en     km
en     km

អតីត​អ្នក​គ្រប់​គ្រង​ធនាគារ​ចិនដ៏ធំមួយ​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិតជុំវិញអំពើ​ពុក​រលួយ

Share

BBC ៖ លោក Xu Guojun ដែលជាអតីតប្រធានសាខាធនាគារដ៏ធំមួយនៅប្រទេសចិន ត្រូវបានតុលាការកាត់ទោសឱ្យជាប់គុកអស់មួយជីវិត ក្រោមពីបទប្រព្រឹត្តិករណីអំពើពុករលួយ។ ជុំវិញបញ្ហានេះ ត្រូវបានគេចាត់ទុកជាករណីចុងក្រោយបង្អស់នៃការវិវឌ្ឍន៍កម្មវិធីប្រឆាំងអំពើពុករលួយរបស់ ប្រធានាធិបតីចិនលោក Xi Jinping។ នេះបើយោងតាមភ្នាក់ងារសារព័ត៌មានអន្តរជាតិ BBC ចុះផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។

………………

លោក Xu Guojun អតីត​ប្រធានសាខានៃធនាគាប្រទេសចិនដែលមានបទពិសោធន៍រាប់ឆ្នាំក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ព្រមទាំងធ្លាប់ចូលរួមនយោបាយផងនោះ ត្រូវបានគេរកឃើញមានជាប់ពាក់ព័ន្ធនឹងករណីអំពើពុករលួយ ដោយលោកគប់គិតកេងបន្លំ និងលួចយកប្រាក់ចំនួន ២.៣ ពាន់លានយ៉ន់ ដែលស្មើនឹង៣២៥ លានដុល្លារ ជាមួយបុគ្គលិកដែលកំពុងធ្វើការនៅធនាគារដ៏ធំមួយ។

នេះមិនមែនជាលើកទីមួយទេដែលអតីតប្រធានធនាគារូបនេះមានជាប់ករណី ​សង្ស័យ​ស៊ីសំណូក និង​ផ្តល់​កម្ចី​ខុស​ច្បាប់​ ដោយកាលពីឆ្នាំ២០០១ លោកក៏ត្រូវបានតុលាកាចេញដីកាឱ្យតាមចាប់ខ្លួនដែរ។ ប៉ុន្តែលោកបានធ្វើមាតុភូមិនិវត្តន៍ទៅកាន់សហរដ្ឋអាមេរិក ហើយបច្ចប្បន្ន​លោកក៏ត្រូវបានគេរកឃើញប្រព្រឹត្តិករណីអំពើពុករលួយម្តងទៀត ដោយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នេះលោកកំពុងតែស្ថិតក្នុងការតកាត់ទោសឱ្យជាប់ពន្ធធនាគារ អស់មួយជីវិត និងដកហូតសិទ្ធិនយោបាយ ជាមួយនឹងទ្រព្យសម្បត្តិរបស់លោកទាំងអស់ក៏ត្រូវបានរឹបអូសផងដែរ។

តាមរយៈប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិនបញ្ជាក់ទៀតថា ចំពោះបុគ្គលផ្សំគំនិតជាមួយ លោក Xu Guojun ក៏តុលាការកាត់ទោសឱ្យជាប់ពន្ធធនាគាពី១២ ទៅ១៤ឆ្នាំរួមជាមួយនឹងការរឹបអូសទ្រព្យសម្បត្តិមួយចំនួន។ ក្នុងនោះក្រុមអជ្ញាធរកំពុងតែដាក់ការស៊ើបអង្កេតទៅលើជនសង្ស័យផ្សេងទៀតផងដែរ។

យ៉ាងណាមិញជុំវិញករណីចាប់បានជនប្រព្រឹត្តិអំពើពុករលួយទាំងនេះត្រូវបានគេចាត់ទុកថាជាករណីចុងក្រោយបង្អស់នៃការវិវឌ្ឍន៍កម្មវិធីប្រឆាំងអំពើពុករលួយរបស់ ប្រធានាធិបតីចិនលោក Xi Jinping ដែលផ្តោតលើឧស្សាហកម្មហិរញ្ញវត្ថុ។

 ដោយឡែករបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករកឃើញថា ការជំរុញដើម្បីលុបបំបាត់អំពើពុករលួយនៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុរបស់ប្រទេសហាក់ដូចជាកំពុងកើនឡើង ដោយក្រុមមន្ត្រីកាលពីខែមេសាបានព្រមានថាការបង្រ្កាបនេះគឺនៅឆ្ងាយពីគោលដៅនៃកម្មវិធីប្រឆាំងអំពើពុករលួយនៅឡើយ៕

Share

ព័ត៌មានទាក់ទង

Image