en     km
en     km

​អត្រា​ប្រើប្រាស់​បង្គន់​អនាម័យ​នៅ​កម្ពុជា​មានការ​កើនឡើង​ដល់​ ៤៦%

Share

ភ្នំពេញ៖ ​ប្រជាពលរដ្ឋ​ប្រើប្រាស់​បង្គន់​មានការ​កើនឡើង​បាន​ ៤៦%​ ក្នុង​ឆ្នាំ​ ២០១៦​ បើ​ធៀប​ឆ្នាំ​ ២០០៨​ គឺ​មាន​ត្រឹម​ ០,៨%​ ប៉ុណ្ណោះ​។​ នេះ​ជា​កា​លើក​ឡើង​របស់​លោក​ ជា​ សំណាង​ អ្នកសម្របសម្រួល​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ វិស័យ​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​អនាម័យ​។

bng-kun-anamy-thum
រូបបង្គន់អនាម័យចល័ត។រូបភាពពីFacebook
​លោក​បាន​ថ្លែង​ដូចនេះ​ នៅ​ក្នុង​កម្មវិធី​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តី​ពី​ផែនការ​យុទ្ធសាស្ត្រ​ នៃ​ក្រុមប្រឹក្សា​សហ​ប្រ​រិ​ប​ត្តិ​ការណ៍​ វិស័យ​ផ្គត់ផ្គង់​ទឹក​ស្អាត​និង​អនាម័យ​ឆ្នាំ​ ២០១៧-​  ២០២០​ដែល​រៀបចំ​ដោយ​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ណ៍​ វិស័យ​ផ្គត់ផ្គង់​ទឹក​ស្អាត​និង​អនាម័យ​ (WSSCC​ )​ និង​ ក្រសួង​អភិវឌ្ឍន៍ជនបទ​ និង​អង្គការ​ដៃគូ​ នៅ​សណ្ឋាគា​សាន់​វេ​ កាលពី​ថ្ងៃ​១​ ខែ​ កក្កដា​ ឆ្នាំ​២០១៦​ ។​

​តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ​ លោក​ ជា​ សំណាង​មាន​ប្រសាសន៍​ថា​ ប្រជាពលរដ្ឋ​មួយ​ចំនួន​ នៅ​តែ​មិន​ឲ្យ​តម្លៃ​លើ​ការ​ប្រើប្រាស់​បង្គន់​អនាម័យ​នៅឡើយ​ទេ​។​ លោក​បន្ត​ថា​ ការ​មិន​ប្រើ​បង្គន់​អនាម័យ​ នឹង​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជំងឺ​រាតត្បាត​ផ្សេងៗ​ បាត់ បង់​សេចក្តី​ថ្លៃថ្នូរ​ជាដើម​ ជា​ពិសេស​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​។​

បើ​យ៉ាងនេះ​ក្ដី​លោក​បាន​បង្ហាញ​ពី​ភាព​វិជ្ជមាន​ថា​ នៅ​ពេល​នេះ​ប្រជាពលរដ្ឋ​មានការ​យល់​ដឹង​ច្រើន​ជា​មុន​ និង​មាន​ចំនួន​អ្នក​ប្រើប្រាស់​បង្គន់​អនាម័យ​បាន​កើន​ដល់​ ៤៦%​ តែ​លោក​ថា​ ចំនួន​នេះ​នៅ​មិន​ទាន់​ឆ្លើយ​តប​ទៅ​និង​តម្រូវការ​ដែល​ក្រសួង​អភិ វឌ្ឍន៍​ជប​ទ​នៅឡើយ​។​

​ទាន់​ទិន​ទៅ​និង​ការ​កើនឡើង​នៃ​ចំនួន​ប្រើប្រាស់​បង្គន់​លោក​ Dave​ Trouba​ តំណាង​អង្គការ​ wsscc​ នៅ​កម្ពុជា​បាន​លើក​ឡើង​ថា​ នេះ​ជា​ការ​កើនឡើង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ក្រោយ​ពី​ដំណើរការ​គ​ម្រោ​របស់​ wsscc​ នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈ​ ៩​ឆ្នាំ​ មកនេះ​ដែល​ចំណាយ​ថវិកា​អស់​ប្រមាណ​ ១១​ លាន​ដុល្លា​។

លោក​បាន​បន្ត​ថា​ wsscc​ មាន​គម្រោង​លើកកម្ពស់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​មាន​បង្គន់​អនាម័យ​ប្រើប្រាស់​ឲ្យ​បាន​ ១០០%​ ក្នុង​ពេល​ខាង​មុខ​។​ ដើម្បី​ជួយ​លើកកម្ពស់​សុខភាព​ និង​ជួយ​ដល់​កំណើន​ សេដ្ឋកិច្ច​គ្រួសារ​ផង​ដែរ​ ។​

​អង្គការ​ wsscc​ ជា​ផ្នែក​មួយ​នៃ​អង្គការសហប្រជាជាតិ​ ដែល​អង្គការ​នេះ​បាន​ចូល​មក​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០០៨​។​ ទិស​ដៅ​នៃ​អង្គការ​មួយ​នេះ​ សហការ​ជាមួយ​ក្រសួង​អភិវឌ្ឍន៍ជនបទ​គឺ​ក្នុង​សកម្មភាព​អនាម័យ​ជនបទ​៕

Share

ព័ត៌មានទាក់ទង

Image