en     km
en     km

អាជ្ញាធរ​ឃុំ​សង្កាត់​ អាច​ចេញ​លិខិតបញ្ជាក់​អត្តសញ្ញាណ​សម្រាប់​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​

Share

​ភ្នំពេញ៖ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​និង​ចាប់ផ្តើម​ដំណើរការ​ក្នុង​ថ្ងៃ​ទី​១​ខែកញ្ញា​តទៅ​ដែល​មាន​រយៈ​៩០​ថ្ងៃ​ ។​ ការ​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត​លើក​នេះ​ ត្រូវ​កត់ត្រា​ដោយ​ ប្រព័ន្ធ​កុំព្យូទ័រ​ ជាមួយ​ការ​ប្រើ​ក្រយៅ​ម្រាមដៃ​និង​អត្ត​ស​ញ្ញ​ណ​ប័ណ្ណ​ ទៀត​ផង​ ។​​តែ​ខណៈ​ បើ​ពលរដ្ឋ​ណា​មិន​ទាន់​ទទួល​បាន​អត្ត​ស​ញ្ញ​ណ​ប័ណ្ណ​គឺ​អស់លោក​អ្នក​ អាច​ចុះ​ឈ្មោះ​បាន​តាម​រយៈ​ការ​ផ្ដល់​លិខិត​លិខិតបញ្ជាក់​អត្តសញ្ញាណ​ ។​ នេះ​បើ​តាម​ការ​ពន្យល់​របស់​មន្ត្រី​គ​.​ជ​.​ប​ ម្នាក់​ដែល​ឡើង​ធ្វើការ​បំភ្លឺ​នៅ​ឯ​វេទិកា​មួយ​ ស្ដី​ពី​ការ​ស្វែង​យល់​ដិត​ដល់​បញ្ជា​និង​នីតិវិធី​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៦​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ពុធ​ទី​២២​មិថុនា​ ។​

nec-met1
(ពីឆ្វេង)លោក​ ច្ស​ច​ អេ​ដ​ហ្គា​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា លោក​ គល់​ បញ្ញា​​ និង ​លោក​ សោម​ សូ​រី​ដា​ អគ្គលេខាធិការ​រង​ នៃ​គណៈ​ក​ម្មា​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត

ក្នុង​វេទិកា​នេះ​ វាគ្មិន​ ដែល​ជា​អ្នកជំនាញ​កិច្ចការ​បោះ​ឆ្នោត​ រួម​នឹង​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ បាន​ទទូច​ឱ្យ​មានការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ មាន​តម្លាភាព​ ដោយ​ផ្ដល់​លក្ខណៈ​ងាយស្រួល​ដល់​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ។​ តើ​ធ្វើ​យ៉ាងណា​ទើប​ទទួល​បាន​លិ​ខិ​បញ្ជាក់​អត្តសញ្ញាណ​បាន​?​ កញ្ញា​ ច្រឹ​ក​ ស្រី​អូន​មាន​សេចក្តីរាយការណ៍​លម្អិត​៖

​ក្នុង​កម្មវិធី​ កិច្ច​ពិភាក្សា​តុមូល​ស្តី​ពី​ ការ​ស្វែង​យល់​ដិត​ដល់​បញ្ជា​និង​នីតិវិធី​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៦​ មាន​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ មន្ត្រី​ គ​.​ជ​.​ប​ សមាជិក​បក្សនយោបាយ​អង្គការ​សង្គម​ស៊ី​វិល​ធ្វើ​ការងារ​ខាង​កិច្ចការ​បោះ​ឆ្នោត​ ។​ ពួក​គាត់​ បាន​ពិភាក្សា​គ្នា​អំពី​និ​តិ​វី​ធី​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​និង​មានការ​ធ្វើ​បទ​បង្ហាញ​ពី​និ​តិ​វិធី​ដោយ​ លោក​ សោម​ សូ​រី​ដា​ អគ្គលេខាធិការ​រង​ នៃ​គណៈ​ក​ម្មា​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ។​ លោក​ សោម​ សូ​រី​ដា​ បាន​ថ្លែង​ពន្យល់​ដូចនេះ​ថា​ ៖‹‹​លើក​នេះ​គឺ​យើង​មាន​តែ​៤​ជំ​ហ៊ាន​ទេ​គឺ​ដោយសារ​យើង​យក​ឯកសារ​មួយ​ជា​គោល​គឺ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ប៉ុន្តែ​នៅ​ក្នុង​ករណី​ដែល​ប្រជា​ពល​ដ្ឋ​គ្មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដោយ​មូលហេតុ​ធ្វើ​មិន​ទាន់​ឬ​បាត់​ឬ​បាត់​ឬ​ខូច​ករណី​នេះ​គឺ​ច្បាប់​អនុញ្ញាត្តិ​ឲ្យ​ប្រើ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​»​ ។​

​តាម​ ការ​ពន្យល់​របស់​អ្នកជំនាញ​មក​ពី​គណៈ​ក​ម្មា​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ គឺ​បរិយាកាស​កាត់​តែ​ ផុស​ផល​ថែម​ទៀត​ ។​

​វាគ្មិន​ម្នាក់​ទៀត​ ជា​អ្នកជំនាញ​ គឺ​លោក​ សំ​ គុណ​ធា​មី​ ប្រធាន​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​មួយ​ហៅ​ថា​និ​ច​ហ្វិ​ច​ លោក​បាន​ចាប់ផ្តើម​សំនួរ​ទៅ​កាន់​លោក​ សោម​ សូ​រី​ដា​ ថា​តើ​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​មាន​តម្លាភាព​ក្នុង​ការ​ផ្តល់​លិខិតបញ្ជាក់​អត្តសញ្ញាណ​ឲ្យ​អ្នក​ដែល​គ្មាន​អត្តសញ្ញាណប័ណ្ណ​ដើម្បី​អ្នក​ទាំងនោះ​អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ ។​ លោក​ សំ​ គុណ​ធា​មី​៖«​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​គាត់​ក្នុង​ចំនោម​តួនាទី​៦​គាត់​អាច​ចេញ​លិខិតបញ្ជាក់​អត្ត​សញ្ញា​បាន​ ក្នុង​ការ​ចេញ​ឲ្យ​ប្រជាពលរដ្ឋ​មិន​បាន​និយាយ​ថា​អ្នក​ណា​ចូលរួម​ខ្លះ​ក្នុង​ការ​ពិនិត្យ​មើល​ ហាក់ដូចជា​អត់​ច្បាស់​»​ ។​

​ក្រោយ​ពី​ទទួល​សំនួរ​បាន​យ៉ាងច្រើន​ពី​សំណាក់​អ្នកចូលរួម​ លោក​សោម​ សូ​រី​ដា​ អគ្គលេខាធិការ​រង​ នៃ​គណៈ​ក​ម្មា​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ក៏​ចាប់​ដើម​ឆ្លើយ​សំនួរ​អ្នកចូលរួម​ថា​អ្នក​ដែល​មាន​សិទ្ធ​ក្នុង​ផ្តល់​សិទ្ធិ​ចេញ​លិខិតបញ្ជាក់​អត្តសញ្ញាណ​ គឺ​មាន​អាជ្ញាធរ​ឃុំ​សង្កាត់​ ។​ លោក​ សោម​ សូ​រី​ដា​ ៖«​ច្បាប់​បាន​បញ្ជាក់​ថា​អ​ជ្ញា​ធរ​ឃុំ​សង្កាត់​ត្រូវ​ចេញ​ឯកសា​លិខិតបញ្ជាក់​អត្តសញ្ញាណ​ជូន​ប្រជាពលរដ្ឋ​តា​ការ​ស្នើរ​សុំ​ នៅ​ក្នុង​ករណី​ប្រជាពលរដ្ឋ​ គ្មាន​អត្តសញ្ញាណប័ណ្ណ​សញ្ចា​តិ​ខ្មែរ​។​ ឯ​ភាព​ត្រឹមត្រូវ​គឺ​មើលទៅ​លើ​ការ​បំពេញបែបបទ​ក្នុង​ការ​ស្នើរ​សុំ​…»​។​

​ជុំ​វិការ​ផ្តល់​លិខិតបញ្ជាក់​អត្តសញ្ញាណ​នេះ​ក៏​តម្រូវ​ឲ្យ​អ្នក​ស្នើរ​សុំ​ត្រូវ​សុំ​លិខិតបញ្ជាក់​កន្លែង​ស្នាក់​នៅ​ត្រូវ​ មាន​ស​ក្សី​២​នាក់​ មាន​សំបុត្រ​កំណើត​ និង​រូបថត​ពីរ​សន្លឹក​ និង​និ​តិ​វិធី​ផ្សេងៗ​ទៀត​ ។​ ត្រង់​ចំនុច​នេះ​បុរស​ម្នាក់​មានឈ្មោះ​ថា​ ព្រំ​ វី​រៈ​ មក​ពី​អង្គការ​តម្លាភាព​កម្ពុជា​ឡើង​ថ្លែង​ថា​ជា​នីតិវិធី​ស្មុ​ក​ស្មាញ​ដែល​ជា​ការ​លំបាក​ដល់​ពលរដ្ឋ​ ។​ លោក​ ព្រំ​ វី​រៈ​៖‹‹​នៅ​ក្នុង​និ​តិ​វិធី​សុំ​អត្ត​សញ្ញា​ខ្ញុំ​គម្រោង​នេះ​មើលទៅ​ពិបាក​ណាស់​សម្រាប់​អ្នក​ណា​បើ​គាត់​ទោះ​ធ្វើ​ពី​ដំបូង​…»​ ។​

​លោក​សោម​ សូ​រី​ដា​ថា​និ​តិ​វិធី​នេះ​មិន​ការ​លំបាក​អ្វី​ច្រើន​ទេ​ ។​ លោក​ សោម​ សូ​រី​ដា​៖«​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​នេះ​អត្តសញ្ញាណប័ណ្ណ​ និង​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ចំពោះ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​នេះ​ខ្ញុំ​គិត​ថា​និ​តិ​វិធី​វា​មិន​ពិបាក​ទេ​…»​ ។​

​ចំណែក​វាគ្មិន​ម្នាក់​ទៀត​ គឺ​ លោក​ គល់​ បញ្ញា​ បាន​ឡើង​មាន​ប្រសាសន៍​ទទូច​សុំ​ឱ្យ​មាន​ ការ​ចុះ​ឈ្មោះ​ និង​អ្នក​រស់នៅ​ក្នុងភូមិ​ឃុំ​ ដែល​មាន​អាយុ​ ចុះ​ឈ្មោះ​បោះ​ឆ្នោត​ត្រូវ​ គឺ​មាន​ចំនួន​ពិតប្រាកដ​ និង​ជាក់លាក់​ ។​ លោក​ថា​តម្លាភាព​ នាំ​មក​នូវ​ការ​បោះ​ឆ្នោត​មួយ​ គ្មាន​ការ​តវ៉ា​ ។​

nec-met3
​លោក​ គល់​ បញ្ញា

​លោក​ គល់​ បញ្ញា​ ៖«​លោក​ឯកអគ្គរដ្ឋទូត​លោក​លើ​ឡើង​ច្បាស់​ណាស់​ថា​តម្លាភាព​សំខាន់​ណាស់​ដូច្នេះ​ត្រូវ​តែ​មាន​ព័ត៌មាន​ថា​ មាន​ប្រជាពលរដ្ឋ​ប៉ុន្មាន​នៅ​កន្លែង​ណាខ្លះ​ដែល​គ្មាន​អត្តសញ្ញាណប័ណ្ណ​…»​ ។​

​ទាកទិន​បញ្ហា​នេះ​ លោក​ ច្ស​ច​ អេ​ដ​ហ្គា​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ដែល​ជា​ម្ចាស់​ផ្ដល់​ជំនួយ​ធំ​មួយ​ ក្នុង​ការ​បោះ​ឆ្នោត​ លោក​ ចង់​ឃើញ​តម្លាភាព​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដោយ​មាន​អ្នកការ​ចូលរួម​តាមដាន​ពី​គ្រប់​អ្នក​ពាក់ព័ន្ធ​ ។​

​លោក​ ច្ស​ច​ អេ​ដ​ហ្គា​ បាន​លើក​ឡើង​ក្នុង​វេទិកា​នេះ​ដែរ​ថា​ គ​.​ជ​.​ប​ ត្រូវ​យកចិត្តទុកដាក់​ចំពោះ​តម្លាភាព​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដោយ​ធានា​ឲ្យ​មានការ​ចូលរួម​ ពី​សំណាក់​ប្រជាពលរដ្ឋ​ សង្គម​ស៊ី​វិល​ បក្សនយោបាយ​ចូលរួម​ក្នុង​ដំណើរការ​នោះ​គឺ​ប្រាកដ​ដោយ​មាន​ភាព​ត្រឹមត្រូវ​ ។​

​លោក​បាន​បន្ត​ថា​ នីតិវិធី​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ហើយ​ដើម្បី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ឯកសារ​គោល​គឺ​អត្តសញ្ញាណប័ណ្ណ​។​ លោក​ក៏​ចង់​ឲ្យ​មានការ​ធ្វើ​អត្ត​សញ្ញា​ណ្ណ័​សញ្ជាតិ​ខ្មែរ​ឲ្យ​ ប្រជា​ពល​ដ្ឋ​គ្រប់​គ្នា​ សម្រាប់​អ្នក​អាយុ​ដល់​ថៃ្ង​បោះ​ឆ្នោត​ ។​

​លោក​បាន​ថ្លែង​តាម​រយៈ​អ្នកបកប្រែ​ភាសា​ ដូចនេះ​ថា​ ៖​លោក​ ច្ស​ច​ អេ​ដ​ហ្គា​៖​ «​ចំនុច​មួយទៀត​ និង​គឺ​បញ្ហា​ជនជាតិ​ដើម​ភាគតិច​ដែល​មិន​មាន​អត្តសញ្ញាណប័ណ​ សញ្ជាតិ​ខ្មែរ​ភាគច្រើន​ ទាំង​អត្តសញ្ញាណប័ណ​សញ្ជាតិ​ខ្មែរ​ថ្មី​និង​អត្តសញ្ញាណប័ណ​សញ្ជាតិ​ខ្មែរ​ចាស់​ ។​ អ​ញ្ចឹ​ង​រឿង​ដែល​សំខាន់​មាន​តុល្យភាព​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ​ ឲ្យ​បាន​ត្រឹមត្រូវ​ប៉ុន្តែ​រឿង​ដែល​សំខាន់​គឺ​ការ​ផ្តល់​អត្តសញ្ញាណប័ណ​សញ្ជាតិ​ខ្មែរ​ ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ច្រើន​ជាទី​បំផុត​»​ ៕ ​

Share

ព័ត៌មានទាក់ទង

Image