en     km
en     km

បក្ស​ប្រឆាំង​នឹង​ប្តឹង​យុវជន ​ស្រី​ ចំរើន​ ទៅ​តុលាការ​ករណី​លួច​កម្មសិទ្ធិបញ្ញា​

Share

ភ្នំពេញ៖ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​រសៀល​ថ្ងៃ​អង្គា​រ៍​នេះ​ ប្រកាស​ថា​នឹង​ប្តឹង​ក្រុម​យុវជន​ដែល​ដឹកនាំ​ដោយ​លោក ស្រី​ ចំរើន​ ទៅ​តុលាការ​ទាក់ទង​រឿង​ប្រើប្រាស់​អាវ​ ទង់​ និង​សញ្ញា​សម្គាល់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​​គណបក្សប្រឆាំង​ចាត់​ទុក​ទ​ង្វើ​នេះ​ថា​ អនាធិបតេយ្យ​ និង ​រំលោភសិទ្ធិ​បញ្ញា​ ។

Srey-Choreoun-CNRP
ក្រុម​យុវជន​​ដឹក​នាំ​​ដោយ​​លោក ស្រី​ ចំរើន តវ៉ា​​នៅ​រសៀល​ថ្ងៃ​អង្គា​រ៍​នេះ​នៅ​មុខ​ភូមិ​គ្រឹះ​ លោក​ កឹ​ម​ សុខា​

ការ​គ្រោង​ដាក់​ពាក្យ​ប្តឹង​នេះ​ បន្ទាប់ពី​ក្រុម​យុវជន​​ដឹក​នាំ​​ដោយ​​លោក ស្រី​ ចំរើន បាន​ដង្ហែ​ញត្តិ​តវ៉ា​ទាមទា​ឲ្យ​ប្រ​ធាន​​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​ បកស្រាយ​បំភ្លឺ​រឿង​ខ្សែអាត់​សំឡេង​ស្នេហា​សន្ទនា​ជាមួយ​នារី​ម្នាក់​ នៅ​រសៀល​ថ្ងៃ​អង្គា​រ៍​នេះ​ នៅ​មុខ​ភូមិ​គ្រឹះ​ លោក​ កឹ​ម​ សុខា​ តវ៉ានៅ​ខាង​មុខ​​រដ្ឋ​សភាជាតិ​ និង​នៅ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ​ ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្កោលទោស​ទ​ង្វើ​រ​របស់​ក្រុម​យុវជន​ ដឹកនាំ​ដោយ​ លោក​ ស្រី​ ចំរើន​ ដែល​បាន​យក​ទង់​ អាវ​ និង​មួក​ រួម​ទាំង​សញ្ញា​សម្គាល់​គណបក្ស​ ទៅ​ធ្វើ​សកម្មភាព​អនា​ធិប​តេយ្យ​ក្នុង​រាជធានី​ភ្នំពេញ​ ដោយ​គ្មាន​ការ​អនុសញ្ញា​ត​ និង​មាន​ចេតនា​ក្លែងបន្លំ​បង្កាចបង្ខូច​កិត្តិយស​គណបក្ស​ និង​​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ ហើយ​ថា​ទ​ង្វើ​ក្រុម​លោក​ ស្រី​ ចំរើន​ នេះ​ បាន​រំលោភច្បាប់​ស្តី​ពី​កម្ម​សិទ្ធិ​បញ្ញា​ និង​ ក្រមព្រហ្មទណ្ឌ​។​

​គណបក្សប្រឆាំង​ស្នើ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ធ្វើការ​ដកហូត​អាវ​ មួក​ និង​ទង់​ ដែល​មាន​សញ្ញា​សម្គាល់​គណ​បក្ស​​សង្គ្រោះ​ជាតិ​ពី​ក្រុម​លោក​ ស្រី​ ចំរើន​ នោះ​វិញ​ជា​បន្ទាន់​៕

Share

ព័ត៌មានទាក់ទង

Image