en     km
en     km

តុលាការមិនអនុញ្ញាតឱ្យលោក រ៉ុង ឈុន សួរសុខទុក្ខសហការីក្នុងពន្ធនាគារខណៈលោកយល់ថាជាអាកប្បកិរិយាបែបចង្អៀតចង្អុល

Share

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចបដិសេធមិនឱ្យលោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀនចូលជួបសុខទុក្ខសហការីចំនួន ៤នាក់ក្នុងពន្ធនាគារឡើយ ដោយសំអាងហេតុផលថា សំណុំរឿងកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនិងស្រាវជ្រាវប្រមូលភស្តុតាង។ តុលាការរាជធានីភ្នំពេញបញ្ជាក់បន្ថែមទៀតថា ការចូលសុខទុក្ខអាចអនុញ្ញាតបានតែមេធាវីការពារក្តី និងក្រុមគ្រួសារជនត្រូវចោទតែប៉ុណ្ណោះ។

លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀនកំពុងផ្តល់បទសម្ភាសន៍ជូនអ្នកសារព័ត៌មាន។រូបភាពពីហ្វេសប៊ុកលោក រ៉ុង ឈុន។

នេះបើតាមលិខិតជូនដំណឹងរបស់តុលាការរាជធានីកាលពីថ្ងៃទី២២ ខែសីហា ដែលលោក រ៉ុង ឈុន ទើបបង្ហោះលើទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៤ ខែសីហានេះ។

លិខិតរបស់តុលការដែលលោក រ៉ុង ឈុន បានបង្ហោះលើហ្វេសប៊ុក

សម្រាប់លោក រ៉ុង ឈុន យល់ថា ការមិនព្រមលោកចូលជួបសុខទុក្ខសហការីដែលកំពុងជាប់ឃុំគឺបង្ហាញនូវអាកប្បកិរិយាបែបចង្អៀតចង្អុល និងហាក់រើសអើងមកលើគណបក្សក្រៅរដ្ឋាភិបាល។ លោកយល់ថា ការគ្រាន់តែចូលសួរសុខទុក្ខគឺមិនប៉ះពាល់ដល់ការស៊ើបអង្កេតអ្វីនោះឡើយ។

ប្រសាសន៍លោក រ៉ុង ឈុន ៖

ក្នុងរឿងនេះដែរ តុលាការរាជធានីភ្នំពេញបានបញ្ជាក់ក្នុងលិខិតជូនទៅលោក រ៉ុង ឈុន ថាចំពោះករណីក្រៅពីមេធាវីឬក្រុមគ្រួសាររបស់ជនជាប់ឃុំ សម្រាប់អ្នកដទៃដែលអាចចូលសួរសុខទុកបានគឺលុះត្រាតែចៅក្រមបានបំពេញកិច្ចការចាំបាច់មួយចំនួនសិន។

ក្នុងករណីនេះលោក រ៉ុង ឈុន សូមទទូចដល់ស្ថាប័នពាក់ព័ន្ធពិសេសតុលាការគួរបើកចិត្តឱ្យទូលាយក្នុងការបង្កបរិយាកាយនយោបាយល្អប្រសើរ ដើម្បីអាចបញ្ជៀសបានការទិចទៀនថា តុលាការមាននិន្នាការលម្អៀនគណបក្សនយោបាយ៕

Share

ព័ត៌មានទាក់ទង

Image