en     km
en     km

មន្រ្តីប្រចាំស្ថានទូតនិងស្ថានអគ្គកុងស៊ុល ចំនួន ១៦ ប្រទេសត្រូវបានផ្លាស់ប្តូ​​រ

Share

ភ្នំពេញ​៖​ ក្រសួងការបរទេស​កម្ពុជា​ បាន​សេចក្តី​ប្រកាស​មួយ​ ចុះហត្ថលេខា​ដោយ​លោក​ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ក្រសួង​កា​រ​បរ​ទេស​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ១៧​ ខែមិថុនា​ ឆ្នាំ​ ២០១៦​  បាន​សម្រេច​ផ្លាស់​ប្តូរ​មន្ត្រី​ប្រចាំ​ស្ថានទូត​ និង​ស្ថាន​អគ្គ​កុង​ស៊ុ​ល​​​ប្រចាំ​​នៅ​ក្រៅប្រទេ​ស​​ចំនួន​ ១៦​ រូប​។​

បើ​តាម​សេចក្តី​ប្រកាស​នេះ​ មន្ត្រី​ទាំង​ ១៦​ រូប​ត្រូវ​បាន​បញ្ចប់​ការងារ​នៅ​ក្រៅប្រទេស​ ហើយ​ត្រឡប់​ចូល​មក​បម្រើ​ការងារ​ក្នុង​ប្រទេ​ស​​​កម្ពុជា​វិញ​។​ ក្នុង​នោះ​ដែរ​ក្រសួង​បាន​តែងតាំង​មន្ត្រី​ ១៦​ រូប​ថ្មី​ផ្សេង​ទៀត​ទៅ​ជំនួស​វិញ​។​

សេចក្តី​ប្រកាស​ដដែល​បាន​បញ្ជាក់​ថា​ មន្ត្រី​និង​កុងស៊ុល​ប្រចាំ​ប្រទេស​អូស្ត្រាលី​ ណូ​វ៉ែ​ល​ហ្សេ​ឡង់​ សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ បា​រាំង​ សហព័ន្ធ​អា​ល្លឺ​ម៉​ង់​ ឡាវ​ ម៉ា​ឡេ​ស៊ី​ ឥណ្ឌូ​នេ​ស៊ី​  មី​យ៉ា​ន់​ម៉ា​ ហ្វី​លី​ពី​ន​ ថៃ​ សហរដ្ឋអាមេរិក​ និង​នៅ​ស្ថាន​អគ្គ​កុងស៊ុល​ប្រចាំ​ ទីក្រុង​ឆុង​ឈី​ង​ ទីក្រុង​ហុងកុង​ ទីក្រុង​ក្វា​ង​ចូ​វ​ ទីក្រុង​ហូ​ជី​មិ​ញ​ ដែល​ត្រូវ​បាន​ផ្លាស់​ប្តូរ​ ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​៕​

Share

ព័ត៌មានទាក់ទង

Image