en     km
en     km

លោក គីម ជុងអ៊ុន នឹងជួបលោក ពូទីន ក្នុងកិច្ចពិភាក្សាលក់សព្វាវុធធ្វើសង្រ្គាមនៅអ៊ុយក្រែនក្នុងខែនេះ

Share

មន្ត្រីអាមេរិកម្នាក់បានរាយការណ៍នៅថ្ងៃច័ន្ទ ទី៤ ខែសីហា ឆ្នាំ២០២៣ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងធ្វើដំណើរទៅប្រទេសរុស្ស៊ីនៅក្នុងខែកញ្ញានេះ ដើម្បីទៅជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ នៅក្នុងជំនួបនេះទៀតសោត លោក ពូទីន អាចនឹងពិភាក្សាចរចាទិញគ្រឿងសព្វាវុធសម្រាប់ប្រើប្រាស់នៅក្នុងការធ្វើសង្រ្គាមជាមួយនឹងប្រទេសអ៊ុយក្រែន។

(កញ្ញា កែវ សុជាតា ជូននូវសេចក្តីប្រែសម្រួល)

យោងតាមមន្រ្តីស៊ើបការសម្ងាត់របស់សហរដ្ឋអាមេរិកបានឱ្យដឹងថា នៅក្នុងខែកញ្ញានេះ មេដឹកនាំរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី ដើម្បីជួបសំណេះសំណាលជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ មន្ត្រីរូបនេះបានគូសបញ្ជាក់ថា នៅក្នុងជំនួបរវាងមេដឹកនាំកំពូលទាំងពីរនេះ នឹងធ្វើឡើងនៅក្នុងទីក្រុង Vladivostok ប្រទេសរុស្ស៊ី ដែលទីក្រុងនេះមានចម្ងាយមិនឆ្ងាយពីព្រំប្រទល់ប្រទេសកូរ៉េខាងជើងនោះទេ។ ក៏ប៉ុន្តែ​ មន្រ្តីរូបនេះបានថា នេះគ្រាន់តែជាការប៉ាន់ស្មានទីកន្លែងបណ្តោះអាសន្នប៉ុណ្ណោះ។

នៅក្នុងជំនួបនេះ មេដឹកនាំកូរ៉េខាងជើង និងរុស្ស៊ី នឹងបើកកិច្ចពិភាក្សាគ្នាមួយ ជុំវិញការជួញដូរគ្រឿងសព្វាវុធ ដោយរុស្ស៊ីត្រូវការការគាំទ្រពីប្រទេសកូរ៉េខាងជើង។ ប្រសិនបើកិច្ចសហប្រតិបត្តិការនេះប្រព្រឹត្តទៅយ៉ាងរលូន ប្រទេសរុស្ស៊ីត្រូវការការនាំចូលកាំភ្លើងធំ​​​​​​​​​​​​​​​​​​​​​​ៗ និងមីស៊ីលប្រឆាំងរថក្រោះរបស់កូរ៉េខាងជើង។ ជាងនេះទៅទៀត ដើម្បីជាថ្នូរទិញសព្វាវុធធ្វើសង្រ្គាម ប្រទេសរុស្ស៊ីអាចនឹងដោះដូរជាមួយនឹងគ្រឿងបច្ចេកវិទ្យាដ៏ទំនើបមួយប្រើប្រាស់សម្រាប់មើលផ្កាយរណបរបស់ទីក្រុងម៉ូស្គូ រួមទាំងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។

ពាក់ព័ន្ធរឿងនេះដែរ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក អ្នកស្រី Adrienne Watson បានកត់សម្គាល់កាលពីថ្ងៃច័ន្ទ ទី៤ ខែសីហានេះថា នាពេលថ្មីៗនេះ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាងប្រទេសកូរ៉េខាងជើង ក្នុងគោលបំណងព្យាយាមបញ្ចុះបញ្ចូលលោក គីម ជុងអ៊ុន ឱ្យលក់គ្រាប់កាំភ្លើងធំទៅឱ្យប្រទេសរុស្ស៊ី។

ពាក់ព័ន្ធរឿងនេះដែរ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក អ្នកស្រី Adrienne Watson បានកត់សម្គាល់កាលពីថ្ងៃច័ន្ទ ទី៤ ខែសីហានេះថា នាពេលថ្មីៗនេះ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាងប្រទេសកូរ៉េខាងជើង ក្នុងគោលបំណងព្យាយាមបញ្ចុះបញ្ចូលលោក គីម ជុងអ៊ុន ឱ្យលក់គ្រាប់កាំភ្លើងធំទៅឱ្យប្រទេសរុស្ស៊ី។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រី Watson បានបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងជំរុញឱ្យកូរ៉េខាងជើងបញ្ឈប់ការចរចាជួញដូរអាវុធរបស់ខ្លួនជាមួយនឹងប្រទេសរុស្ស៊ី។ អ្នកស្រីបន្តថា សហរដ្ឋអាមេរិកត្រូវការឱ្យមេដឹកនាំកូរ៉េខាងជើងបេ្តជ្ញា និងសន្យាថាខ្លួននឹងមិនផ្គត់ផ្គង់ ឬលក់អាវុធឱ្យរុស្ស៊ីជាដាច់ខាត។

គួរបញ្ជាក់ដែរថា ខណៈសហរដ្ឋអាមេរិកបានសម្តែងការព្រួយបារម្ភអំពីការបង្កើនទំនាក់ទំនងផ្នែកយោធារវាងប្រទេសទាំងពីរ លោក Sergei Shoigu រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃច័ន្ទ ទី៤ ខែកញ្ញានេះថា ប្រទេសកូរ៉េខាងជើង និងរុស្ស៊ីអាចនឹងរៀបចំធ្វើសមយុទ្ធយោធារួមគ្នា។ លោក Sergei បានអះអាងយ៉ាងជាក់ច្បាស់ថា ប្រទេសទាំងពីរកំពុងពិភាក្សាលើរឿងនេះ​ ហើយមិត្តភាពរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ ដ្បិតពួកគេជាប្រទេសជិតខាងដែលស្វែងរកតែសន្តិភាព និងភាពសុខដុមរមនាប៉ុណ្ណោះ៕

 

ប្រភព៖ AP ចុះថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image