en     km
en     km

គណបក្សភ្លើងទៀន និងគណបក្សចំនួន៣ផ្សេងទៀត នឹងចងសម្ព័ន្ធភាពជាមួយគ្នា

Share

ក្រោយការបោះដៃ និងចចារគ្នាជាច្រើនលើកអស់រយៈពេលជាង២ឆ្នាំ គណបក្សចំនួន៤ រួមមាន គណបក្ស ភ្លើងទៀន គណបក្សឆន្ទៈខ្មែរ ដែលជាមរតករបស់គ្រួសារលោក គង់ គាំ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន របស់លោកយ៉េង វីរៈ និង គណបក្ស កែទម្រង់កម្ពុជា របស់ លោក​ ប៉ុល​ ហំម និងលោកអ៊ូ ច័ន្ទរ័ត្ន ​ បានសម្រេចចងសម្ព័ន្ធភាពជាមួយគ្នា ជាផ្លូវការ។ បើតាមសេចក្ដីប្រកាសរបស់គណបក្សភ្លើងទៀនបានហៅការរួមគ្នារវាងគណបក្សទាំង៤នេះថាជា ការបង្កើត “សម្ព័ន្ធភាពឆ្ពោះទៅអនាគត”  ដែលនឹងប្រារព្ធពិធីចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួម នៅវេលាម៉ោង ៩:០០ នាទីព្រឹក ថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ (ជាន់ទី២ បន្ទប់ PHOKEETHRA1) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

 

ការឈានទៅរកចំណុចរួបរួមរបស់គណបក្សនយោបាយក្រៅរដ្ឋាភិបាល បានក្លាយជាប្រធានបទពិភាក្សាគ្នារវាងគណបក្សនយោបាយមួយចំនួន ចាប់តាំងពីក្រោយពិនិត្យឃើញពីលទ្ធផលបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២។ ជាការពិភាក្សាសម្រាប់ការចូលរួមបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ គណបក្សកែទម្រង់កម្ពុជាបានរូតរះបង្ហាញជំហររួបរួមជាមួយគណបក្ស៤ផ្សេងទៀត ដែលមាននិន្នាការប្រហាក់ប្រហែល។ ក៏ប៉ុន្តែនៅក្នុងការបោះឆ្នោតថ្នាក់ជាតិ ២៣ កក្កដា ២០២៣កន្លងទៅពួកគេ មិនអាចចងសម្ព័ន្ធជាមួយគ្នាបាននៅឡើយទេ៕

Share

ព័ត៌មានទាក់ទង

Image