en     km
en     km

កំណាត់ផ្លូវមួយចំនួននៅសៀមរាប​ត្រូវផ្អាកចរាចរណ៍ ដោយសារជំនន់ទឹកភ្លៀង

Share

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានប្រកាសផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទជាបណ្តោះអាសន្នលើកំណាត់ផ្លូវជាតិ និងផ្លូវខេត្តមួយចំនួនក្នុងភូមិសាស្ត្រខេត្តសៀមរាប នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ ដោយសារជំនន់ទឹកភ្លៀងកំពុងជន់ឡើង ដែលបណ្តាលឱ្យផ្លូវថ្នល់-ស្ពាន មិនអាចទ្រនឹងទម្ងន់របស់រថយន្តដឹកទំនិញធុនធ្ងន់បាន។

បើតាមសេចក្តជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប នៅថ្ងៃអង្គារនេះ ផ្លូវជាតិនិងផ្លូវខេត្តដែលត្រូវបានប្រកាសផ្អាកចរាចរណ៍នាពេលនេះ រួមមាន៖ កំណាត់ផ្លូវជាតិលេខ៦៤ (ដំដែក- អូរប្រាំព្យាម ព្រំប្រទល់ព្រះវិហារ), ផ្លូវជាតិលេខ៦៧ (ប្រាសាទបាគង-អន្លង់វែង), ផ្លូវខេត្តលេខ២៦៥E (រលួស-កំពង់ភ្លុក), ផ្លូវខេត្តលេខ២៦៦៨ (ស្វាយធំ-បន្ទាយស្រី) ផ្លូវខេត្តលេខ២៦៦F (ពួក-អង្គរជុំ), ផ្លូវខេត្តលេខ២៦៧៣ (អង្គរជុំ-វ៉ាវិន), ផ្លូវខេត្តលេខ២៦៧៦ (ទួលគ្រួស-តាសៀម), ផ្លូវខេត្តលេខ២៦៤៥ (ស្វាយលើ-ស្រែណូយ), ផ្លូវខេត្តលេខ៦២-៣ (បេងមាលា-ខ្វាវ)។

ការប្រកាសផ្អាកចរាចរណ៍លើកំណាត់ផ្លូវជាតិ និងផ្លូវខេត្តខាងលើនេះ  ដោយសារស្ថានភាពទឹកភ្លៀង ក្នុងវដូវវស្សាឆ្នាំ២០២៣នេះ ចាប់ផ្តើមធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន បង្កឱ្យមានជាជំនន់ទឹកភ្លៀង ដែល ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងអាចបង្កឱ្យមានផលប៉ះពាល់ ដល់អាយុជីវិតមនុស្សសត្វ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន។ លើសពីនេះ ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ និងទប់ ស្កាត់ការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពានផងដែរ។ នេះបើតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការខេត្តសៀមរាប៕

 

 

Share

ព័ត៌មានទាក់ទង

Image