en     km
en     km

លោក Zelenskyy ស្នើរុស្ស៊ីបញ្ឈប់ជម្លោះជាបន្ទាន់ ខណៈការប្រែប្រួលអាកាសធាតុក្លាយជាកង្វល់ពិភពលោក

Share

យោងតាមសារព័ត៌មាន Channel News Asia រាយការណ៍ឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានទទូចដល់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ឱ្យបញ្ឈប់ការធ្វើសង្រ្គាមប្រឆាំងគ្នាជាបន្ទាន់។ ការណ៍ថ្លែងនេះធ្វើឡើងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនាថ្ងៃអង្គារ ទី១៩ ខែកញ្ញាំ ឆ្នាំ២០២៣។

លោក Zelenskyy នៅតែបន្តស្នើឱ្យរុស្ស៊ីងាកមកស្រុះស្រួលគ្នាសាជាថ្មី ដោយលោកលើកហេតុផលថាការប្រែប្រួលអាកាសធាតុក្លាយជាក្តីកង្វល់ និងភាពតានតឹងជាសកលសម្រាប់បណ្តាប្រទេសនៅលើពិភពលោក។ លោកថា នាពេលនេះ មេដឹកនាំទាំងអស់ត្រូវរួបរួមគ្នាដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុនេះឱ្យបានទាន់ពេលវេលា។ ពិសេស លោកបញ្ជាក់ថា មេដឹកនាំកំពូលត្រូវចាត់វិធានការការពារនិងទប់ស្កាត់ភ្លាមៗ ដ្បិតបច្ចុប្បន្នប្រទេសជាច្រើនកំពុងរងនូវវិបត្តិពាក់ព័ន្ធអាកាសធាតុដូចជាគ្រោះជំនន់ទឹកភ្លៀងនៅលីប៊ី និងគ្រោះរញ្ជួយដីនៅប្រទេសម៉ារ៉ុកជាដើម។

រូបភាព៖ គ្រោះជំនន់ទឹកភ្លៀងនៅប្រទេសលីប៊ី
 រូបភាព៖ គ្រោះរញ្ជួយដីនៅប្រទេសម៉ារ៉ុក

 

ទោះបីជាយ៉ាងណា ប្រធានាធិបតីអ៊ុយក្រែនរូបនេះនិយាយថា ប្រទេសអ៊ុយក្រែនកំពុងរៀបចំធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបានដើម្បីធានាថាគ្មានការឈ្លានពានណាមួយនឹងកើតមានឡើង ក្រោយរុស្ស៊ីធ្វើសង្គ្រាមនិងបង្កភាពចលាចលមកលើប្រទេសអ៊ុយក្រែន។ លោកបន្តទៀតថា អាវុធត្រូវតែរារាំងមិនឱ្យប្រើប្រាស់ ហើយសកលលោកគប្បីចាត់ទុកការធ្វើសង្គ្រាមថាជាឧក្រិដ្ឋកម្មដែលត្រូវទទួលទោសទណ្ឌ៕

ប្រភព៖ CNA ចុះថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image