en     km
en     km

គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ពិធីបួងសួង​នៅ​ខេត្តសៀមរាប​ បញ្ចប់​ទៅ​ដោយ​រលូន​

Share

​ភ្នំពេញ​៖​ តាម​ការ​គ្រោងទុក​នៅ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ ទី​១៩​ ខែមិថុនា​ ឆ្នាំ​ ២០១៦​នេះ​ លោក​ប៉ុ​ល​ ហំ​ម​ តំណាងរាស្ត្រ​គ​ណ​​បក្ស​សង្គ្រោះ​ជាតិ​ បាន​ដឹកនាំ​សកម្មជន​និង​អ្នកគាំទ្រ​ប្រមាណ​ជាង​ ៤០០​ នាក់ធ្វើ​ពិធីបួងសួង​តាម​ព្រះពុទ្ធ​សា​ស​នា​​នៅ​​ខេត្តសៀមរាប​ រហូត​ដល់​បញ្ចប់​កម្មវិធី​ដោយ​រលូន​។​

CNRP-POL-HOUM-BY-WMC

​លោក​កឹ​ម​ សុខា​ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​សរប​ស់លោ​កថា​ ការ​ប្រារព្ធ​បួងសួង​ពិធី​តាម​បែប​ព្រះពុទ្ធ​សាសនា​នេះ​ ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​បួងសួង​សុំ​សេចក្ដីសុខ​ សន្ដិភាព​ ការ​គោរព​សិទ្ធិ​មនុស្ស​ និង​គោរព​អភ័យ​ឯក​សិទ្ធ​សភា​អ្នកតំណាង​រាស្ដ្រ​។​

​បន្ទាប់​ពី​បញ្ចប់​ការ​បួងសួង​នៅ​ទីធ្លា​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម​ លោក​ ប៉ុ​ល​ ហំ​ម​ ក៏​បាន​បន្ត​ដឹកនាំ​ សកម្មជន​ អ្នកគាំទ្រ​របស់​ខ្លួន​ ធ្វើ​ដំណើរ​ទៅ​បួងសួង​នៅ​ទីលាន​មុខ​ប្រាសាទអង្គរវត្ត​បន្ត​ទៀត​។​

​យ៉ាងណាមិញ​ព្រឹក​នេះ​គេ​ មិនឃើញ​មានការ​ដាក់​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​នោះ​ទេ​។​ ចំណែក​ប៉ូ​លី​ស​មួយ​ចំនួន​បាន​ជួយ​សម្រួ​ល​​​ចរាចរណ៍​ និង​សណ្ដាប់ធ្នាប់​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ​។​ ពិធីបួងសួង​នេះ​ បាន​បញ្ចប់​ដោយ​រលូន​នៅ​ប្រមាណ​ម៉ោ​ង​​ ១០​កន្លះ​ព្រឹក​។​

​កាលពី​ថ្ងៃ​ទី​ ១៧​ ខែមិថុនា​ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​អំពាវនាវ​ឱ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បំពេញបែបបទ​តាម​នីតិវិធី​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ មុន​រៀបចំ​ប្រារព្ធ​ពិធី​សាសនា​នៅ​ថ្ងៃ​ទី​ ១៩​ ខែមិថុនា​នេះ​ ដើម្បី​ធានា​បាន​នូវ​សន្តិសុខ​ សណ្តាប់ធ្នាប់​ របៀបរៀបរយ​ និង​ចៀសវាង​ផល​ប៉ះពាល់​ គ្រប់​ពិធី​ទាំងអស់​ដោយ​រាប់​បញ្ចូល​ទាំង​ពិធី​បែប​សាសនា​ផង​នោះ​៕

 

Share

ព័ត៌មានទាក់ទង

Image