en     km
en     km

ក្រុង​ប៉េ​កាំ​ង​ចង់​ចរចា​ជាមួយ​ក្រុង​ម៉ានីល​ បើមិន​ចាប់អារម្មណ៍​សាលដីកា​របស់​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​

Share

​សារព័ត៌មាន​ ចិន​ China​ Daily​ បាន​ចុះ​ផ្សាយ​ថា​ក្រុង​ប៉េ​កាំ​ង​ បាន​ត្រៀមខ្លួន​រួច​ហើយ​ ដើម្បី​ បើក​ការ​ចរចា​ជាមួយ​ក្រុង​ម៉ានីល​ស្ដី​ពី​ជំ​លោះ​ដែនទឹក​សមុទ្រ​ចិន​ខាងត្បូង​ ប្រសិនបើ​ ក្រុង​ម៉ានីល​ មិន​ចាប់អារម្មណ៍​សាលដីកា​របស់​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​ដែល​គេ​រំពឹង​ថា​នឹង​ចេញផ្សាយ​ នៅ​ថ្ងៃ​ទី​១២​កក្កដា​ស​ប្ដា​ហ៍​ក្រោយ​ ។

china-sea
ដែនទឹក​សមុទ្រ​ចិន​ខាងត្បូងដែលកំពុងមាន​ជំ​លោះ។ រូបភាពពី៖ Reuters

​កាលពី​ឆ្នាំ​២០១២​ ប្រទេស​ហ្វី​លី​ពី​ន​បាន​ប្ដឹង​ចិន​ទៅ​កាន់​តុលាការ​អចិន្ត្រៃយ៍​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​ ដោយ​ចោទ​ក្រុង​ប៉េ​កាំ​ង​ថា​បាន​លុកលុយ​ ចូល​ដែនទឹក​របស់​ខ្លួន​ ប៉ុន្តែ​ចិន​បាន​បដិសេធ​មិន​ចូលខ្លួន​ ហើយ​បាន​ប្រកាស​ថា​នឹង​មិន​ទទួលស្គាល់​សាលដីការ​នេះ​ទេ​ ។​

​សារព័ត៌មាន​ចិន​ China​ Daily​ បាន​បន្ត​ថា​ ការ​ចរចា​រវាង​ប្រទេស​ចិន​ និង​ហ្វី​លី​ពី​ន​ អាច​ផ្ដោត​ លើ​ការ​អភិវឌ្ឍន៍​ និង​សហ​ប្រតិបត្តិ​រួម​គ្នា​ ប្រសិនបើ​រដ្ឋាភិបាល​ថ្មី​នៃ​ក្រុង​ម៉ានីល​ ចាត់​ទុក​សាលដីកា​រម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​ជា​រឿង​ដាច់​ដោយឡែក​ ហើយ​វិល​ត្រឡប់​មក​រក​តុ​ចរចា​វិញ​ ។​

​ប្រទេស​ដែល​មាន​ជំ​លោះ​ជាមួយ​ចិន​ ករណី​ដែនទឹក​នៃ​សមុទ្រ​ចិន​ខាងត្បូង​ មាន​ហ្វី​លី​ពី​ន​ វៀតណាម​ ម៉ា​ឡេ​ស៊ី​ ព្រុយ​ណេ​និង​កោះ​តៃវ៉ាន់​ ។​

​សមុទ្រ​ចិន​ខាងត្បូង​ មាន​ប្រជុំ​កោះធំៗ​ចំនួន​២​ គឺ​កោះ​ស្ត្រា​ត​លី​ និង​កោះ​ប៉ា​រ៉ា​ហ្សែ​ល​ ។​ កោះ​ទាំង​២​នេះ​មាន​ ប្រជុំ​កោះ​ចំនួន​ ២២​ ។​ វា​ជា​ប្រជុំ​នៃ​ធនធានធម្មជាតិ​ ប្រេងកាត​ ឧស្ម័ន​ ត្រី​ និង​ ផ្កាថ្ម​ ។​ ចិន​បាន​ស្ថាបនា​ កោះ​សិប្បនិម្មិត​នៅ​ទីនោះ​ថែម​ទៀត​ហើយ​បាន​ ដាក់​ពង្រាយ​ កាំជ្រួច​ប្រឆាំង​ យន្តហោះ​ កាំភ្លើង​ធំ​ ។​ ករណី​នេះ​ ប្រទេស​ហ្វី​លី​ពី​ន​ និង​វៀតណាម​ បាន​ប្រឆាំង​ចិន​យ៉ាង​ខ្លាំង​ ៕​ ប្រភព​:​ Reuters

Share

ព័ត៌មានទាក់ទង

Image