en     km
en     km

រដ្ឋបាលខេត្តកំពងធំ បដិសេធព័ត៌មានដែលថាពលរដ្ឋចំនួន៣៦គ្រួសារ អំពាវនាវថ្នាក់ដឹកនាំជុំវិញវិវាទដីធ្លី

Share

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មានអនឡាញមួយ បានចុះផ្សាយថា លោកស្រី សុខ សុវណ្ណី រួមទាំងប្រជាពលរដ្ឋចំនួន ៣៦គ្រួសារ អំពាវនាវដល់ប្រមុខថ្នាក់ដឹកនាំសម្តេច ហ៊ុន ម៉ាណែត ដើម្បីទាមទារឱ្យជួយរកយុត្តិធម៌ ហើយឃ្លីបវីដេអូនោះត្រូវបានផ្សាយឡើងវិញនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក៏ប៉ុន្តែរដ្ឋបាលខេត្តកំពង់ធំបានប្រកាសបដិសេធទាំងស្រុងចំពោះករណីនេះ។ សេចក្ដីប្រកាសរបស់អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ធំបានឱ្យដឹងថា ករណីខាងលើនេះរដ្ឋបាលខេត្តកំពង់ធំ បានធ្វើការដោះស្រាយជាច្រើនលើកមកហើយ និង មិនដែលបានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ ៣៦គ្រួសារនោះទេ គឺរដ្ឋបាលខេត្ត ទទួលបានតែបណ្ដឹងពីលោកស្រី សុខ សុវណ្ណី ដែលទាមទារក្បាលដីលេខ ១០២០ និង១០២១ ដែលរដ្ឋបាលខេត្តអះអាងថា ជាដីរបស់រដ្ឋដែល មានក្នុងបញ្ជីសារពើភណ្ឌរបស់រដ្ឋបាលស្រុកកំពង់ស្វាយ ហើយមានអគារការិយាល័យធ្វើការ តាំងពីមុនលោកស្រី សុខ សុវណ្ណី មកទិញដីពីប្រជាពលរដ្ឋចំនួន ១៣គ្រួសារមកម៉្លេះ។

រដ្ឋបាលខេត្តអះអាងថា គ្រប់បណ្ដឹងរបស់លោកស្រី សុខ សុវណ្ណី ប្តឹងទៅតុលាការពាក់ព័ន្ធនឹងទីតាំងដីនេះត្រូវបាន តុលាការ តម្កល់រឿងទុកមិនចាត់ការ និងច្រានបណ្ដឹងចោល ៕

អត្ថបទ៖សួ សុវណ្ណិកា

Share

ព័ត៌មានទាក់ទង

Image