en     km
en     km

ក្រសួងសុខាភិបាលបានបិទនិងដកហូតសិទ្ធិឈរឈ្មោះគ្លីនិចពេទ្យឯកជនស្ពានមង្គលក្រោយព្យាបាលអ្នកជំងឺម្នាក់ស្លាប់

Share

យោងតាមសេចក្ដីសម្រេច ដែលលចេញនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ដោយលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានសម្រេចបិទ និងដកហូតសិទ្ធិឱ្យបើកមន្ទីរសម្រាកព្យាបាលឯកជនមួយកន្លែង មានឈ្មោះថា ស្ពានមង្គល។


ផ្អែកតាមសេចក្ដីប្រកាសព័ត៌មានចេញនៅថ្ងៃដដែលមួយច្បាប់ទៀត លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា មន្ទីរសម្រាកឯកជននេះ បានព្យាបាលអ្នកជំងឺម្នាក់បណ្ដាលឱ្យបាត់បង់ជីវិត ក្រោយពេលបញ្ជូនពីគ្លីនិចរបស់ខ្លួនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។


ក្រសួងអះអាងថា ការឈានទៅដល់ការបិទ និងដកសិទ្ធិមន្ទីរសម្រាកព្យាបាលនេះ ដោយសារមានចំណុចខ្វះខាតមួយចំនួនក្នុងការធ្វើរោគវិនិច្ឆ័យ បច្ចេកទេសជួយសង្គ្រោះបន្ទាន់ និងពេលបញ្ជូនអ្នកជំងឺ។


គួរជម្រាបថា មន្ទីរសម្រាកព្យាបាលឯកជនស្ពានមង្គលមានទីតាំងនៅសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រសួងសុខាភិបាលតែងតែចាត់វិធានការបិទអាជីវកម្មមន្ទីរសម្រាកព្យាបាលនានា ដែលព្យាបាលអ្នកជំងឺរបស់ខ្លួនបណ្ដាលឱ្យស្លាប់ និងមានបញ្ហាផ្សេងៗ។ នាពេលថ្មីៗនេះដែរ ក្រសួងក៏បានចាត់វិធានការលើគ្លឺនិចសម្រស់មួយចំនួនដែលគ្មានបច្ចេកទេសត្រឹមត្រូវផងដែរ៕

Share

ព័ត៌មានទាក់ទង

Image