en     km
en     km

លោក​ កឹ​ម​ សុខា​ ជួប​អគ្គរដ្ឋទូត​អា​ឡឺ​ម៉​ង់​នៅ​ម៉ោង​ ១១​ ថ្ងៃ​ ពុធ​ នេះ​

Share

​ភ្នំពេញ៖ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​ នឹង​ជួប​អគ្គរដ្ឋទូត​អា​ឡឺ​ម៉​ង់​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ប្រទេស​អា​ឡឺ​ម៉​ង់​ នៅ​ម៉ោង​ ១១​ ថ្ងៃ​ពុធ​ ទី​ ១៥​ មិថុនា​នេះ​ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នយោបាយ​នៅ​កម្ពុជា​ នា​ពេល​បច្ចុប្បន្ន​ ។​

Kem-Sokha-al
(ពីឆ្វេង)អគ្គរដ្ឋទូត​អា​ឡឺ​ម៉​ង់​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ប្រទេស​អា​ឡឺ​ម៉​ង់ និង​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​

​បើ​តាម​សេចក្តីរាយការណ៍​របស់​អ្នក​សា​ព័ត៌មាន​វិទ្យុ​ស្ត្រី​ ពី​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​យោង​តាម​ប្រសាសន៍​របស់​ លោក​ យ៉ែ​ម​ បុញ្ញ​ឬ​ទ្ធិ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បានអោយ​ដឹង​ថា​ នៅ​ក្នុង​ជំនួប​រវាង​លោក​ កឹ​ម​ សុខា​ ជាមួយ​អគ្គរដ្ឋទូត​អា​ឡឺ​ម៉​ង់​នេះ​ គឺ​ដើម្បី​ពិភាក្សា​អំពី​ស្ថានការណ៍​នយោបាយ​នា​ពេល​បច្ចុប្បន្ន​ និង​បញ្ហា​របស់​លោក​ កឹ​ម​ សុខា​ ។

​ទន្ទឹម​គ្នា​នេះ​ លោក​ ធូ​ វី​រៈ​ អ្នករាយការណ៍​របស់​អ្នក​សា​ព័ត៌មាន​វិទ្យុ​ស្ត្រី​ បាន​ទទួល​ព័ត៌មាន​ពី​មន្ត្រី​គណបក្សប្រឆាំង​ បានអោយ​ដឹង​ទៀត​ថា​ ជា​ថ្មី​ម្តងទៀត​ គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ដាក់​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​ចូល​បង្គំ​គាល់​និយាយ​អំពី​បញ្ហា​ការ​ឡើង​កំ​ដៅ​នយោបាយ​នា​ពេល​ច្ចុ​ប្បន្ន​ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​នោះ​ទេ​ ៕ ​

Share

ព័ត៌មានទាក់ទង

Image