en     km
en     km

អាមេរិកសម្រេចលុបចោលផែនការបូមប្រេង និងឧស្ម័ននៅអាឡាស្កា

Share

ក្រសួងមហាផ្ទៃរបស់សហរដ្ឋអាមេរិកបានរាយការណ៍នៅថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣ថា សហរដ្ឋអាមេរិកសម្រេចលុបចោលផែនការការខួងយកប្រេង និងឧស្ម័ននៅក្នុងដែនដីអាឡាស្កា។
ទន្ទឹមគ្នានោះ ប្រធានាធិបតីសហរដ្ឋអាមេរិកបច្ចុប្បន្ន លោក Joe Biden បានឱ្យដឹងថា ការលុបចោលគម្រោងបូមប្រេងនិងឧស្ម័ននៅអាឡាស្កានេះ ធ្វើឡើងក្នុងគោលបំណងការពារតំបន់អាកទិកខាងលិច ដែលមានទំហំផ្ទៃដីជាង១៣លានហិចតា។

ជាពិសេស ការបញ្ឈប់គម្រោងនេះ អាចជួយការពារតំបន់អាកទិក ជម្រកប្រជាពលរដ្ឋអាឡាស្កា និងជីវិតសត្វដែលកំពុងរស់នៅក្នុងតំបន់នោះថែមទៀតផង។
ក៏ប៉ុន្តែគម្រោងនេះបានប៉ះពាល់ដល់វប្បធម៌ ប្រវត្តិសាស្ត្រ និងជនជាតិដើមអាឡាស្កា ដ្បិតពួកគេបានរស់នៅជាសហគមន៍នៅក្នុងដែនជម្រកនេះតាំងពីយូរជាណាស់មកហើយ។ យ៉ាងណា លោក Biden បានបន្តឱ្យដឹងទៀតថា នេះជាទំនួលខុសត្រូវមួយក្នុងការការពារតំបន់អាកទិកសម្រាប់មនុស្សជាតិ និងដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុផងដែរ។

ដោយឡែក ក្រុមអ្នកស្រឡាញ់បរិស្ថានបានកោតសរសើរនូវការសម្រេចចិត្តមួយនេះ។ ប៉ុន្តែការសម្រេចនេះ ត្រូវបានសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋអាឡាស្ការិះគន់ ដោយសារកន្លែងបើកការខួងយករ៉ែប្រេងទាំងនោះ អាចទទួលបានការងារ និងប្រាក់ចំណូលសម្រាប់រដ្ឋ៕

ប្រភព៖ CNA ចុះថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image