មនុស្សរាប់រយនាក់ត្រូវបានគេរាយការណ៍ថាបានបាត់បង់ជីវិតនៅក្នុងការបំផ្ទុះប្រដាប់អាវុធដ៏ធំមួយនៅឯមន្ទីរពេទ្យដែលមានមនុស្សច្រើនក្នុងទីក្រុងហ្គាហ្សា(Gaza) ដែលជាការបាត់បង់ជីវិតដ៏ធំបំផុតនៅលើទឹកដីដែលត្រូវបានរារាំងនៅក្នុងសង្គ្រាម រវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ចាប់តាំងពីពួកសកម្មប្រយុទ្ធបានកាន់កាប់ទឹកដីនេះក្នុងឆ្នាំ២០០៧។
សារព័ត៌មាន The Guardian បានដកស្រង់ប្រភពពីក្រសួងសុខាភិបាលហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាសថា យ៉ាងហោចណាស់មនុស្ស ៥០០នាក់ត្រូវបានសម្លាប់កាលពីយប់ថ្ងៃអង្គារ នៅក្នុងសកម្មភាព វាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើ អគារal-Ahli al-Arabi ដែលត្រូវបានគេស្គាល់ថាជាមន្ទីរពេទ្យបាទីស្ទ(the Baptist hospital)។ ក៏ប៉ុន្តែអ្នកនាំពាក្យការពារជនស៊ីវិលនៅតំបន់ហ្កាហ្សាបាននិយាយថាចំនួនអ្នកស្លាប់មានប្រហែល៣០០នាក់។
ការបង្ហូរឈាមនៅមន្ទីរពេទ្យបានកើតឡើងរហូតដល់រយៈពេល១១ថ្ងៃ ដែលអាចជំរុញដល់សង្រ្គាមថ្មីរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនដែលបន្តកើនឡើង ដែលធ្វើឱ្យបង្កើនភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកដើម្បីបញ្ឈប់ជម្លោះដែលកំពុងរីករាលដាលនៅមជ្ឈិមបូព៌ានេះ មុនពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ចូលមកទឹកដីអ៊ីស្ត្រាអែល៕