឺ​រ៉ុ​ប​ថា​ ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​ មាន​ស្តង់ដា​២​

Share

​ភ្នំពេញ៖ ក្នុង​ជំនួប​ជាមួយ​ប្រធាន​គណៈ​ក​ម្មា​ការ​សិទ្ធិ​មនុស្ស​កម្ពុជា​ លោក​ ឯកអគ្គរដ្ឋទូត​សហភាព​អ៊ឺ​រ៉ុ​ប​ប្រចាំ​កម្ពុជា​ បាន​សង្កេត​ឃើញ​ថា​ នៅ​កម្ពុជា​ មានការ​ធ្វើ​បាតុកម្ម​ទាមទារ​យុត្តិធម៌​ជា​ច្រើន​ពី​ប្រជាពលរដ្ឋ​។​ លោក​បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​ ព​ន្លឿ​ន​ការ​ដោះស្រាយ​ ឱ្យ​អ្នក​តវ៉ា​ទាំងនោះ​។​ តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ​លោក​ថា​ ការ​អនុវត្តន៍​ច្បាប់​លើ​អ្នក​រិះគន់​ ឬ​អ្នក​ធ្វើ​បាតុកម្ម​ គឺ​មាន​ស្តង់​២​។​

eu-text

​តែ​លោក​ កែវ​ រេ​មី​ ប្រធាន​គណៈ​ក​ម្មា​ការ​សិទ្ធិ​មនុស្ស​កម្ពុជា​ អះអាង​ថា​ កម្ពុជា​មិន​មានការ​បែងចែក​ ក្រុម​បក្សពួក​ ដើម្បី​អនុវត្ត​ច្បាប់​លើ​ពួក​គេ​ទេ​ ហើយ​កម្ពុជា​ក៏​ជា​រដ្ឋ​មួយ​គោរព​សិទ្ធិ​មនុស្ស​ដែរ​។​ កញ្ញា​ ឆេ​ង​ ណា​តា​ រាយការណ៍​ព័ត៌មាន​នេះ​៖

 

​លោក​ Ge0rge​ Edgar​ មាន​ប្រសាសន៍​ថា​ គេ​គួរ​ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ប្រជាជន​ ជា​ជាង​ឱ្យ​ពួក​គេ​ប្រឈម​មុខ​ផ្លូវច្បាប់​ ដែល​លោក​ថា​ ការ​អនុវត្តន៍​ច្បាប់​នៅ​កម្ពុជា​ មាន​ស្តង់​២​។​

​លោក​ George​ Edgar​ ថ្លែង​បែប​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ជាមួយ​ លោក​ កែវ​ រ៉េ​មី​ ប្រធាន​គណៈ​ក​ម្មា​ការ​សិទ្ធ​មនុស្ស​កម្ពុជា​ នៅ​ថ្ងៃ​ទី​០៦​ ខែកក្កដា​ ឆ្នាំ​២០១៦​នេះ​។​

​តែ​បែប​នេះ​ក្ដី​លោក​សង្ឃឹមថា​ នៅ​ថ្ងៃ​មុខ​ កម្ពុជា​នឹង​មាន​យន្តការ​មួយ​ក្នុង​ការ​ធានា​ថា​សម្លេង​នៃ​ការ​តវ៉ា​ ការ​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​នឹង​ត្រូវ​បានលឺ​ ហើយ​ក្តី​កង្វល់​ត្រូវ​បានការ​ដោះស្រាយ​ និង​ទទួល​បាន​យុត្តិធម៌​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់​។​

​លោក​ George​ Edgar​ ៖«​ខ្ញុំ​ជឿជាក់​អ្នក​ធ្វើ​បាតុកម្ម​ទាំងនោះ​ ប្រសិនបើ​ពួក​គេ​មាន​គោលដៅ​ច្បាស់លាស់​ កម្មវត្ថុ​ត្រឹមត្រូវ​ គួរ​គេ​គួ​តែ​ទទួល​បានការ​ឆ្លើយ​តប​ និង​ការ​ដោះស្រាយ​ប្រកបដោយ​យុត្តិធម៌​។​ បើ​អ​ញ្ចឹ​ង​ទេ​ គឺថា​ការ​ដោះស្រាយ​ មួយ​ដ៏​ត្រឹមត្រូវ​ដល់​បាតុករ​ហ្នឹង​ គឺថា​ជា​មធ្យោបាយ​មួយ​ដ៏​ល្អ​បំផុត​ ដើម្បី​កុំឱ្យ​បាតុកម្ម​នេះ​ឈាន​ទៅ​ដល់​ការ​ធ្វើ​ហឹ​ង្សា​រ​»​។​

​ចំណែក​  ប្រធាន​គណៈ​ក​ម្មា​ការ​សិទ្ធិ​មនុស្ស​កម្ពុជា​ លោក​ កែវ​ រ៉េ​មី​ បាន​ថ្លែង​ថា​ ការ​លើក​ឡើង​របស់​ឯកអគ្គរដ្ឋទូត​សហភាព​អ៊ឺ​រ៉ុ​ប​ គឺ​គ្រាន់តែ​ជា​ការ​ស្វែង​យល់ចិត្ត​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​។​
​លោក​បាន​ប្រាប់​ លោក​ Ge0rge​ Edgar​ ថា​ កាលពី​ឆ្នាំ​២០១៥​ ចំនួន​បាតុកម្ម​បាន​កើតឡើង​១៥០០​ដង​ គឺ​ស្មើនឹង​មួយ​ថ្ងៃ​៤​ដង​។​ លោក​បន្ត​ថា​ មិនមែន​កម្ពុជា​ មាន​បញ្ហា​មិន​ចាក់ស្រេះ​ធ្វើ​ឱ្យ​កើត​មាន​បាតុកម្ម​នោះ​ទេ​ នេះ​មក​ពី​រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​សម្តែង​មតិ​ឱ្យ​ប្រជាពលរដ្ឋ​។​

​លោក​ កែវ​ រ៉េ​មី​ បាន​ប្រាប់​លោក​ Ge0rge​ Edgar​ ឱ្យ​កត់សម្គាល់​ករណី​បាតុកម្ម​ ស្ត្រី​នៅ​សហគមន៍​បឹង​កក់​ ដែល​ពួក​គេ​ គឺជា​អ្នក​តវ៉ា​អាជីព​ ពីព្រោះ​ពួក​គេ​តែង​ចេញ​មុខ​ធ្វើ​បាតុកម្ម​គ្រប់​ព្រឹត្តិការណ៍​ ទាំង​ដែល​មិនមែន​ជា​រឿង​របស់​ខ្លួន​។​

​នេះ​ជា​លើក​ទី​១​ហើយ​ ដែល​ ឯកអគ្គរដ្ឋទូត​សហភាព​អ៊ឺ​រ៉ុ​ប​ប្រចាំ​កម្ពុជា​ បាន​ជួប​ប្រធាន​គណៈ​ក​ម្មា​ការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ដោយ​បាន​លើក​ឡើង​ដោយ​ផ្ទាល់​ ពី​ការ​ព្រួយ​បារ​ម្ម​របស់​លោក​ ចំពោះ​ការ​អនុវត្ត​ច្បាប់​ និង​សិទ្ធិ​របស់​ពលរដ្ឋ​ ដែល​មិន​ត្រូវ​បាន​ អនុវត្ត​ដោយ​ស្មើ​ ភាព​៕

Share

ព័ត៌មានទាក់ទង

Image