en     km
en     km

សម្តេច​ហ៊ុន​ សែន​ បង្ហាញ​មោ​ទ​ភាព​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​នៅ​ប្រទេស​រុ​ស្ស៊ី​

Share

​ភ្នំពេញ​៖​ បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​កំពូល​រម្លឹក​ខួប​ ២០​ ឆ្នាំ​នៃ​ទំនាក់ទំនង​អាស៊ាន​-​រុ​ស្ស៊ី​ រយៈពេល​ ០៤​ ថ្ងៃ​នៅ​ទីក្រុង​មូ​ស្គូ​និង​ទីក្រុង​សូ​ឈី​ នា​ប្រទេស​រុ​ស្ស៊ី​ សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​ដឹកនាំ​គណៈ​ប្រតិ​ភូ​​ជា​ន់​ខ្ពស់​​ត្រឡប់​មក​ដល់​ព្រ​​លាន​យន្តហោះ​ក្រុងភ្នំពេញ​នៅ​ថ្ងៃ​សៅរ៍​នេះ​ បាន​បង្ហាញ​មោទនភាព​ចំ​ពោះ​​ការ​​ពង្រឹ​ង​មិ​ត្តភាព​និង​ស​ហ​ប្រ​តិ​ប​ត្តិ​កា​រ​​ជាមួយ​សហព័ន្ធ​រុ​ស្ស៊ី​។​

HUN-SEN-PUTEAN-WMC
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន​ (Vladimir​ Putin)​ ប្រធានាធិបតី​នៃ​សហព័ន្ធ​រុ​ស្ស៊ី​

​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន​ថា​ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​រុ​ស្ស៊ី​ នៅ​ទី​ក្រុ​ង​​សូ​ជី​ បាន​បញ្ចប់​ប្រកបដោយ​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​។​ ទន្ទឹម​នឹង​នេះ​លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​ថ្នា​ក់ដឹកនាំ​អាស៊ាន​និង​រុ​ស្ស៊ី​ជាមួយ​តំណាង​ធុរកិច្ច​ជា​ច្រើន​រូប​ ព្រមទាំង​ពិសារ​អាហារ​ថ្ងៃត្រង់​ជាមួយ​ប្រមុខ​ដឹកនាំ​អា​ស៊ា​ន​​និង​រុ​ស្ស៊ី​ នៅ​ Radisson​ Blu​ Resort​ និង​ Congress​ Center​ ផង​ដែរ​។​

​សម្តេច​សរសេរ​បន្ថែម​ថា​៖​ «​ប្រទេស​ទាំងអស់​បាន​ប្តេជ្ញា​ពង្រឹង​មិត្តភាព​និង​សហប្រតិបត្តិការ​ជាមួយ​សហ​ព័​ន្ឋ​រុ​ស្ស៊ី​ ដើម្បី​សន្តិ​ភា​ព​​ក្នុង​តំបន់​និង​ក្នុង​ពិភពលោក​ រួម​ទាំង​ការ​ពង្រីក​វិស័យ​ពាណិជ្ជកម្ម​និង​វិនិយោគ​ឱ្យ​បាន​ទូលំទូលាយ​ដែល​នាំ​មក​នូវ​ផលប្រ​យោ​ជន៍​សម្រាប់​ប្រជាជាតិ​ទាំងអស់​។​ នេះ​ជា​មោទនៈភាព​របស់​កម្ពុជា​ដែល​មាន​មិត្ត​មហាអំណាច​ដ៏​ល្អ​ប្រកបដោយ​ភាព​ស្មោះ​ត្រង់​​ដូច​ជា​រុ​ស្ស៊ី​ បាន​ជួយ​កម្ពុជា​តាំង​ពេល​មុន​រហូត​មក​ដល់​ពេល​នេះ​ ជា​ពិសេស​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​ដល់​កម្ពុជា​»​។​

​សូម​ជម្រាប​ថា​ កាលពី​ថ្ងៃ​ទី​ ១៧​ ឧសភា​ សម្តេច​ហ៊ុន​ សែន​ បាន​ដឹកនាំ​ប្រតិភូ​ជាន់ខ្ពស់​ទៅ​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន​ (Vladimir​ Putin)​ ប្រធានាធិបតី​នៃ​សហព័ន្ធ​រុ​ស្ស៊ី​។​ នៅ​ថ្ងៃ​ទី​ ១៧​ ខែឧសភា​នេះ​ដែរ​ លោក​សម្តេច​ហ៊ុន​ សែន​ និង​នា​យ​ក​រដ្ឋមន្ត្រី​រុ​ស្ស៊ី​ លោក​ឌី​មី​ទ្រី​ មេ​ដ​វេ​ដេ​វ​ (Dmitry​ Medvedev)​ ក៏​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន​ ០៨​ លើ​វិស័យ​ពា​ណិជ្ជកម្ម​ វិនិយោគទុន​ ទូរគមនាគមន៍​ កសិកម្ម​ និង​លទ្ធភាព​សាងសង់​រោងចក្រ​នុយក្លេអ៊ែរ​នៅ​កម្ពុជា​ជាដើម​។​

​កាលពី​ថ្ងៃព្រហស្បតិ៍​ ទី​១៩​ ខែឧសភា​ ក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី​រុ​ស្ស៊ី​ដដែល​នោះ​ សម្តេច​បាន​បញ្ជាក់​ថា​ លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​នមាន​ប្រសាសន៍​ថា​ រុ​ស្ស៊ី​ចាត់​ទុក​ប្រទេស​កម្ពុជា​ជា​មិត្ត​ចាស់​និង​ជា​ដៃគូ​ដ៏​ជិត​ស្និទ្ធ​និង​ជាទី​ទុកចិត្ត​បំផុត​៕

Share

ព័ត៌មានទាក់ទង

Image