en     km
en     km

ជនខិលខូច​ក្លែងបន្លំ​ជា​បុគ្គលិក​អគ្គិសនី​តាកែវ​ឆបោក​ឱ្យ​អតិថិជន​បង់ប្រាក់​

Share

អគ្គិសនី​ខេត្តតាកែវ​បានឱ្យដឹង​ថា កាលពី​ពេល​ថ្មីៗ​នេះ មាន​ករណី​ជន​ខិលខូច​មួយចំនួន​បាន​ក្លែងបន្លំ​ជា​និយោជិត​របស់​អគ្គិសនី​តាកែវ ដើម្បី​ឆបោក​ប្រជាពលរដ្ឋ​ដែល​អតិថិជន​របស់​អគ្គិសនី​តាកែវ​តាម​ទូរ​សព្ទ​ឱ្យ​ពួកគេ​ផ្ទេរ​ប្រាក់​តាមរយៈ​ភ្នាក់ងារ​វី​ង ឬ​ភ្នាក់ងារ​ផ្សេងៗ​ដើម្បី​ផ្លាស់ប្ដូរ​ឌី​ស្យុទ័​រថ្មី ឬ​ប្ដូរ​នាឡិកា​ស្ទង់​ថ្មី ឬ​បង្គាប់​ឱ្យមាន​ការផ្ញើ​របង់ប្រាក់​ថ្លៃ​សេវា​ប្រើប្រាស់​ថាមពល​ប្រចាំខែ ដើម្បី​កុំឱ្យ​មាន​ការ​កាត់ផ្ដាច់​ចរន្ត​អគ្គិសនី​។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គីសនីតាកែវ ចេញផ្សាយនៅ​ថ្ងៃទី​០៧ ខែ​កញ្ញា ឆ្នាំ​២០២៣​​។​

​ក្នុង​សេចក្ដីជូនដំណឹង​នេះ អគ្គិសនី​តាកែវ​បានបកស្រាយ​​ថា អគ្គិសនី​តាកែវ​គ្មាន​គោលការណ៍​តម្រូវឱ្យ​អតិថិជន​បង់ប្រាក់​ខុសពី​ទឹកប្រាក់​ដែល​ត្រូវ​បង់​នៅលើ​វិក្កយបត្រ​ផ្លូវការ​របស់​អគ្គិសនី​តាកែវ​នោះឡើយ ចំណែកឯ​ការបង់ប្រាក់​គឺមាន​តែ​នៅ​បញ្ជរ​បេឡា​អគ្គិសនី​តាកែវ និង​សាខា​អង្គតាសោម​ផ្ទាល់ ឬ​នៅ​តាម​ភ្នាក់ងារ និង​ធនាគារ​ដៃគូ​របស់​អគ្គិសនី​កម្ពុជា តាមរយៈ​Mobile Banking(​កម្មវិធី​ធនាគា​រលើ​ទូរ​សព្ទ​ដៃ​) ឬ​តាមរយៈ​គណនី​ធនាគារ​ដៃគូ​ដែល​បាន​ជូនដំណឹង​កន្លងមក​តែ​ប៉ុណ្ណោះ​។​

​អគ្គិសនី​តាកែវ​អះអាងថា អគ្គិសនី​តាកែវ​មិន​បាន​បញ្ជូន​បុគ្គលិក ឬ​និយោជិត​ណា​ម្នាក់​ឱ្យ​ទារប្រាក់​ពី​អតិថិជន​ដោយផ្ទាល់ ឬ​តាម​មធ្យោបាយ​ណាមួយ​ខុស​ពី​ការជូនដំណឹង​ខាងលើ​នេះ​ដោយ​គ្មាន​វិក្កយបត្រ​ផ្លូវការ​នោះ​ទេ​។ ប្រការ​នេះ​អគ្គិសនី​តាកែវ អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ជា​អតិថិជន​ទាំងអស់ ត្រូវ​ពិនិត្យ​ផ្ទៀងផ្ទាត់​ឱ្យបាន​ត្រឹមត្រូវ និង​ច្បាស់លាស់​មុន​ពេល​បង់ប្រាក់​។​

​ ចំពោះ​ទឹកប្រាក់​ដែល​អតិថិជន​បាន​ទូទាត់​ក្រៅ​ប្រព័ន្ធ និង​ខុស​ទីតាំង​កំណត់​របស់​អគ្គិសនី​តាកែវ​នោះ គឺ​ខាង​អគ្គិសនីអះអាងថា ​មិន​ទទួលខុសត្រូវ​នោះទេ​។ ចំពោះ​ចម្ងល់ និង​ព័ត៌មាន​បន្ថែម​ អគ្គីសនីកម្ពុជាបានណែនាំឱ្យអតិថិជន​ទាំងអស់​ទំនាក់ទំនង​ទៅ​កាន់​អគ្គិសនី​តាកែវ តាមរយៈ​ប្រអប់​សារ​អេឡិចត្រូនិច​នៅលើ​គេហទំព័រ ឬ​Facebook Page របស់​អគ្គិសនី​តាកែវ ឬ​ទំនាក់ទំនង​តាម​ទូរ​សព្ទ​លេខ ០៣២ ៩៣១ ២៧៩ / ០៣២ ៦២ ១១១១៥ និង ០៣២ ៦២ ១១១១៦៕

 

Share

ព័ត៌មានទាក់ទង

Image