en     km
en     km

​ការ​រៀប​ចំ​គ្រឿង​រណ្តាប់​ទទួល​ទេវ​តា​ឆ្នាំ​ថ្មី​ «ឆ្នាំវក»

Share

ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មីប្រ​ពៃ​ណីជា​តិ​ខ្មែរ​ឆ្នាំ​នេះ​ ត្រូវ​នឹង​ឆ្នាំ​វក សង្រ្កាន្ត​ឆ្នាំ​ថ្មី​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ពុធ ទី ១៣​ ខែ​មេ​សា ឆ្នាំ ២០១៦​ វេ​លា​ម៉ោង ​៨ ​យប់ ​ដោយ​បុត្រី​ទី​បួន​ ​របស់​កបិល​មហា​ព្រហ្ម​ព្រះ​នាម ​មណ្ឌាទេវី ​សោយ​ទឹក​ដោះ​ស្រស់ ​អម្ពរ​ពណ៌​ខៀវ​ខ្ចី​ស្រស់​ស្រ​ទន់ ជិះសត្វ​លា​ជា​យាន្ត​ជំនិះ​។

Khmer-Happy-New-Year
រូបតំណាង

សូម​បញ្ជាក់​ថា ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ ក្នុង​ឆ្នាំ​ថ្មី​នេះ ​មាន​រយៈ​ពេល ០៤​ ថ្ងៃ គឺចាប់ពីថ្ងៃទី ​១៣ ដល់ថ្ងៃទី ​១៦ ខែ​មេសា។​ បើ​គិត​តាម​ដំណើរ​ច័ន្ទ​គតិ គឺ​ថ្ងៃមហា​សង្រ្កាន ០១ ថ្ងៃ, ថ្ងៃវិរៈវ័នបត ០២ ថ្ងៃ, និងថ្ងៃឡើងស័ក ០១ ថ្ងៃ។

ក្នុងឆ្នាំវកនេះ សង្គ្រាននឹងចូលមកដល់នៅថ្ងៃពុធ ចំពោះគ្រឿងរណ្ដាប់ទទួលទេវតាឆ្នាំថ្មី មានដូចជា៖ រាន​​ទេវ​តាមួយ​ដែល​ក្រាល​សំពត់​ពណ៌​ស , បាយសីប្រាំថ្នាក់មួយគូ , បាយសីបីថ្នាក់មួយគូ ​, បាយសីប៉ាឆាមមួយគូ ​, ​ស្លាធម៌​មួយគូ ​, ​ទៀន​ប្រាំ ​,​ ​ធូបប្រាំ , ផ្កាប្រាំ ,​ ស្លាធម៌កូនចេកមួយគូ , ដូងឡៅមួយគូ ,​ ចេកនួន ឬ ចេកណាំវ៉ាមួយគូ , ទឹកស្អាតពីរកែវ ផ្លែឈើមួួយ​មុខៗ ​មួយគូ​។​

ក្នុងឆ្នាំនេះ​ គួរមានទឹកដោះស្រស់ទទួលទេវតាផងដែរ ព្រោះជាភក្សាហាររបស់ទេពធីតា ៕

 

Share

ព័ត៌មានទាក់ទង

Image