en     km
en     km

មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុនអំពាវនាវសប្បុរសជនបរិច្ចាគ ដើម្បីគាំទ្រការវះកាត់កុមារីមានជំងឺមហារីកកោសិកាខួរឆ្អឹងខ្នង

Share

ដានី មកពីខេត្តសៀមរាប កំពុងមានជំងឺមហារីកកោសិកាខួរឆ្អឹងខ្នង ស្នាក់នៅមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន​។

ភ្នំពេញ៖ ក្មេងស្រីអាយុ១៧ឆ្នាំម្នាក់ឈ្មោះដានី មកពីខេត្តសៀមរាប កំពុងមានជំងឺមហារីកដ៏កម្រមួយហៅថា «មហារីកកោសិកាខួរឆ្អឹងខ្នង»។ ជំងឺ​នេះបង្កឱ្យហើម និង ឈឺចាប់ជាខ្លាំងនៅជើងរបស់នាង។ ដោយត្រូវវះកាត់ជាបន្ទាន់ក្នុងសប្តាហ៍នេះមជ្ឈមណ្ឌលព្យបាលកុមារបេះដូងជប៉ុន( Japan Heart) ស្នើទៅកាន់សប្បុរសជន ជួយបរិច្ចាគ ដើម្បីគាំទ្រដល់ការវះកាត់របស់នាង និងកុមារដទៃទៀតនៅក្នុងប្រទេសកម្ពុជាផងដែរ។

បើតាមមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន​បញ្ជាក់ថា ដានី សម្គាល់ឃើញរោគសញ្ញាដំបូងតាំងពី៧ឆ្នាំមុនមកម្ល៉េះ ប៉ុន្តែដោយនាងមានអារម្មណ៍ថាឈឺចាប់ខ្លាំងនៅជើងស្តាំរហូតទ្រាំលែងបាន ទើបនាងបានមកព្យាបាលគ្លីនិកមួយក្នុងរាជធានីភ្នំពេញហើយបានធ្វើរោគវិនិច្ឆ័យទើបដឹងថា នាងមានជំងឺមហារីក។

រហូតមកដល់ពេលនេះ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុនឱ្យដឹងថា នាងបានទទួលការវះកាត់ជាច្រើនដងរួចមកហើយ ប៉ុន្តែស្ថានភាពជំងឺរបស់នាងមិនបានជាដាច់នោះទេ ហើយឆ្នាំនេះ នាងបានសង្កេតឃើញថា ដុំសាច់នោះបានដុះឡើងវិញទៀតហើយ ទើបបង្កឱ្យក្រុមគ្រួសារនាង និងរូបនាងផ្ទាល់សម្រេចមកទទួលយកការព្យាបាលនៅមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន។

យ៉ាងណាមិញ សប្តាហ៍នេះ ដានី​ នឹងត្រូវវះកាត់ជាថ្មីម្តងទៀត ដូច្នេះមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន​ អំពាវនាវ ស្នើសុំឱ្យសប្បុរសជនទាំងអស់មេត្តាបរិច្ចាកក្នុងការគាំទ្រដល់ការវះកាត់ ដើម្បីជួយសង្គ្រោះឱ្យចេញពីស្ថានភាពលំបាកនេះ។

លើសពីការវះកាត់យុវតីដានី មជ្ឈមណ្ឌលព្យាបាលបេះដូងជប៉ុន ក៏មានបេសកកម្មវះកាត់ដល់កុមារផ្សេងទៀតដែលកំពុងផ្ទុកជំងឺមហារីកផងដែរ ដោយការវះកាត់នោះនឹងវះកាត់ដោយ វេជ្ជបណ្ឌិត ហ៊ីដេតូ យ៉ូស៊ីអូកា (Hideto Yoshioka) ស្ថាបនិករបស់អង្គការបេះដូងជប៉ុនផ្ទាល់៕

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង