en     km
en     km

សង់ត្រាល់ដាក់ការបារម្ភខ្លាចអឺរ៉ុបដាក់ទណ្ឌកម្មលើកម្ពុជាបន្ថែមខណៈប្រជាធិបតេយ្យនិងសិទ្ធិមនុស្សរួមតូច

Share

មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស សង់ត្រាល់ បានលើកឡើងថា ភាពមិនច្បាស់លាស់ និងក្ដីបារម្ភធំបំផុត គឺសហភាពអឺរ៉ុប អាចមានចំណាត់ការបន្ថែមលើរាជរដ្ឋាភិបាលកម្ពុជា ខណៈលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជា កាន់តែរួមតូចទៅៗ។ តែអ្នកវិភាគសេដ្ឋកិច្ចថា ទោះជាការនាំចេញទៅកាន់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកថយចុះក៏ដោយ តែបណ្ដាប្រទេសផ្សេងៗមានការកើនឡើង ដោយប្រទេសខ្លះកើនដល់៥០០ភាគរយក៏មាន។

ក្នុងបទអន្តរាគមន៍របស់សង់ត្រាល់បានធ្វើការអត្ថាធិប្បាយយ៉ាងវែងអន្លាយពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ពិសេសវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់និងស្បែកជើង។ សង់ត្រាល់ សង្កេតធ្ងន់លើបញ្ហាដកពន្ធអនុគ្រោះធំៗពីរបស់ប្រទេសលោកសេរីគឺ GSP របស់អាមេរិក និងEBA របស់អឺរ៉ុប ខណៈកម្ពុជាមិនទាន់អាចឆ្លើយតបតាមការចង់បាននូវលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សដែលមានសុខភាពល្អក្រោយការបិទបក្សភ្លើងទៀននិងការចាប់ខ្លួនសកម្មជនបក្សនេះ។
អ្វីដែលសង់ត្រាល់ចង់បង្ហាញ នោះគឺការដកប្រព័ន្ធអនុគ្រោះពន្ធរបស់លោកខាងលិច ដែលអាចបង្កផលវិបាកផ្នែកសេដ្ឋកិច្ចមកលើប្រទេសកម្ពុជា។
តាមការដានរបស់អង្គការសង់ត្រាល់ ចាប់ពីដើមឆ្នាំ២០២៣ ក្នុងចំណោមរោងចក្រជាង២០ នៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាលខេត្តនានា បង្ហាញថា មានកម្មកររាប់បាន់នាក់ប្រឈមនឹងការព្យួរការងារ លក្ខណៈទ្រង់ទ្រាយធំ កាត់បន្ថយម៉ោងធ្វើការ មិនមានការងារថែមម៉ោង ដែលជាហេតុធ្វើកម្មករធ្លាក់ចុហប្រាក់ចំណូល ដើម្បីទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសលទ្ធភាពក្នុងការដោះស្រាយបំណុល។ បញ្ហាអាទិភាពទាំងពីរខាងលើ បានជះឥទ្ធិពលអវិជ្ជមានដល់ស្ថិរភាពការងារ ភាពអត់មាមការងារធ្វើ ដែលជាហេតុបង្កផលពិបាកធ្ងន់ធ្ងរ ដល់ស្ថានភាពសេដ្ឋកិច្ច។
ផ្អែកតាមរបាយការណ៍អង្កេតបឋម របស់អង្គការសង់ត្រាល់ដដែល រកឃើញថា រោងចក្រមួយចំនួនបានកាត់បន្ថយបុគ្គលិកជាមធ្យមចន្លោះពី ២០% ទៅ៣០% នៅឆ្នាំនេះ ហើយកម្មករនយោជិត មួយចំនួនធំបានបាត់បង់ប្រាក់ឈ្មួល ចន្លោះពី២៥% ទៅ៣០% បើធៀបឆ្នាំ២០២២ ករណីនេះធ្វើឱ្យកម្មករត្រូវបង្ខំចិត្ត កាត់បន្ថយរបបអាហារ ហូបចុកប្រចាំថ្ងៃ និងរងសម្ពាធផ្លូវចិត្តជាដើម។
សង្គមស៊ីវិលនេះ សង្កត់ធ្ងន់ថា និន្នាការនៃការបញ្ឈប់ការងារកម្មករ កំពុងកើនឡើងជារៀងរាល់ថ្ងៃ ចាប់តាំងពីដើមឆ្នាំ២០២៣ និងបានបន្ថកើនឡើងជាបន្ដបន្ទាប់ថែមទៀត រហូតដល់ថ្ងៃបោះឆ្នោតតំណាងរាស្ដ្រ ក្នុងខែកក្កដា ឆ្នាំ២០២៣ និងក្រោយការបោះឆ្នោត។ ការវិវត្តស្ថានភាពនយោបាយក្នុងរយៈពេលចុងក្រោយនេះ ក៏បានជះបានឥទ្ធិពលដល់ការសម្រេចចិត្តរបស់អ្នកវិនិយោគបរទេសក្នុងការបោះទន់វិនិយោគមកកម្ពុជា ដោយសារតែភាពមិនច្បាស់លាស់ ផ្នែកនយោបាយមុនការបោះឆ្នោត អំឡុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត។
យ៉ាងណា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស សង់ត្រាល់ បានផ្ដោតលើ វិស័យកាត់ដេរ ដេរស្បែកជើង និងផលិតផលធ្វើដំណើរ ថាគឺជាវិស័យដ៏សំខាន់ដែលបានជួយទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិ ក្នុងរយៈបេល២០ឆ្នាំកន្លងមកនេះ។ គិតត្រឹមខែសីហា ឆ្នាំ២០២៣នេះ កម្ពុជាមានរោចក្រកាត់ដេរសម្លៀកបំពាក់ ដេរស្បែកជើង និងផលិតផលធ្វើដំណើរ ចំនួន១០៧៧ ភាគច្រើន គឺជារោងចក្រស្ថិតនៅក្រោមការវិនិយោគផ្ទាល់ពីក្រុមហ៊ុនចិន ហើយវិស័យជាឆ្អឹងខ្នងសេដ្ឋកិច្ចមួយនេះ ពឹងផ្អែកទាំងស្រុងលើការនាំចូលវត្ថុធាតុដើមពីបរទេស រួមមានប្រទេសចិន វៀតណាម និងម៉ាឡេស៊ីជាដើម។ វិស័យនេះបានផ្ដល់ការងារដល់ប្រជាពលរដ្ឋជាង១លាននាក់ ហើយប្រជាពលរដ្ឋជាង២,៥លាននាក់ ទទួលបានប្រយោជន៍ផ្នែកសេដ្ឋកិច្ច ពីវិស័យមួយនេះ ខណៈដែលប្រទេសកម្ពុជា បច្ចុប្បន្នមានកម្លាំងពលកម្មសរុបជាង៨លាននាក់ ទាំងក្នុនប្រព័ន្ធ និងក្រៅប្រព័ន្ធ។
សង់ត្រាល់ក៏បានបង្ហាញរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយរយៈពេល៧ខែ ដើមឆ្នាំ២០២៣នេះបង្ហាញថា ចំណូលកម្ពុជា ដែលបានពីការនាំចេញសម្លៀកបំពាក់ គឺទទួលបានថវិកាជាង៤.៤ពាន់លានដុល្លាអាមេរិក តួលេខនេះគឺថយចុះប្រមាណ២០% និងការនាំចេញស្បែកជើងទទួលបានចំណូល៨០៨លានដុល្លា គឺថយថុះប្រមាណ២២.៧% បើធៀបនឹងរយៈពេលការនាំចេញកាលពីឆ្នាំ២០២២។ កាលពីឆ្នាំ២០២១ អង្គការសង់ត្រាល់ បានរកឃើញថា មានកម្មករនយោជិត បាត់បង់ប្រាក់ឈ្នួលប្រមាណ១រយដុល្លាអាមេរិក ដែលកើតចេញពីវិបត្តិកូវីដ១៩ ការព្យួរការងារកម្មរ ការបញ្ឈប់ការងារកម្មករ និងការបិទរោងចក្រដោយមិនមានការទូទាត់សំណង និងប្រាក់ឈ្នូលដល់កម្មករឱ្យបានត្រឹមត្រូវក្នុងចំណោមរោចក្រ១០០កន្លែង។

keo sokha, [8/18/2023 4:37 PM]
តាមប្រភពពីសង់ត្រាល់ដដែល ថានិន្នាការបញ្ឈប់ការងារ កម្មករ បានកើតឡើងចាប់តាំងពីដើមឆ្នាំ២០២៣ មកម្ល៉េះ ហើយនិន្នាការនេះ កំពុងបន្ដកើនឡើង(កាន់តែច្រើឡើងថែមទៀត) នៅពេលជិតដល់ថ្ងៃបោះឆ្នោតតំណាងរាស្ដ្រ និងក្រោយការបោះឆ្នោត។ កត្តានេះអ្នកវិនិយោគបរទេសអាចនឹងរារែកក្នុងការបោះទុនវិនិយោគមកកម្ពុជា នៅពេលជិតដល់ការបោះឆ្នោតជាតិម្ដងៗ ដោយសារតែភាពមិនច្បាស់លាស់ផ្នែកនយោបាយនៅក្នុងប្រទេស និងភាពមិនច្បាស់លាស់នៃប្រព័ន្ធអនុគ្រោះព័ន្ធ EBA និងGSPដល់កម្ពុជា។ ទិន្នន៍យបឋមពីអង្គការសង់ត្រាល់បង្ហាញថា កម្មកររោចក្រប្រហែល២០០០០នាក់ ក្នុងចំណោមជាង២០រោងចក្រ ត្រូវបានថៅកែព្យួរការងារ ឬបញ្ឈប់ការងារ គិតចាប់ពីខែកុម្ភៈ ដល់ខែកក្កដា ក្នុងឆ្នា២០២៣នេះ ហើយរោងចក្រមួយចំនួនមិនគោរពតាមលក្ខខណ្ឌ និងគោលការណ៍ច្បាប់ការងាររបស់ប្រទេសកម្ពុជា នៅពេលបញ្ឈប់ការងារកម្មករការងារ ឬព្យួរការងារ។ កម្មករនិយោជិតនៅតាមបណ្ដារោងចក្រមួយចំនួនត្រូវបានថៅកែបង្ខំឱ្យឈប់សម្រាកដោយមិនទទួលបានប្រាក់ឈ្នួល រួមទាំងការកាត់បន្ថយម៉ោងការងាររបស់កម្មករជាដើម។
ផ្អែកលើតួលេខនេះ គឺសបញ្ជាក់ថា សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក គឺជាទីផ្សារចម្បង និងធំជាងគេសម្រាប់ប្រទេសកម្ពុជា តាមរយៈការផ្ដល់ប្រព័ន្ធអនុព័ន្ធ EBA និងGSP ដល់កម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះវាមានភាពចាំបាច់ណាស់សម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មី កំណែទម្រង់ស៊ីជម្រៅ ធានាដល់ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចជាមួយបណ្ដាប្រទេសផលិត និងដៃគូប្រកួតប្រជែងរបសកម្ពុជា ក្នុងតំបន់លើវិស័យនេះ ជាពិសេសជាមួយប្រទេសវៀតណាមដែលនៅជិតខាងកម្ពុជា។
ចំណែកវិបត្តិសង្គម និងសេដ្ឋកិច្ច សង់ត្រាល់បញ្ជាក់ថា ការវិវត្តន៍ចុងក្រោយបន្ទាប់ពីការបោះឆ្នោតទាមទារឱ្យរាជរដ្ឋាភិបាលអាណត្តិថ្មីត្រូវមានវិធានការជាក់លាក់ និងអាចទុកចិត្តបានចំពោះវិធានការសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីធ្វើឱ្យប្រសើរឡើងវិញនូវបរិយាកាសនយោបាយ ធានាទីផ្សារពាណិជ្ជកម្ម ស្ដារមុខមាត់ ស្ដារកិត្តិយសឡើងវិញចំពោះឆន្ទៈនយោបាយ ដើម្បីលើកម្ពស់ប្រជាធិបតេយ្យ ការគោរពសិទ្ធិសេរីភាពមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នាបញ្ហាប្រទេសជាតិ សង់ត្រាល់រំលេចថា មិនមែនសម្រាប់តែអ្នកនយោបាយនោះទេ តែវាជាបញ្ហារួមរបស់ប្រជាពលរដ្ឋកម្ពុជា គ្រប់រូបសរុបជិត១៧លាននាក់។ មានសូចនាករមួយចំនួនដែលយើងអាចវាស់វែសមត្ថភាព របស់មេដឹកនាំអាណត្តិថ្មីក្នុងការដោះស្រាយ និងធ្វើឱ្យប្រសើរឡើងវិញនូវវិបត្តិដែលកើតចេញពី អំពើអយុត្តិធម៌សង្គម បញ្ហារំលោភសិទ្ធិមនុស្ស សិទ្ធិដីធ្លី សិទ្ធិការងារ អំពើពុករលួយ ធនធានធម្មជាតិ វិបត្តិបំណុល បញ្ហាពលករចំណាកស្រុក កង្វះទីផ្សារសម្រាប់កសិករ ទីផ្សារការងារក្នុងស្រុក បក្ខពួកនិយមរបស់អ្នកមានអំណាចដែលនៅតែបន្ដកើតមាននៅក្នុងសង្គម។ ល។
តែយ៉ាងណា លោកគី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បានលើកឡើងក្នុងវេទិកាក្នុងស្រុកមួយថា កម្លាំងផលិតនាំចេញនៅដើមឆ្នាំ២០២៣ មានការថយចុះសម្រាប់ការនាំចេញ ទៅកាន់សហរដ្ឋអាមេរិក និងសហគមន៍អឹរ៉ុបក៏ពិតមែន តែទៅកាន់បណ្ដាប្រទេសផ្សេងៗដូចជា ប្រទេសRSEP ជាដើមមានការកើនឡើង ហើយប្រទេសខ្លះកើនដល់៥០០ភាគរយ។
……………….សំឡេង………..
លោកបណ្ឌិតអ្នកស្រាវជ្រាវរូបនេះអះអាងថា ការផ្ដាច់ជំនួយរបស់សហរដ្ឋអាមេរិកមិនបានប់ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាធ្ងន់ធ្ងរនោះទេ តែអ្វីដែលប៉ះពាល់គឺចង់ឱ្យកម្ពុជាបាក់មុខលើឆាកអន្ដរជាតិ៕

Share

ព័ត៌មានទាក់ទង

Image