en     km
en     km

អង្គការសិទ្ធិមនុស្ស៖ ពលកម្ម​កុមារ​ ​និង​កុមារ​បោះបង់​ការសិក្សា​ ដោយសារ​បំណុល​កើតឡើង​ញឹកញាប់​ខ្លាំង​

Share

 

ពលកម្ម​កុមារ​ ​និង​កុមារ​បោះបង់​ការសិក្សា​ដោយសារ​បំណុល​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ឬ​ធនាគារ​ ​គឺ​កើតឡើង​ញឹកញាប់​ខ្លាំង​ ​។​ ​ប្រមាណ​ជា​ ​៣​%​នៃ​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ​ ​បាន​ឱ្យ​កូន​បោះបង់​ការសិក្សា​ ​ដោយសារតែ​ក​ម្ចី​មីក្រូ​ហិរញ្ញវត្ថុ​ ​ឬ​ធនាគារ​ ​ដោយ​កុមារ​ជាច្រើន​ត្រូវ​ទៅ​ធ្វើការ​ជួយ​រក​ប្រាក់​ ​ដើម្បី​បង់​សង​ក​ម្ចី​ទាំងនោះ​វិញ​ ​។ នេះបើតាមរបាយការណ៍របស់អង្គការ​សមធម៌​កម្ពុជា​ ​និង​អង្គការ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទ្ធិមនុស្ស​ ​(លី​កា​ដូ) ដែលបានចេញផ្សាយនៅខែសីហា ឆ្នាំ២០២៣នេះ។ លោក គីម ចាន់ចាវ រាយការណ៍

 

របាយការណ៍​មួយ​ស្ដីពី​ ​ហា​និ​ភ័យ​នៃ​បំណុល​ របស់អង្គការទាំងពីរបានសិក្សាស្រាវជ្រាវ​បែប​បរិមាណ​នៃ​អ្នក​ជាប់ជំពាក់​ក​ម្ចី​ខ្នាត​តូច​ ​នៅ​ខេត្ត​កំពង់ស្ពឺ​ ​ ​បង្ហាញ​ពី​ការ​រក​ឃើញ​នៅ​ក្នុង​ការស្ទង់មតិ​មួយ​ទៅលើ​ប្រជាពលរដ្ឋ​ចំនួន​ ​៧​១​៧​ខ្នង​ផ្ទះ​​។​ ការ​សិក្សាស្រាវជ្រាវ​នេះ​ ​បង្ហាញ​ថា​ ​ការ​រីក​រាលដាល​នៃ​ភាព​ជំពាក់​បំណុល​ច្រើនលើស​លប់​ ​បាន​នាំ​ឱ្យ​មាន​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ជាច្រើន​ ​រួម​មាន​ភាព​អត់ឃ្លាន​ ​ពលកម្ម​កុមារ​ ​និង​កា​រលក់​ដី​ដោយបង្ខំ​ជាដើម​ ​នៅ​ទូទាំង​ខេត្ត​កំពង់ស្ពឺ​ ​។​ ​ ​

​អ្នកនាង​ ​ពី​ឡូ​ក​ ​ណា​លី​ ​នាយិកា​ទទួលបន្ទុក​កិច្ចការ​ក្រៅ​តំបន់​នៃអង្គការលីកាដូ ​បាន​មានប្រសាសន៍ថា​ “​ការស្រាវជ្រាវ​នេះ​ ​ផ្ដល់​នូវ​ភស្តុតាង​បន្ថែម​ទៀត​ថា​ ​ការរំលោភ​សិទ្ធិមនុស្ស​គឺ​ ​កំពុង​កើតឡើងជា​ញឹកញាប់​ ​និង​ជា​លក្ខណៈ​ប្រព័ន្ធ​នៅ​ក្នុង​វិ​ស័​យ​ឥណទាន​ខ្នាត​តូច​ ​នៅ​កម្ពុជា​”។​ ​អ្នកនាង​បន្ថែម​ថា​ “​ប្រជាពលរដ្ឋ​អ្នក​ខ្ចីប្រាក់​ ​ពុំ​មាន​ពេលវេលា​សម្រាប់​ការ​ពន្យារពេល​ទៀត​នោះ​ទេ​ ​។​ ​ពួកគេ​ ​ត្រូវការ​ការ​អនុគ្រោះ​បំណុល​បន្ទាន់​ ​សម្រាប់​អ្នក​ជាប់ជំពាក់​បំណុល​ច្រើនលើស​លប់​ជាងគេ​ ​ដើម្បី​ទប់​ស្កាត់​វិបត្តិ​សិទ្ធិមនុស្ស​នេះ​ ​កុំ​ឱ្យ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​”។​

យោងតាមការសិក្សាខាងលើ ប្រជាពលរដ្ឋ​អ្នក​ខ្ចីកំពុង​បង្កើន​ការ​យក​ក​ម្ចី​ថ្មី​ ​ដើម្បី​ទៅ​សង​ក​ម្ចី​ចាស់​ ​។​ ​ក្នុង​ឆ្នាំ​២​០​១​២​ ​ក​ម្ចី​ត្រឹមតែ​ ​៣​,​៤​៥​% ​ប៉ុណ្ណោះ​ ​ដែល​ត្រូវ​បាន​យកទៅ​សង​ក​ម្ចី​ដែល​មានស្រាប់​ ​។​ ​ប៉ុន្តែ​ ​តួលេខ​នៃ​ក​ម្ចី​ប្រភេទ​នេះ​ ​បាន​កើន​ឡើង​ដល់​ ​៣​៤​,​៨​% ​នៅ​ក្នុង​ឆ្នាំ​២​០​២​២​ ​។​ អ្នក​ខ្ចីប្រាក់​ភាគច្រើន​គឺ​ជាប់ជំពាក់​បំណុល​ច្រើនលើស​លប់​ ​ដោយ​អ្នក​ខ្ចីប្រាក់​ជាង​២​/​៣​ “​យល់ស្រប​ទាំងស្រុង​” ​ឬ​ “​យល់ស្រប​” ​ថា​ ​គ្រួសារ​របស់​ពួកគេ​ជំពាក់​បំណុល​ច្រើនពេក​ ​ហើយ​អ្នកខ្ចី​ជាង​ ​២​៧​% ​កំពុង​ចំណាយ​ប្រាក់ចំណូល​របស់​ពួកគេ​ជាង​ ​៧​០​% ​លើ​ការ​បង់​សងបំណុល​ ​ជា​រៀងរាល់​ខែ​ ​។​

ការសិក្សានេះឱ្យដឹងទៀតថា ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ​ជាង​ ​៩​២​% ​ត្រូវ​បាន​តម្រូវ​ឱ្យ​ដាក់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​យ៉ាងតិច​មួយ​ ​ដើម្បី​វាយ​តម្លៃ​ពី​ក​ម្ចី​ឥណទាន​ខ្នាត​តូច​មួយ​ ​។​ ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ​ ​៦​,​១​% ​បាន​លក់​ដី​ដើម្បី​សងបំណុល​ ​។​ ​គ្រប់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ឬ​ធនាគារ​ ​ដែល​កាន់កាប់​ក​ម្ចី​ច្រើនជាង​ ​១​% ​នៅ​ក្នុង​ការស្ទង់មតិ​នេះ​ ​គឺ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​កា​រលក់​ដី​ដោយសារ​បំណុល​ ​យ៉ាងតិច​មួយ​ករណី​ ​។​ អ្នកផ្ដល់​បទសម្ភាសន៍​ ​ជិត​ ​១​/​៥​ (​១​៨​,​៣​%) ​បរិភោគអាហារ​តិច​ជាង​មុន​ ​ក្រោយពេល​យក​ក​ម្ចី​ពី​គ្រឹ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ឬ​ធនាគារ​​៕

 

Share

ព័ត៌មានទាក់ទង

Image