en     km
en     km

លោកបណ្ឌិត ហ៊ុន ម៉ាណែត នឹងជួបវិស័យឯកជនដើម្បីស្តាប់មតិយោបល់ជំរុញកំណើនសេដ្ឋកិច្ច

Share

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានដឹកនាំបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីថ្មីជាលើកដំបូង សម្រាប់នីតិកាលទី៧នេះ។

ឆ្លៀតក្នុងឱកាសនោះលោកនាយករដ្ឋមន្រ្តីបានប្រកាសទៅកាន់អង្គគណៈរដ្ឋមន្រ្តីពីការដឹកនាំវេទិការដ្ឋាភិបាលជាមួយវិស័យឯកជនលើកទី១៩ ក្នុងខែវិច្ឆិកាខាងមុខដើម្បីស្តាប់មតិយោបល់ជំរុញកំណើនសេដ្ឋកិច្ច។

ប្រសាសន៍លោកបណ្ឌិត ហ៊ុន ម៉ាណែត៖

សូមបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូងនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងសារពាក់ព័ន្ធអំពី «គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣-២០២៨»។

ចំណែករបៀបវារៈដែលបានលើកមកជជែកពិភាក្សានៅថ្ងៃនេះរួមមាន៖

១៖ ការប្រកាសឱ្យអនុវត្តនូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១»។

២៖ ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការកែសម្រួលឈ្មោះ «ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច» ទៅជា «ក្រសួងអធិការកិច្ច»។

៣៖ ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើត «រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន»។

៤៖ ការណែនាំរបស់នាយករដ្ឋមន្ត្រី អំពីរបៀបរបបការងារ និងកិច្ចដំណើរការនៃគណៈរដ្ឋមន្ត្រី។

និង៥៖ បញ្ហាផ្សេងៗ

សូមរំលឹកថា លោកបណ្ឌិត ហ៊ុន ម៉ាណែត រួមទាំងសមាសសភាពរាជរដ្ឋាភិបាល អាណត្តិទី៧ ត្រូវបានសម័យប្រជុំលើកទី១ នៃរដ្ឋសភា នីតិកាលទី៧ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជានាយករដ្ឋមន្រ្តី កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣៕

Share

ព័ត៌មានទាក់ទង

Image