en     km
en     km

​បទ​សម្ភាសន៍​៖​ អាជ្ញាធរ​ជាតិ​អប្សរា​ កំពុង​រៀបចំ​ផែនទី​បង្ហាញ​ពី​ចំនុច​ហានិភ័យ​ក្នុង​រមណី​ដ្ឋា​ន​អង្គរ​🔊

Share

ភ្នំពេញ៖ ​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជា​វិទ្យុ​ស្ត្រី​ FM102​ ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ លោក​ ឡុ​ង​ កុសល​ បាន​ពន្យល់​អំពី​ផលប្រយោជន៍​នៃ​ការ​ដាក់​ដំណើរការ​ផែនទី​ហានិភ័យ​ក្នុង​រមណី​ដ្ឋា​ន​អង្គរ​ ដើម្បី​តាម ដាន​ទីតាំង​គ្រោះថ្នាក់​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត​ និង​រចនាសម្ព័ន្ធ​បុរាណ​ផ្សេង​ទៀត​។​

Angkor-thum
លោក ឡុង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ ។

​លោក​ពន្យល់​ថា​ ផែនទី​ហានិភ័យ​នេះ​ អាច​ប្រាប់​ឲ្យ​អ្នក​អភិរក្ស​អង្គរ​បានដឹង​មុន​នៅ​ទីកន្លែង​ងាយ​រង​គ្រោះ​ ក្នុង​ការ​ទប់ស្កាត់​ និង​សង្គ្រោះ​កន្លែង​ហានិភ័យ​ទាំងនោះ​ទាន់​ពេលវេលា​។​ លោក​ថា​ សញ្ញា​បង្ហាញ​ពី​ហានិភ័យ​មាន​ពណ៌​ក្រហម​ ពណ៌​ខៀវ​ និង​ពណ៌​ទឹកក្រូច​ ។​ លោក​បញ្ជាក់​ថា​ ធ្វើ​ដូចនេះ​ដើម្បី​បញ្ជៀ​សការ​គ្រោះថ្នាក់​ ជាយថាហេតុ​ចំពោះ​ភ្ញៀវ​ទេសចរណ៍​ ដែល​មក​ទស្សនា​រមណី​ដ្ឋា​ន​ប្រាសាទ​នានា​នៅ​តំបន់​អង្ករ​។​

ដើម្បី​បាន​ជ្រាប​សូម​អ​ញ្ចើ​ញ​ស្តាប់​បទ​សម្ភាសន៍​រវាង​លោក​ ធូ​ វិ​រៈ​ អ្នករាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​ស្ត្រី​ ជាមួយ​លោក​ ឡុ​ង​ កុសល​ ដូច​តទៅ​៖

Share

ព័ត៌មានទាក់ទង

Image