en     km
en     km

នាទីសុខភាព៖មូលហេតុនិងបញ្ហាប្រឈម ចំពោះទារកកើតមិនគ្រប់គីឡូ

Share

ទារកធម្មតាមានទំងន់ចាប់ពី 2,5គីឡូ (2500ក្រាម) ឡើងទៅ។​ ទារកមានគីឡូមិនគ្រប់កាលណាតិចជាង 2500ក្រាម (កំរិតធ្ងន់ធ្ងរបើ <1500ក្រាម និង ធ្ងន់ធ្ងរខ្លាំងបើ <1000ក្រាម)។

បើតាមប្រភពពីទំព័រហ្វេសប៊ុកមន្ទីពេទ្យកាល់ម៉ែតកម្ពុជា  មូលហេតុដែលធ្វើអោយទារកកើតមិនគ្រប់គីឡូរួមមាន កត្តាម្តាយ: ជំងឺក្រឡាភ្លើង ការឡើងសំពាធឈាមរ៉ាំរ៉ៃ។ កត្តាទារក: ការបង្ករោគតាំងពីក្នុងពោះ (toxoplasmose, ម្តាយកើតស្អូចពេលពពោះ) ជំងឺតំណពូជពីកំនើត (ឧទាហរណ៏ ជំងឺtrisomie ទី21 ទី18) ។ កត្តាគក៌: ការពពោះកូនភ្លោះ ២ រឺ ច្រើន។

 តើអាចមានបញ្ហាអ្វីខ្លះនៅពេលសំរាល និងក្រោយសំរាល?      

ទារកកើតគ្រប់ខែ ឬមិនគ្រប់ខែក្តី បើសិនជាមានទំងន់មិនគ្រប់ គឺអាចប្រឈមមុខនឹងគ្រោះថ្នាក់ជាច្រើន ដូចជា៖

១) គ្រោះថ្នាក់មុនពេលសំរាល៖ ទារកកើតមិនគ្រប់គីឡូខ្លាំង​អាចមានសភាពខ្សោយតាំងពីក្នុងពោះ (ដោយសារកង្វះអាហាររូបត្ថម្ភ រឺការបង្ករោគ)។ ទារកអាចមានចង្វាក់បេះដូងខ្សោយ កើតមកសន្លប់ រឺអាចឈានដល់ស្លាប់ក្នុងពោះ ក្នុងករណីធ្ងន់ធ្ងរ។

២) គ្រោះថ្នាក់ក្រោយពេលសំរាល ទារកកើតមកតូចងាយប្រឈមនឹងវិបត្តិជាច្រើនរួមមាន៖

– វិបត្តិនៃការរំលាយអាហារ ជាហេតុធ្វើអោយទារកកាន់តែខ្សោយ និងមិនងាយឡើងទំងន់។

– ចុះកំដៅក្នុងខ្លួនខ្លាំង (hypothermia)

– ចុះជាតិស្ករ (hypoglycemia)

– ចុះជាតិកាល់ស្យូម (hypocalcemia)

– ងាយឡើងលឿង (jaundice) ។ល។

តើម្តាយគ្រប់រូបគួរ ធ្វើដូចម្តេចខ្លះដើម្បីបង្ការបញ្ហាទាំងនេះ? 

– ទទួលទានអាហារបំប៉នអោយបានគ្រប់គ្រាន់

– តាមដានសុខភាពផ្ទៃពោះអោយបានទៀងទាត់

– ជ្រើសរើសមន្ទីរពេទ្យសំរាលបុត្រដែលមានគ្រូពេទ្យឯកទេសកុមារ-ទារកច្បាស់លាស់

– គោរពតាមការណែនាំរបស់គ្រូពេទ្យផ្នែកទារក ក្នុងការបំបៅទឹកដោះ និងថែទាំទារក។

“មន្ទីរពេទ្យកាល់ម៉ែត លើកទឹកចិត្តឱ្យអ្នកម្តាយគ្រប់រូបដែលមានបញ្ហាកូនក្នុងផ្ទៃមានគីឡូតិច គួរគប្បីមកធ្វើរការតាមដាន និងសំរាលនៅមន្ទីរពេទ្យកាល់ម៉ែត ដែលមានក្រុមគ្រូរពេទ្យជំនាញ និងបទពិសោធន៍ខ្ពស់។”

 

អត្ថបទ៖ចាន់រ៉ាត់ សៀវមិញ

Share

ព័ត៌មានទាក់ទង

Image