en     km
en     km

នាទីសុខភាព៖ការរលាកថ្លើមធ្ងន់ធ្ងរដោយសារគ្រឿងស្រវឹង!

Share

ងាកមកមើលព័ត៍មានសុខភាព កញ្ញា ចាន់រ៉ាត់ សៀវមិញ សូមលើកអត្ថបទមួយទាក់ទងនឹងជំងឺរលាកថ្លើម ដើម្បីឱ្យនាងកញ្ញា លោក លោកស្រី យល់ដឹងបន្ថែម។ ដោយអត្ថបទនេះដកស្រង់ចេញពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យ កាល់ម៉ែត។

តទៅនេះសូមអញ្ជើញស្ដាប់ដូចតទៅ៖

 

ការរលាកថ្លើមធ្ងន់ធ្ងរ ជាផលវិបាកគ្រោះថ្នាក់មួយនៃការទទួលទានសុរាលើសលប់ ដែលអ្នកជំងឺមានអត្រាស្លាប់លើសពី៥០% ប្រសិនបើគ្មានការប្តូរសរីរាង្គថ្លើមជាបន្ទាន់នោះទេ។

ជាទូទៅបរិមាណសុរាអាស្រ័យទៅនឹងចំនួន និងកម្រិតជាតិអាល់កុលរបស់សុរាដែលយើងពិសា។

យោងតាមប្រភពទំព័រហ្វេសប៊ុកមន្ទីរពេទ្យ កាល់ម៉ែត បានលើកឡើងថា ការពិសាគ្រឿងស្រវឹងក្នុងចំនួនច្រើនលើសលប់គឺ ចាប់ពីបរិមាណលើសពី ៤កែវស្តង់ដារក្នុងមួយថ្ងៃ ឬ១៥កែវស្តង់ដារក្នុងមួយសប្តាហ៍ចំពោះបុរស និងលើសពី ៣កែវស្តង់ដារក្នុងមួយថ្ងៃ ឬ៧កែវស្តង់ដារក្នុងមួយសប្តាហ៍ ចំពោះស្រ្តី ។

-១ កែវស្តង់ដា ស្មើនឹង ៣៤០មីលីលីត្រ ប៊ីយែរ (អាល់កុល៥%)

– ១៥០មីលីលីត្រ ស្រាក្រហម (អាល់កុល១២%)

– ៤៥-៥០មីលីលីត្រ ស្រា whiskey (អាល់កុល៤០-៥០%)។

ជំងឺរលាកថ្លើមដែលបង្កឡើងដោយសុរា វាអាចលេចឡើងក្រោមរូបភាពជា ការរលាកថ្លើមស្រួចស្រាវ ការរលាកថ្លើមរ៉ាំរ៉ៃ និងខ្លាញ់រុំថ្លើមផងដែរ។ រោគសញ្ញារបស់អ្នកជំងឺជាទូទៅមិនស្តែងចេញជាសញ្ញាអ្វីទាំងអស់ ដែលទាមទារអោយគាត់មកពិគ្រោះពិនិត្យជាមួយវេជ្ជបណ្ឌិត និងពិនិត្យមើលឈាមអំពីមុខងារថ្លើមផ្សេងៗ និងសញ្ញានៃការរលាកថ្លើម។

ប្រភពដដែលបានបញ្ជាក់ថា នៅក្នុងករណីខ្លះអ្នកជំងឺអាចស្តែងចេញជាសញ្ញា លឿងភ្នែក ទឹកនោមលឿង ចាស់ខុសពីធម្មតា ចុកសៀតក្រោមឆ្អឹងជំនីខាងស្តាំ ឬរហូតដល់វង្វេងវង្វាន់ស្មារតី ឬរហូតដល់សន្លប់ ដែលជាសញ្ញាគ្រោះថ្នាក់ នៃការរលាកថ្លើមស្រួចស្រាវ។

ក្រោយពីផ្ដល់ចំណេះដឹងលើបញ្ហាសុខភាពនេះ មន្ទីរពេទ្យ កាល់ម៉ែត អំពាវនាវ “សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ខ្ពស់លើសុខភាពថ្លើមរបស់លោកអ្នក និងកុំទទួលទានគ្រឿងស្រវឹងក្នុងកម្រិតលើសលប់ ដែលជាហានិភ័យខ្ពស់បង្កអោយមានការរលាកថ្លើមធ្ងន់ធ្ងរ”៕

អត្ថបទ៖ចាន់រ៉ាត់ សៀវមិញ

Share

ព័ត៌មានទាក់ទង

Image