en     km
en     km

វត្ថុបុរាណខ្មែរចំនួន១៤រូបនៅទីក្រុងញូវយ៉កនឹងត្រូវប្រគល់មកកម្ពុជាវិញ

Share

ភ្នំពេញ៖ វត្ថុបុរាណសរុបចំនួន១៤រូប នឹងត្រូវប្រគល់មកប្រទេសដើមកំណើតវិញបន្ទាប់ពីមានការចរចា ត្រីភាគីជាច្រើនឆ្នាំរវាងរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក ការិយាល័យសន្តិសុខមាតុភូមិនិងក្រុមការងារកម្ពុជា និងសារមន្ទីរ Metropolitan Museum (MET)នៅក្នុងក្រុងញូវយ៉ក។

សេចក្តី​ប្រកាសរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់ថាក្រៅពីព្រមព្រៀងបញ្ជូនវត្ថុបុរាណចំនួន១៤មកកម្ពុជាវិញនេះ សារមន្ទីរMET ក៏អនុញ្ញាតឲ្យមន្រ្តីជំនាញរបស់កម្ពុជា ធ្វើកោសល្យវិច្ច័យសម្បត្តិវប្បធម៌ខ្មែរដទៃទៀត ដែលមាននៅក្នុងសារមន្ទីរនោះផងដែរ។

ជុំវិញការនាំយកវត្ថុបុរាណមកកម្ពុជានេះ ថ្មីៗនេះសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ចាត់ទុកថា «ការនាំយកវត្ថុបុរាណខ្មែរ ចំនួន ១៤រូបនេះ គឺជាការនាំយកព្រលឹងដូនតារបស់ខ្មែរ ដែលបានឃ្លាតចាកចេញពីមាតុប្រទេសដោយសារភាពរ់ាំរ៉ៃញាំញីដោយសង្គ្រាម មកពូនជ្រំនូវមរតកវប្បធម៌លើដែនដីសុវណ្ណភូមិឡើងវិញ អំឡុងពេលប្រទេសមានសន្តិភាពពេញលេញ។»

ក្នុងរយៈពេល៥ឆ្នាំចុងក្រោយគិតត្រឹមឆ្នាំ២០២២ វត្ថុបុរាណចំនួន២៥៨រូប ត្រូវបានប្រគល់ត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីបាត់បង់ក្នុងសម័យកាលសង្គ្រាម។ ​ចំណែកក្នុងឆ្នាំ២០២៣នេះ គេសង្កេតឃើញមានវត្ថុបុរាណជាច្រើនទៀតដែលកម្ពុជានាំយកមកមាតុប្រទេសវិញពីប្រទេសមួយចំនួនហើយប្រទេសដែលប្រគល់ត្រឡប់មកវិច្រើនជាងគេនោះរួមមាន បារាំង អូស្រ្តាលី​ និងសហរដ្ឋអាមេរិក៕

Share

ព័ត៌មានទាក់ទង

Image