en     km
en     km

ការទទួលទានតៅហ៊ូអាចជួយកាត់បន្ថយហានិភ័យជំងឺមួយចំនួននិងជំងឺមហារីក

Share

យោងតាមក្រសួងកសិកម្មសហរដ្ឋអាមេរិកបានបង្ហាញថា តៅហ៊ូបរិមាណប្រមាណ ១00 ក្រាម មានប្រូតេអ៊ីនប្រមាណ ១០ក្រាម ដែលជាប្រភពប្រូតេអ៊ីនរុក្ខជាតិដ៏ល្អមួយ ដែលអ្នកទទួលទានអាហារបួសយកមកជំនួសសាច់បាន។ បន្ថែមពីនេះ តៅហ៊ូមិនមានកូលេស្តេរ៉ុល ដូចនឹងប្រូតេអ៊ីនសាច់សត្វទេ ហើយតៅហ៊ូក៏សំបូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយគ្រប់គ្រងកូឡេស្តេរ៉ុលថែមទៀតផង ។

មួយវិញទៀត តៅហ៊ូក៏មានផ្ទុកនូវជាតិសរសៃ វីតាមីន និងសារធាតុចិញ្ចឹមមួយចំនួនរួមមានកាល់ស្យូម ជាតិដែក ម៉ង់ហ្គាណែស ទង់ដែង និងវីតាមីន B5 ផងដែរ (អាស៊ីត pantothenic)។

តទៅនេះគឺជាហេតុផលទាំង ៥ យ៉ាងដែលអ្នកគួរទទួលទានតៅហ៊ូក្នុងអាហារប្រចាំថ្ងៃរបស់អ្នកដែលអាចជួយកាត់បន្ថយហានីភ័យជំងឺនានានិងជំងឺមហារីក៖

ទី១ តៅហ៊ូជួយដល់សុខភាពបេះដូងឱ្យកាន់តែប្រសើរ ព្រោះវាសំបូរទៅដោយសារធាតុ flavonoids ដែលជួយកាត់បន្ថយសម្ពាធឈាម និងការពារបេះដូងពីហានិភ័យផ្សេងៗទៀត។

តាមការសិក្សាឆ្នាំ ២០២០ បានរកឃើញថា អ្នកដែលបរិភោគតៅហ៊ូ១ដងក្នុងមួយសប្តាហ៍ មានហានិភ័យនៃជំងឺបេះដូងតិចជាងជាងអ្នកដែលមិនបានបរិភោគជាង ១៨% ឯណ្ណោះ។ ការសិក្សាផ្សេងគ្នាក៏បានរកឃើញថា អ្នកដែលបរិភោគតៅហ៊ូ ឬផលិតផលផលិតពីសណ្តែកសៀងផ្សេងទៀត បានបួនថ្ងៃឬច្រើនថ្ងៃក្នុងមួយសប្តាហ៍ហានិភ័យបញ្ហាគាំងបេះដូងមានកាន់តែទាប។ 

ចំណែកឯហេតុផលទី២ តៅហ៊ូអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីក។ តាមការសិក្សាជាច្រើនទសវត្សរ៍មកនេះបានរកឃើញថា  អ្នកដែលបរិភោគតៅហ៊ូឬផលិតផលសណ្តែកសៀងផ្សេងទៀត រួមនឹងផ្លែឈើ និងបន្លែស្រស់ៗ ថយចុះហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកសុដន់ ។

បន្ថែមពីនេះ ការសិក្សាផ្សេងទៀតបានបង្ហាញថា អ្នកដែលទទួលទានផលិតផលសណ្តែកសៀងច្រើនអាចកាត់បន្ថយឱកាសវិវត្តជំងឺមហារីកសួត និងមហារីកក្រពេញប្រូស្តាត បានរហូតដល់ ១០%។

រីឯហេតុផលទី៣គឺ តៅហ៊ូសំបូរទៅដោយប្រូតេអ៊ីន ដែលមានអាស៊ីតអាមីណូសំខាន់ៗចំនួន ៩ សម្រាប់ឱ្យរាងកាយមានដំណើរការល្អ និងដើម្បីជួសជុលជាលិកា ផ្ទុកសារធាតុចិញ្ចឹម និងបង្កើតសាច់ដុំផងដែរ។

មួយវិញទៀត តៅហ៊ូក៏មានផ្ទុកនូវជាតិកាល់ស្យូម និងម៉ាញ៉េស្យូម ដែលជួយពង្រឹងនិងថែរក្សាឆ្អឹងឱ្យកាន់តែរឹងមាំ។ ជាពិសេសអាហារសំបូរជាតិកាល់ស្យូម និងម៉ាញ៉េស្យូមទាំងនេះ អាចបង្ការការបាក់ឆ្អឹង និងជំងឺពុកឆ្អឹង ហើយថែមទាំងជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់សុខភាពសរសៃប្រសាទ និងមុខងារសាច់ដុំទៀតផង។

និងហេតុផលចុងក្រោយ តៅហ៊ូក៏អាចជួយក្នុងការគ្រប់គ្រងទម្ងន់ផងដែរ។ ប្រូតេអ៊ីនមានក្នុងតៅហ៊ូអាចជួយសម្រកទម្ងន់ដោយជួយដុតកាឡូរី ធ្វើឱ្យមានអារម្មណ៍ឆ្អែតបានយូរ និងអាចជួយរក្សាទម្ងន់របស់អ្នក៕

Share

ព័ត៌មានទាក់ទង

Image