en     km
en     km

ក្រសួងមហាផ្ទៃ បដិសេធ​សំណើសុំ​បង្កើត​គណបក្សអាយ៉ងខ្មែរ ដែលងាកចេញ​ពី​បក្យយុវជនកម្ពុជា

Share

លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសសម្រេចបដិសេធសំណើសុំបង្កើតគណបក្សអាយ៉ងខ្មែរ ដែលមានសរសេរជាអក្សរកាត់ អ.យ.ខ។ ការប្រការបដិសេធនេះ ធ្វើឡើងដោយយោងតាមច្បាប់ស្តីពីគណបក្សនយោបាយ និងពាក្យសុំបង្កើតគណបក្សនយោយបាយ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ របស់លោក ឯម សុខសុវណ្ណ តំណាងស្ថាបនិកគណបក្ស។ បើតាមលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃដដែល តំណាងស្ថាបនិកគណបក្សក៏មិនបានចុះហត្ថលេខាទទួលស្គាល់បញ្ជីរាយនាមប្រជាពលរដ្ឋខ្មែរទាំង៨០រូប ដែលបានផ្គួចផ្តើមបង្កើតគណបក្សនយោបាយនេះឡើយ។ នេះបើយោងតាមលិខិតរបស់ក្រសួងមហាផ្ទៃជម្រាបជូនលោកឯម សុខសុវណ្ណ ដែលជាតំណាងស្ថាបនិកគណបក្ស ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។

លោក ឯម សុខសុវណ្ណ តំណាងស្ថាបនិកគណបក្សអាយ៉ងខ្មែរ

ការគ្រោងនឹងបង្កើតគណបក្សថ្មីរបស់លោក ឯម សុខសុវណ្ណ នេះ ធ្វើឡើងបន្ទាប់ពីលោកបានចាកចេញពីគណបក្សយុវជនកម្ពុជារបស់លោក ពេជ្រ ស្រស់ ក្រោយការបោះឆ្នោតថ្នាក់ជាតិកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មិនទទួលបានការគាំទ្រពេញលេញដែលអាចឱ្យគណបក្សនេះ អាចមានអាសនៈក្នុងសភា។ ដ្បិតអី ក្នុងការឃោសនាបោះឆ្នោតកន្លងទៅ លោក ឯម សុខសុវណ្ណ ត្រូវបានតែងតាំងជាអគ្គលេខា​ធិការរបស់គណបក្សយុវជនកម្ពុជា ដើម្បីចូលរួមដឹកនាំបក្សឆ្ពោះទៅរកការបោះឆ្នោតផងដែរ៕

Share

ព័ត៌មានទាក់ទង

Image