en     km
en     km

កីឡាការិនី ប៊ូ សំណាង និង ប៉ាល់ ឆរស្ម៊ី ជាបេក្ខភាពដំបូងគេ ដែលត្រូវឆ្លាក់រូបលើផ្ទាំងប្រវត្តិសាស្ត្រវិមានឈ្នះឈ្នះ

Share

ភ្នំពេញ៖ កីឡាការនីពីររូបដែលមហាជនកោតសរសើរ នូវការតស៊ូ ដែលក្លាយជាកីឡាការិនីឆ្នើម ប្រចាំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ គឺ កីឡាការិនី ប៊ូ សំណាង និង ប៉ាល់ ឆរស្ម៊ី បច្ចប្បន្នកីឡាការនីទាំងពីរនាក់នេះ កំពុងតែត្រូវបានកម្ពុជា ចាត់ទុកជាវីរភាពអស្ចារ្យ និងជាបេក្ខភាពដំបូងគេ ក្នុងការជ្រើសរើសសម្រាប់ការឆ្លាក់រូបសំណាក់ទុកជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ នៃវិមាន ឈ្នះ ឈ្នះ ដែលស្ថិតនៅទល់មុនពហុកីឡដ្ឋានជាតិមរតកតេជោ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ការឆ្លាក់រូបសំណាក់នេះជាលើកដំបូងហើយសម្រាប់កម្ពុជា។ នេះបើតាមការគូសបញ្ជាក់របស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC។

កីឡាការិនី ប៊ូ សំណាង បានចូលរួមរត់ប្រណាំងក្នុងប្រភេទកីឡាអត្តពលកម្ម នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលបានប្រារព្ធធ្វើឡើងពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។ បើទោះមិនទទួលបានមេដាយទេ ក្នុងការប្រកួតប្រជែងនេះ ប៉ុន្តែ ប៊ូ សំណាងបានបង្ហាញពីការតស៊ូរត់ប្រណាំងក្រោមដំណក់ទឹកភ្លៀងយ៉ាងជោគជាំ ដែលបានឆក់យកបេះដូងអ្នកគាំទ្រនៅជុំវិញពិភពលោក តាមរយៈការផ្សព្វផ្សាយយ៉ាងល្បីល្បាញពីប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ។ ចំណែកកីឡាការិនីវ៉ូវីណាម ប៉ាល់ ឆរស្ម៊ី គឺជាអត្តពលិកឆ្នើមរបស់កម្ពុជា ដែលដណ្តើមបានមេដាយច្រើនជាងគេ រហូតដល់៦គ្រឿង គឺមេដាយមាស៤គ្រឿង ប្រាក់១គ្រឿង និងសំរឹទ្ធ១គ្រឿង។ ប៉ាល់ ឆរស្ម៊ី ទទួលបានពានរង្វាន់អត្តពលិកឆ្នើមប្រចាំព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដែលទទួលបានការកោតសរសើរយ៉ាងខ្លាំងក្លាផងដែរ៕

 

Share

ព័ត៌មានទាក់ទង

Image