en     km
en     km

មន្ត្រី​ខុទ្ទកាល័យ​រាជវាំង​ ៖​ លិខិត​ CNRP​ដាក់​ទៅ​ការិយាល័យ​សម្ដេច​ គង់​ សំ​អុល

Share

ភ្នំពេញ ៖ ​នាយក​ខុទ្ទកាល័យ​ ព្រះ​បរមរាជវាំង​ របស់​ព្រះ​មហា​ក្ស​ត​ មាន​ប្រសាសន៍​ថា​ លិខិត​គណបក្ស​សង្គ្រោះ​ជាតិ​ CNRP​ដាក់​ទៅ​ការិយាល័យ​សម្ដេច​ គង់​ សំ​អុល​ រដ្ឋមន្ត្រី​ព្រះ​បរមរាជវាំង​ ដែល​ចំពោះ​លោក​ មិន​បានឃើញ​ លិខិត​នេះ​ទេ​ ។​

royal-palace
ព្រះ​បរមរាជវាំង​

​លោក​ អ៊ុំ​ ដា​រា​វុ​ធ​ បាន​បញ្ជាក់​ដូចនេះ​ ជាមួយ​ វិទ្យុ​ស្ត្រី​ FM102​ ដែល​បាន​សាកសួរ​លោក​ អំពី​ លិខិត​ចំនួន​២​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ថ្វាយ​ព្រះមហាក្សត្រ​ សុំ​ឱ្យ​ព្រះ​អង្គ​ អន្តរាគមន៍​ ជួយ​បន្ថយ​កំ​ដៅ​នយោបាយ​ ។​ ​លោក​ អ៊ុំ​ ដា​រា​វុ​ធ​ បាន​បន្ត​ថា​តាម​ទំលាប​លិខិត​ដូចនេះ​ ត្រូវ​ដាក់​ទៅ​កាន់​ ការិយាល័យ​ ក្រសួងព្រះបរមរាជវាំង​ របស់​សម្ដេច​ គង់​ សំ​អុល​ គឺ​មិន​បាន​ឆ្លងកាត់​ការិយាល័យ​ លោក​ទេ​ ។​

​វិទ្យុ​ស្ត្រី​ មិន​អាច​សុំ​ ការ​ទាក់ទង​ទៅ​សម្ដេច​ គង់​ សំ​អុល​ ដើម្បី​បំភ្លឺ​បញ្ហា​នេះ​បាន​ទេ​ ដោយ​ សារ​គ្មាន​ប្រភព​ទាក់ទង​ ។​

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ៥៣​ រូប​បាន​ ថ្វាយ​លិខិត​ជា​បន្តបន្ទាប់​ចំនួន​២​ ទៅ​ ព្រះមហាក្សត្រ​ ដើម្បី​សុំ​ព្រះ​អង្គ​ អន្តរាគមន៍​ ជួយ​បញ្ចប់​ កំ​ដៅ​នយោបាយ​ ដោយ​គណបក្សប្រឆាំង​នេះ​ ថា​ឡើង​កំ​ដៅ​យ៉ាង​ខ្លាំង​ ធ្វើ​ឱ្យ​ប៉ះពាល់​ ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ ធ្លាក់​ចុះ​ ។​

​លិខិត​របស់​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ឡើង​ បន្ទាប់​ពី​តំណាង​ម្នាក់​របស់​ខ្លួន​ ត្រូវ​បាន​ចាប់ខ្លួន​ និង​មន្ត្រី​ សិទ្ធិ​មនុស្ស​៤​នាក់​ មន្ត្រី​ គជ​ប​ ម្នាក់​ ត្រូវ​បាន​ចាប់ខ្លួន​ ករណី​ស្រី​មុំ​ ដែល​ មជ្ឈដ្ឋាន​ខ្លះ​ថា​ជា​រឿង​នយោបាយ​ ។​

​ទោះជា​យ៉ាងណា​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ទាំង​៥៥​រូប​ បាន​ដាក់​លិខិត​សុំ​ អន្តរាគមន៍​ ទៅ​អគ្គលេខាធិការ​ អង្គការសហប្រជាជាតិ​ រួច​ហើយ​ដើម្បី​ឱ្យ​បើក​កិច្ចប្រជុំ​ ជា​បន្ទាន់​ សន្និសីទ​ សន្តិភាព​ក្រុងប៉ារីស​ ឡើង​វិញ​ ។​  ក្នុង​លិខិត​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ ទទូច​ថា​គណបក្សកាន់អំណាច​កំពុង​ រក​យុទ្ធវិធី​រំលាយ​ គណបក្ស​សង្គ្រោះ​ជាតិ​មុន​  ការ​បោះ​ឆ្នោត​ ឆ្នាំ​២០១៧​ និង​ ២០១៨​ ។​ ប៉ុន្តែ​ បក្ស​កាន់​អំណាច​ បដិសេធ​ការ​ ចោទប្រកាន់​នេះ​ ៕​

Share

ព័ត៌មានទាក់ទង

Image