en     km
en     km

សម្តេច ហ៊ុន សែន បដិសេធព័ត៌មានមិនពិតដែលថាភរិយារបស់សម្តេចបញ្ជូនទៅព្យាបាលនៅបរទេស

Share

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហោះលើទំព័រហ្វេសប៊ុកនិងប្រព័ន្ធតេឡេក្រាម ដោយច្រានចោលនូវព័ត៌មានមិនពិតករណីផ្សព្វផ្សាយថា ភរិយារបស់សម្តេចត្រូវបានបញ្ជូនទៅពិនិត្យព្យាបាលនៅបរទេស។


សម្តេច ហ៊ុន សែន បញ្ជាក់ថា បច្ចុប្បន្ននេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាកំពុងសម្រាកព្យាបាលសុខភាពនៅមន្ទីរពេទ្យកាលម៉ែត្រ បន្ទាប់ពីដួលក្នុងបន្ទប់ឱ្យប៉ះដល់ក្បាល។ សម្តេចថា ភរិយារបស់សម្តេចមានសុខភាពល្អប្រសើរ ខណៈក្រុមគ្រូពេទ្យបានពិនិត្យព្យាបាលយ៉ាងយកចិត្តទុកដាក់ និងនៅបន្តសម្រាករង់ចាំការថតផ្នែកក្បាលជាលើកទី៣ ដើម្បីពិនិត្យមើលសរសៃដែលរងនូវការប៉ះទង្គិចដោយមិនទាន់អាចចាកចេញពីមន្ទីរពេទ្យបាន។
សម្រាប់សម្តេចឧបទ្ទេវហេតុកើតលើភរិយារបស់សម្តេចនេះ គឺជារឿងក្នុងក្រុមគ្រួសារសម្តេចដោយគ្មានការចាំបាច់ត្រូវផ្សព្វផ្សាយជាដំណឹង និងត្រូវលាក់បាំងអ្វីនោះឡើយ។
សម្តេច ហ៊ុន សែន ក៏បានបង្គំថ្វាយអរព្រះគុណ ហ្លួងម៉ែ ដែលបានយាងទៅសួរសុខទុក្ខភរិយារបស់សម្តេចដល់មន្ទីរពេទ្យ ព្រមទាំងបានអរគុណថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងជនរួមជាតិដែលចូលរួមកង្វល់ពីសុខភាពសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕

Share

ព័ត៌មានទាក់ទង

Image