en     km
en     km

នាទីសុខភាព៖ស្វែងយល់ពីជំងឺស្អិតស្បូន

Share

ងាកមកមើលព័ត៍មានសុខភាពវិញ​ កញ្ញា ចាន់រ៉ាត់ សៀវមិញ សូមលើកអត្ថបទមួយទាក់ទងនឹង រោគសញ្ញានៃជំងឺស្អិតស្បូនដើម្បីឲ្យនាងកញ្ញា លោក លោកស្រី ស្វែងយល់ដឹងបន្ថែម។ ដោយអត្ថបទនេះដកស្រង់ចេញពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យ កាល់ម៉ែត្រ។

តទៅនេះសូមអញ្ជើញស្ដាប់ដូចតទៅ៖

ជំងឺស្អិតស្បូនជាមូលហេតុធ្វើអោយស្ត្រីមានវិបត្តិគ្មានកូន មានរដូវមិនទៀងទាត់ និងឈាមរដូវតិច ដែលបណ្តាលមកពីភ្នាសក្នុងស្បូនស្អិតជាប់គ្នាស្ទើរតែទាំងអស់។

បើតាមប្រភពពីមន្ទីរពេទ្យកាល់ម៉េត្រ មូលហេតុជំងឺនេះកើតមកពីការរលាកភ្នាសក្នុងស្បូនរ៉ាំរ៉ៃ (Endometritis) ស្ត្រីធ្លាប់ធ្វើការរំលូតកូនជាញឹកញាប់ (Frequency abortion)  នឹងស្ត្រីមានរលាកអាងត្រគាក (Pelvic inflammatory)។

ដោយយោងតាមប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យ កាល់ម៉ែត្រ​ បានបញ្ជាក់ថារោគសញ្ញានៃជំងឺស្អិតស្បូនមាន៖

– ស្ត្រីមានរដូវតិចតួចក្នុងករណីភ្នាសក្នុងស្បូនស្អិតនៅផ្នែកណាមួយ

– ស្ត្រីពុំមានរដូវទាំងវ័យក្មេងក្នុងករណីភ្នាសក្នុងស្បូនស្អិតទាំងស្រុង

– ស្ត្រីមានផ្ទៃពោះឧស្សាហ៍រលូតនៅត្រីមាសទី១

– ស្ត្រីធ្លាប់មានរោគសញ្ញាឈឺចាប់ក្នុងអាងត្រគាករ៉ាំរ៉ៃពីមុនមក

– ស្ត្រីធ្លាប់មានជំងឺរលាកដៃស្បូន

– ស្ត្រីធ្លាប់មានប្រវត្តិធ្លាក់ស និងក្លាយរោគ ដោយធ្លាក់ស និងមានធុំក្លិន។

ទន្ទឹមនឹងនេះដែរ ក្រោយពីការធ្វើរោគវិនិច្ឆ័យបានច្បាស់លាស់ ដោយដឹងថាស្ត្រីមានជំងឺស្អិតស្បូន យើងអាចព្យាបាលបានយ៉ាងមាន ប្រសិទ្ធិភាពដោយឧបករណ៍ឆ្លុះស្បូន (Hysterocopy diagnosis) ហើយព្យាបាលដោយការវះកាត់តាមរយៈ ម៉ាស៊ីនឆ្លុះស្បូននេះនៅភ្នាសក្នុងរបស់ស្បូន (Hysteroscopy operative) នៅពេលនោះស្បូនស្ត្រីអាចវិវត្តមក សភាពធម្មតាវិញ និងអាចមានកូន ដោយលែងរលូតទៅថ្ងៃក្រោយ។

ស្ត្រីទាំងឡាយដែលមានរោគសញ្ញាដូចខាងលើ សូមមេត្តាអញ្ជើញមកជួបពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេស និងជំនាញរោគស្ត្រីនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីពិគ្រោះ និងរករោគវិនិច្ឆ័យច្បាស់លាស់ ដែលឈានដល់ការព្យាបាល ជំនួយដោយឧបករណ៍បច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប (Hysteroscopy for diagnosis and operative procedure) ដែលមានប្រសិទ្ធិភាព សុវត្ថិភាពខ្ពស់ និងទទួលបាននូវលទ្ធផលគាប់ប្រសើរ៕

អត្ថបទ៖ចាន់រ៉ាត់ សៀវមិញ

 

Share

ព័ត៌មានទាក់ទង

Image